Home តារាអន្តរជាតិ G-Dragon ចុច Like រូបថតអតីតកាលជាមួយ T.O.P ចំពេល BIGBANG ខួប២០ឆ្នាំ

G-Dragon ចុច Like រូបថតអតីតកាលជាមួយ T.O.P ចំពេល BIGBANG ខួប២០ឆ្នាំ

96
0

ថ្មីៗនេះ G-Dragon បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សបន្ទាប់ពីបានចុច Like លើការបង្ហោះមួយដែលមានរូបថតចាស់របស់លោកនិង T.O.P។ ក្នុងរូបនោះអ្នកទាំងពីរកំពុងផឹកជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEnNw7xGCyNwJXQVe29AAEeDHuvav8-n8T9KS389IBLpj9w4aab-PqIO1VVY0Gy-R3AKyHgJOyAIvJ_8hP8psjXbzejAnJua_o5GsWtaNKNLo2EFtwFkhivZ6xataNjddKhYdDhrM2bEP8Qkj3WweD89aBb4Z-GJzFvXtI-gyrvSWiJLCsX6gipkNVe2E/s1235/image_2026-08-19_16-17-25%20(3).png
ការចាប់អារម្មណ៍និងមានប្រតិកម្មយ៉ាងច្រើនទៅលើសកម្មភាពរបស់ G-Dragon ដោយសារ BIGBANG កំពុងប្រារព្ធខួប ២០ ឆ្នាំ និងត្រៀម Comeback ដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនក៏បានបង្ហាញអារម្មណ៍នឹក T.O.P និងអនុស្សាវរីយ៍របស់ BIGBANG កាលពីសម័យមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSHQEAlItumwTokbSzFI4aW2Sgz6nLwzY57YvQVRzX_5DbhOz3-Oeip-ADvQcWhDA7klL58mJhK3YaWAbvghLDgKWe9WBPFkCkXj4NPol2QMgviL9y0Nzj5av0g-nLBs8-GRFMryCEuulOdj2Nm8Nnv_Atafd9D7vAb63HH84Cv0KCOxjbhSgK7vBUnYM/s640/image_2026-08-19_16-17-24.png
ចំពោះ T.O.P ទោះបីលោកលែងជាសមាជិក BIGBANG ក៏ដោយ សិល្បកររូបនេះនៅតែបន្តអាជីពតន្ត្រីរបស់ខ្លួន។ កាលពីខែមេសា T.O.P ក៏បានចេញអាល់ប៊ុមពេញដំបូងរបស់លោកផងដែរ។ នៅពេលនោះ G-Dragon និង Taeyang បានបង្ហាញការគាំទ្រ ដោយបង្ហោះ Screenshot នៃការស្តាប់អាល់ប៊ុម និង Emoji គាំទ្រផ្សេងៗ។ ការគាំទ្ររបស់ពួកគេនៅតែជាចំណុចដែលអ្នកគាំទ្រ BIGBANG ចាប់អារម្មណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5Q2s32uJjOSKV7RODk5naaaSuRrnH-niUF-6omPPPGEcVTF7bkyUIiZz-hkPFoYlZkD8sBLbFhsfa8HJiez05r3CMonBfLf6ifK68QiDkJ1mbq9lQ9wCOGZVEeHhTBS7c1LAtTDO076kt19gA8jEXgf1a7f0eawAYouG1AtUKAdcGvz0dRTKSqg5b8p0/s1558/image_2026-08-19_16-17-24%20(3).png
ការចុច Like លើរូបចាស់របស់ T.O.P ថ្មីៗនេះក៏បានធ្វើឱ្យអ្នកគាំទ្រនឹកឃើញពី ទម្លាប់របស់ G-Dragon ក្នុងការចុច Like លើ Post នៅបណ្ដាញសង្គម។ នៅក្នុងកម្មវិធីរបស់ Daesung ដែលលោកបាននិយាយលេងថា G-Dragon គឺជា «Like Fairy» នៅលើ Instagram។ G-Dragon បានពន្យល់ថាលោកមិនមានច្បាប់ជាក់លាក់ក្នុងការជ្រើសរើស Post ដែលត្រូវ Like ទេ។ ពេលទំនេររូបលោកចូលមើល Content របស់ Fan ហើយចុច Like យ៉ាងលឿន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhpe4O6-Bdoq5DT1R6WkjgF_Bl9p6fICcRLJv5yIvXt2P9KBx5wOsQw8DHDq4H_I2nM_Lxj6Ba_pgUgzCCqlmIO0lA3bwrUPSH6bpHAcntgD6KPyyz4AvZvG_8qQIoOAGFKuwJbs81bkfDg06tUfbqqDSiOi_VhcQ6AjidPtD8hJEqnwulTgEgWDCPrR8/s1278/image_2026-08-19_16-17-25%20(2).png
ការចុច Like លើរូបចាស់របស់ T.O.P មិនមែនជាលើកដំបូងទេដែលសកម្មភាពនៅលើបណ្ដាញសង្គមរបស់ G-Dragon បានទាក់ទាញការចាប់អារម្មណ៍។ ទោះ G-Dragon ធ្លាប់ពន្យល់ជាច្រើនដងថា ការចុច Like លើ Post មួយៗ មិនចាំបាច់មានហេតុផលពិសេសនោះទេ។ ប៉ុន្តែការចុច Like លើរូបថតចាស់ជាមួយ T.O.P លើកនេះ បានធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍រំភើប និងនឹកអតីតកាលជាពិសេស ព្រោះវាកើតឡើងក្នុងពេលដែល BIGBANG កំពុងត្រឡប់មកវិញដើម្បីប្រារព្ធខួប ២០ ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifUvzxOZTo6BwwneA8rdBkkjRumu13gszoojyDc20Q1geAxH_bcqGNDdrNkxywmo8zdgEg2oXF2ca7TJ6fm_6MUCuq9S89hATFMYP1XaS7w4780WbtKfdid5Kf0fLJ_EjnW65GilUfZP4Or0YKLEqo6CLDfO8f9FEpD168hIcJuBmX6Jb4mlc8g8c0jFg/s1350/image_2026-08-19_16-17-24%20(2).png

BIGBANG គ្រោងចេញបទចម្រៀង Digital Single ថ្មី «BiiiG» នៅល្ងាចថ្ងៃទី ១៩ ខែសីហា ដែលត្រូវនឹងខួប ២០ ឆ្នាំនៃការបង្ហាញខ្លួនជាផ្លូវការរបស់ក្រុម។ ជាមួយគ្នានេះ BIGBANG ក៏នឹងចាប់ផ្តើម World Tour ខួប២០ ឆ្នាំ។ ការប្រគំតន្ត្រីនឹងចាប់ផ្តើមនៅ Goyang ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី ២១, ២២ និង ២៣ ខែសីហា បន្ទាប់មកធ្វើដំណើរទៅកាន់ ១៩ ទីក្រុងទូទាំងពិភពលោក រួមមានអាម៉េរិកខាងជើង អឺរ៉ុប អូសេអានី និងអាស៊ី ដោយមានសរុប ៣៣ការប្រគំតន្ត្រី៕