អ្នកលេងបណ្តាញសង្គមមានការវែកញែកជាថ្មីបន្ទាប់ពីគេបានឃើញគណនីតិកតុករបស់តារាចម្រៀង ពេជ្រ សូលីកា បង្ហោះសំណេរជាច្រើនទំព័រព្រមានធ្ងន់ៗទៅកាន់ដៃគូជម្លោះដែលគេសង្ស័យថាជាអតីតមិត្តសម្លាញ់។ ការចេញមកព្រមាននេះដោយសានៅតែយករឿងប្រឌិតមកនិយាយបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្លួនដដែលៗមិនព្រមបញ្ចប់ដូចជារឿងភាគឥណ្ឌាទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ ពេជ្រ សូលីកា ថា Ex ម្នាក់នោះមានមួយប្រទេសឬហើយត្រូវឱ្យគេចាំមុខគ្រប់គ្នាឬយ៉ាងណា ខណៈបានចោទម្ខាងទៀតថាមានមនុស្សប្រុសច្រើននិងញៀ.នរឿងលើគ្រែ។

នៅថ្ងៃទី១០ ខែសីហា គណនីទិកតុករបស់តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះរូបភាពជាសំណេរចំនួន៦សន្លឹកជាមួយនឹងពាក្យសម្តីធ្ងន់ៗទៅកាន់ភាគីជម្លោះដែលគេដឹងថាជាអតីតមិត្តសម្លាញ់។ ក្នុងសំណេររបស់ ពេជ្រ សូលីកា បានព្រមានដៃគូជម្លោះកុំឱ្យប៉ះរូបនាងបន្តទៀត តតាំងមិនឈ្នះគេបែរយករឿងដែលប្រឌិតមកនិយាយដដែលៗ និយាយបំពាន ពន្លើស មិនពិតទើបជីវិតនៅតែមិនបានសុខបែបនេះ។ តារាចម្រៀងរូបនេះថាងប់ងល់នឹងការខម្មិនលើកជើង ទើបបានជានៅតែដើរលើផ្លូវខុស និងជំរុញឱ្យម្ខាងទៀតយកពេលសាងបុណ្យកុសលទុកឱ្យកូនខ្លះទៅ។

ពេជ្រ សូលីកា ថា Ex បុគ្គលនោះមួយប្រទេសមិនដឹងថាមានអតីតដៃគូណាខ្លះហើយប្រុងឱ្យគេគ្រប់គ្នាចងចាំឬយ៉ាងណា បែកបាក់ដៃគូ៤-៥ឆ្នាំមិនដឹងឆ្លងកាត់ប៉ុន្មានប្រុសទៀតនោះទេ ហើយមានប្រុសម្តងៗមានណែនាំឱ្យនាងស្គាល់ឬអត់។ តារាចម្រៀងរូបនេះថាបើសិនជាមិនព្រមបញ្ចប់ទេនាងសុខចិត្តដើរតួចិត្តអាក្រក់ពីព្រោះការអត់ធ្មត់មានដែនកំណត់ ហើយការដែលស្គាល់ម្នាក់នោះគឺមានកម្មគ្រប់គ្រាន់ហើយ។ ពេជ្រ សូលីកា ថាសប្បាយនឹងភាពក្លែងក្លាយមករាប់ឆ្នាំ ល្មមឆ្អែតខ្លះទៅជីវិតរបស់គេដើរទៅមុខហើយ បើនៅតែដដែលៗនាងនឹងអស់ទ្រាំសុខចិត្តខុសដើម្បីការពារកូន គិតពីកិត្តិយសកូនទៅថ្ងៃមុខដោយមិនព្រមបើកដៃយករឿងប្រឌិតមកចោទបន្តទៀតនោះទេ។
ពេជ្រ សូលីកា ថាកុំយកភាពល្បីល្បាញមួយឆាវ ល្បីដោយសារតែជេរ ហែកហួរទាំងនាងធ្លាប់ណែនាំជាច្រើនឱ្យចាប់អាជីពល្អៗ លូកឱ្យកប់ កុំភ្លើតភ្លើននឹងប្រុស ដើរផឹកស៊ីឥតប្រយោជន៍។ តារាចម្រៀងរូបនេះថែមទាំងលាតត្រដាងថាអតីតមិត្តភក្តិមិនត្រឹមតែ TOXIC ធម្មតានោះទេប៉ុន្តែក៏ញៀនរឿងលើគ្រែសាហាវដែរ ហើយបានជានាងហ៊ាននិយាយបែបនេះដោយសារតែផ្ញើឱ្យមើលរាល់ថ្ងៃ៕










