Home សុខភាព «ការឱប» អាចបញ្ជាក់ពីផ្លូវចិត្តរបស់អ្នក បើផ្អែកតាមការស្រាវជ្រាវវិទ្យាសាស្ត្រ

«ការឱប» អាចបញ្ជាក់ពីផ្លូវចិត្តរបស់អ្នក បើផ្អែកតាមការស្រាវជ្រាវវិទ្យាសាស្ត្រ

105
0

ការឱប គឺជាកាយវិការបង្ហាញពីក្ដីស្រឡាញ់ដ៏សាមញ្ញ ប៉ុន្តែមានន័យជ្រាលជ្រៅបំផុតមួយ។ មិនថាក្នុងន័យរាប់អានមិត្តភក្តិ ការលួងលោមមនុស្សជាទីស្រឡាញ់ ឬការលាគ្នានោះទេ យើងតែងតែឱបគ្នាដោយគ្មនល័ក្ខខណ្ឌ។ ប៉ុន្តែលើសពីអារម្មណ៍ល្អដែលទទួលបាន តាមការស្រាវជ្រាវបែបវិទ្យាសាស្ត្របានបង្ហាញថា របៀបដែលអ្នកឱប និងភាពញឹកញាប់នៃការឱប អាចបញ្ជាក់យ៉ាងច្បាស់អំពីដំណើរការខួរក្បាល ស្ថានភាពអារម្មណ៍ និងសុខភាពរបស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgulnV40nTvjsrLleHud1yEa_KH31eHLUPkeHV3in-Ys4jGE5F5KJV4Xu0XRuGnuyFKGjMTNJCtBtfXqyO2JODg51lwC86Zo-OUdBFs-l_8sQsAhPdjd_urWhcqvpJhvCHd2jiFSUsXaEFQIv6CKl-Vaz4z4W068BUf_tK_FQDp9PxeLJKsz4FyOZ_qCqE/s900/photo_2026-08-05_14-03-56%20(2).jpg
 
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Ruhr-Universität Bochum បានសិក្សាលើទម្លាប់នៃការឱបជាង ២,៥០០ លើក ដើម្បីពិនិត្យមើលថា តើបរិបទអារម្មណ៍មានឥទ្ធិពលលើរបៀបដែលមនុស្សអោបគ្នាយ៉ាងដូចម្តេច៖
ក្នុងស្ថានភាពប្រចាំថ្ងៃធម្មតាដែលគ្មានអារម្មណ៍រំភើប ឬកើតទុក្ខខ្លាំង មនុស្សប្រមាណ ៩០% តែងតែឱបទោរទៅខាងស្តាំ។ នេះគ្រាន់តែជាទម្លាប់ធម្មតានៃចលនារាងកាយប៉ុណ្ណោះ ដែលមនុស្សប្រប្រើដៃស្តាំជាទូទៅតែងតែធ្វើ។
ប៉ុន្តែនៅពេលមានអារម្មណ៍រំភើបខ្លាំង ឬពេលកើតទុក្ខខ្លាំង (ដូចជាពេលលាគ្នាទាំងអាល័យ) មនុស្សភាគច្រើនបែរជា ទោរទៅឱបខាងឆ្វេង វិញ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpmG_6arWZ5W_DmvUDa1MMk4rbVqPg7Hh6SyMXbFM-zHUQntw_XH6JxCcepCTRZz8pNVJRsq5mPvTBmDoKEDZ3jgzzMkTqe4WAuOx2PKhcu6RDvgJYY3MIY2rwatdb6asJEyBNsQSUfT4w32OUxb4qGVXeYE6KQ1lq7ZWdjIje0rhRAUfVfR1F5uP032I/s1280/photo_2026-08-05_14-03-56.jpg
ហេតុអ្វីបានជាកើតឡើងបែបនេះ? នេះដោយសាររាងកាយផ្នែកខាងឆ្វេងត្រូវបានបញ្ជាដោយ ខួរក្បាលកម្រាលខាងស្តាំ (Right hemisphere) ដែលជាផ្នែកទទួលខុសត្រូវលើការប្រព្រឹត្តទៅនៃអារម្មណ៍ខ្លាំងក្លា (ទាំងសប្បាយ និងកើតទុក្ខ)។ នៅពេលអារម្មណ៍កើនឡើងដល់កម្រិតកំពូល ខួរក្បាលផ្នែកខាងស្តាំនឹងចាប់ផ្តើមបញ្ជាយ៉ាងលឿន ដែលធ្វើឱ្យរាងកាយយើងជ្រើសរើសការឱបទោរទៅខាងឆ្វេងដោយមិនដឹងខ្លួន។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ06b7jjkF5IN4ftvpUl_ndk6ryQ0z3vHQWVOi48KbnamzwtwKoWh5BFzRW1j6T7cHBZuYGUAVhIIz-Gli0LDdGjnTMHrKEWgMImtBKGOVQcLRIIWSEXFJ_Vc4GS5xYgWOZI6oUCW1ylMJ9pzja7sPcRfOnbNaOAMoxb77YbU7z6w88SMfz9a3_dNecgs/s1280/photo_2026-08-05_14-03-57.jpg
ចំពោះភាពញឹកញាប់ និងរយៈពេលនៃការឱប អាចស្តែងឱ្យឃើញពីកម្រិតភាពតានតឹងក្នុងចិត្ត និងប្រព័ន្ធការពាររាងកាយរបស់អ្នក។ ការឱបជួយបញ្ចេញអ័រម៉ូន Oxytocin (អ័រម៉ូនបង្កើតក្ដីស្រឡាញ់/ការស្អិតរមួត) និងកាត់បន្ថយអ័រម៉ូន Cortisol (អ័រម៉ូនដែលបង្កភាពតានតឹង)។ ការសិក្សាហៅថា អ្នកទទួលបានការឱបជាញឹកញាប់ មានកម្រិតស្ត្រេសទាបជាងមុន និងមានភាពស៊ាំផ្លូវចិត្តល្អប្រសើរ។ អ្នកដែលទទួលបានការឱបញឹកញាប់ មិនងាយប្រឈមនឹងជំងឺដែលបង្កឡើងដោយភាពតានតឹង (ដូចជាផ្តាសាយ) នោះទេ ព្រោះការថយចុះនៃភាពតានតឹងជួយការពារកោសិកាប្រព័ន្ធស៊ាំ។ បន្ថែមពីនេះ ការអោបយ៉ាងកក់ក្តៅត្រឹមតែ ២០ វិនាទី អាចជួយកាត់បន្ថយសម្ពាធឈាម និងបន្ថយចង្វាក់បេះដូង ដែលជាសញ្ញាបញ្ជាក់ថា រាងកាយរបស់អ្នកកំពុងមានអារម្មណ៍សុវត្ថិភាព និងស្ងប់ស្ងាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJHJVlmT1y9PqMcjGIskayG0Sn4XU5LyW-HlHzkRaQfs7qOg8UCXaglDHwSrAoGD2XlsemAd5oqw4blPn1XCg28xNgfLjjSTeg38PTqzL1YKeqmK3Nub9CDx0WX2rDd8jWhEwRVhV6Rew1F0YF6qMZ0yb9grb9z-T8Sa4PW_1G59Vq60Xbs7fZBHjQdKQ/s1280/photo_2026-08-05_14-03-55%20(2).jpg
 
