វៀតណាមបានចាប់ផ្តើមសាងសង់នាវាចម្បាំងប្រឆាំងនាវាមុជទឹកពហុបំណងដ៏ធំ និងទំនើបបំផុតដោយខ្លួនឯង នៅឯមូលដ្ឋានផលិតនាវា Song Thu Shipyard ក្នុងទីក្រុង ដាណាង (Danang)។

នាវានេះ ជាកិច្ចសហការផលិតរវាងក្រសួងការពារជាតិវៀតណាម និងក្រុមហ៊ុនបច្ចេកវិទ្យាយោធា Viettel របស់វៀតណាមផ្ទាល់ ដើម្បីកាត់បន្ថយការពឹងផ្អែកលើបរិក្ខារយោធាបរទេស។
បរិក្ខារ ដែលគ្រោងនឹងបំពាក់លើនាវចម្បាំងនេះ នឹងត្រូវដាក់បញ្ចូលប្រព័ន្ធរ៉ាដា មីស៊ីល និងប្រព័ន្ធប្រឆាំងនាវាមុជទឹក ដែលស្រាវជ្រាវ និងអភិវឌ្ឍផ្ទាល់ក្នុងប្រទេស។
បច្ចុប្បន្នកងទ័ពពជើងទឹកវៀតណាម មាននាវាចម្បាំងប្រឆាំងនាវាមុជទឹកចំនួន៥ ក្នុងនោះ៤គ្រឿង ផលិតឡើងដោយប្រទេសរុស្សុី និង១គ្រឿងទៀតជាផលិតផលក្នុងស្រុក។.png)
ក្រៅពីនេះ វៀតណាម ក៏មាននាវាមុជទឹកចំនួន៩គ្រឿងផងដែរ ដែលជាចំនួនច្រើនជាងគេបង្អស់ បើធៀបទៅប្រទេសនៅក្នុងតំបន់អាស៊ានផ្សេងទៀត៕










