ក្រុមអ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន សហការជាមួយសាកលវិទ្យាល័យ យ៉ានសាន បានអភិវឌ្ឍគ្រាប់ពេជ្រថ្មីក្នុងបន្ទប់ពិសោធន៍ ដែលមានភាពស្វិតខ្ពស់ និងជួយកាត់បន្ថយការប្រេះស្រាំយ៉ាងមានប្រសិទ្ធភាព។ របកគំហើញនេះនឹងជួយកាត់បន្ថយថ្លៃដើមក្នុងវិស័យឧស្សាហកម្ម គ្រឿងម៉ាស៊ីន និងវិស័យគ្រឿងអលង្ការ ព្រោះវាមានតម្លៃសមរម្យជាងមុន ប៉ុន្តែរឹងមាំជាងពេជ្រធម្មជាតិដល់ទៅ ៦ដង!
____________.jpg)
ពិភពលោកភ្ញាក់ផ្អើល! ពេជ្រថ្មីដែលបង្កើតដោយអ្នកវិទ្យាសាស្ត្រចិន អាចប្រឆាំងនឹងការប៉ះទង្គិច និងមិនងាយបែកបាក់ឡើយ ដោយវាមានលក្ខណៈពិសេសអស្ចារ្យ គឺមានភាពធន់ និងស្វិតជាងគ្រាប់ពេជ្រធម្មជាតិធម្មតារហូតដល់ទៅ ៦ដង ដែលជួយសម្របសម្រួលដល់ការប្រើប្រាស់ក្នុងវិស័យបច្ចេកវិទ្យា និងឧស្សាហកម្មធ្ងន់ៗ។.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីឈ្មោះ VN Express របកគំហើញដ៏មានតម្លៃនេះ ត្រូវបានអភិវឌ្ឍ និងបង្កើតឡើងដោយកិច្ចសហការយ៉ាងស្អិតល្មួតរវាងក្រុមអ្នកស្រាវជ្រាវមកពី វិទ្យាស្ថានរូបវិទ្យា នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងសាកលវិទ្យាល័យ យ៉ានសាន (Yanshan University)។ ជាទូទៅ ពេជ្រត្រូវបានគេស្គាល់ថាជាសារធាតុរឹងបំផុតនៅលើភពផែនដី និងត្រូវបានគេយកទៅប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យឧស្សាហកម្មធ្ងន់ៗ ដូចជាធ្វើជាឧបករណ៍កាត់ ខួង និងឧបករណ៍បច្ចេកវិទ្យាជឿនលឿន។ ទោះជាយ៉ាងណាក៏ដោយ ពេជ្រធម្មជាតិនៅតែមានចំណុចខ្សោយគឺ ងាយរងការប៉ះទង្គិច ស្ពឹក និងបែកបាក់នៅពេលរងសម្ពាធខ្លាំង ហេតុដូចនេះហើយទើបក្រុមអ្នកវិទ្យាសាស្ត្រចិនបានចំណាយពេលស្រាវជ្រាវរហូតបង្កើតបានពេជ្រប្រភេទថ្មី ដែលមានភាពស្វិត និងរឹងមាំជម្នះរាល់ចំណុចខ្សោយទាំងនេះបានទាំងស្រុង។

បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តសាកល្បង និងការពិសោធន៍យ៉ាងហ្មត់ចត់ជាច្រើនដំណាក់កាល គ្រាប់ពេជ្រសិប្បនិម្មិតប្រភេទថ្មីនេះ ត្រូវបានគេវាយតម្លៃថា ពិតជាមានភាពធន់ខ្ពស់ជាងពេជ្រធម្មជាតិដល់ទៅ ៦ដងពិតប្រាកដមែន។ របកគំហើញនេះបានបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ឧស្សាហកម្មសកលលោក ដោយសារបច្ចុប្បន្ន ប្រទេសចិនគឺជាប្រភពផលិតកម្មពេជ្រចេញពីបន្ទប់ពិសោធន៍ដ៏ធំបំផុតមួយ ដែលចែកចាយទៅកាន់ទីផ្សារពេញពិភពលោក។ ពេជ្រសិប្បនិម្មិតទំនើបនេះ មិនត្រឹមតែមានតម្លៃសមរម្យជាងពេជ្រធម្មជាតិ ដែលជួយកាត់បន្ថយថ្លៃដើមក្នុងសង្វាក់ផលិតកម្មឧស្សាហកម្ម និងការសិក្សាស្រាវជ្រាវបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងបង្ហាញសក្តានុពលខ្ពស់នៅក្នុងទីផ្សារគ្រឿងអលង្ការផងដែរ។.jpg)
ជារួមមក ជោគជ័យនៃការផលិតគ្រាប់ពេជ្រដែលមានភាពស្វិត និងធន់ជាងពេជ្រធម្មជាតិ ៦ដង របស់ក្រុមអ្នកវិទ្យាសាស្ត្រចិននៅពេលនេះ គឺជាជំហានឆ្ពោះទៅមុខដ៏ធំមួយនៃវិទ្យាសាស្ត្រសម្ភារៈ។ វាមិនត្រឹមតែលុបបំបាត់ដែនកំណត់នៃគ្រឿងម៉ាស៊ីនឧស្សាហកម្មខ្នាតធំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភស្តុតាងបង្ហាញថា ភាពជឿនលឿននៃបច្ចេកវិទ្យារបស់មនុស្សជាតិ អាចកែច្នៃ និងបង្កើតនូវអ្វីដែលអស្ចារ្យ និងមានគុណភាពលើសពីអ្វីដែលធម្មជាតិបានបង្កើតមកទៅទៀត៕