ក្រៅពីនេះ របៀបដែលអ្នកឱប ក៏អាចឆ្លុះបញ្ចាំងពីទំនាក់ទំនងសង្គម និងអារម្មណ៍ផាសុកភាពផងដែរ។ ការសិក្សានៅអាល្លឺម៉ង់បានកត់សម្គាល់ថា នៅពេលបុរសនិងបុរសអោបគ្នា ពួកគេភាគច្រើនតែងតែឱបទោរទៅខាងឆ្វេង ទោះជាក្នុងស្ថានភាពធម្មតាក៏ដោយ។ អ្នកស្រាវជ្រាវជឿថា មកពីបុរសភាគច្រើនមានអារម្មណ៍ក្រែងរអែង ឬមានសម្ពាធសង្គមបន្តិចបន្តួចពេលពាល់រាងកាយគ្នាតាមបែបមិត្តភាព ដែលចំណុចនេះបានជំរុញឱ្យខួរក្បាលផ្នែកខាងស្តាំធ្វើការភ្លាមៗ។ មនុស្សដែលកម្រទទួលបានការឱប អាចជួបប្រទះនូវវិបត្តិ “ឃ្លានការប៉ះពាល់” (Skin hunger) ដែលអាចនាំឱ្យមានការព្រួយបារម្ភ និងភាពឯកោខ្លាំង។ ប្រសិនបើអ្នកជាមនុស្សចូលចិត្តឱប នោះបង្ហាញថាអ្នកជាមនុស្សដែលចេះស្វែងរកវិធីសម្រួលប្រព័ន្ធសរសៃប្រសាទរបស់ខ្លួនឯងឱ្យមានលំនឹងជាមួយអ្នកដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Kj_5eXCMT4dAllIT7vPYShr9aReCD87ZrloKbf9NjMT82aTRUUTSYqR1GNYVMaCKfOGxhs6d6o8wfSL2HanPsmwCLLVEPcpwTgpF1zR7bxgOdrbl7HFAy2pLfGBTyVXSygJuIkSOAeEtofzIf5746AuPo5Eu7Q6fXVZ7eY4TktVYBAoCVcY_13vWIXo/s636/photo_2026-08-05_14-03-55.jpg
 
ដូច្នេះ លើកក្រោយនៅពេលអ្នកលាតដៃឱបនរណាម្នាក់ សាកសង្កេតមើលថា តើអ្នកទោរទៅខាងណា? ប្រសិនបើអ្នកអោបទោរទៅខាងស្តាំ វាគ្រាន់តែជាទម្លាប់ចលនារាងកាយធម្មតាប៉ុណ្ណោះ ប៉ុន្តែប្រសិនបើអ្នកទោរទៅខាងឆ្វេង វាបញ្ជាក់ថា បេះដូង និងអារម្មណ៍របស់អ្នកកំពុងតែភ្ជាប់ទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយបុគ្គលម្នាក់នោះហើយ!