Home តារាជាតិ កូនស្រីរបស់តារារ៉េប វីន វិទូ និង ម៉ារៀម ធ្វើឱ្យវីដេអូល្បីក្លាយជា Trend លើបណ្តាញសង្គមម្តងទៀត

កូនស្រីរបស់តារារ៉េប វីន វិទូ និង ម៉ារៀម ធ្វើឱ្យវីដេអូល្បីក្លាយជា Trend លើបណ្តាញសង្គមម្តងទៀត

90
0

កូនស្រីដ៏គួរឱ្យស្រលាញ់របស់តារាចម្រៀងរ៉េប វីន វិទូ និងអ្នកបង្កើតមាតិកា ម៉ារៀម បានធ្វើឱ្យកក្រើកម្តងទៀតក្លាយទៅជា Trend នៅលើបណ្តាញសង្គម។ វីដេអូដើមរបស់នាងតូច រីម៉ា មានការទស្សនារហូតដល់ ៩លានដងឯណោះនៅលើហ្វេកប៊ុក។ នេះគឺជាភាពជោគជ័យដ៏ខ្លាំងក្លារបhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihBrjRSdgLjtzm814JaL5ao-TZyZloXK_z4VSYLZtpzQ35USF22bwIBv2UFA_gwMmBNdaYEI7J0OORsAg-sjDxIX-juLSVYLalaC8JihFL_XAyfMjteVhj3AJZIv1pIyWc4bA_zBeU5gv5SP-mG1RybN6Lj71slQiD9vpNdu3xfBhT-9xWytsQ8vPer_c/s1849/image_2026-07-25_14-34-13.pngស់ រីម៉ា បន្ទាប់ពីច្រៀងបទ «ពងទា» លំនាំបទ «APT»។

គេចាំបានថាកាលពីបទ «APT» របស់ Rosé និង Bruno Mars ចេញដំបូងៗបានបង្កឱ្យមានរលកនៃការពិភាក្សានិងក្លាយទៅជា Trend ដ៏ល្បីមួយនៅវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្នុងពេលជាមួយគ្នានេះកាលពីដើមឆ្នាំ២០២៥ វីន វិទូ និង កូនស្រី បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សបន្ទាប់ពីនាងតូច រីម៉ា ច្រៀងថា «ពងទា ពងទា»ដោយយកលំនាំបទ APT ចំណែកឯ វីន វិទូ ជាឪពុកធ្វើជាអ្នកធ្វើភ្លេង។ ក្រោយមកវីដេអូមួយនោះមានការទស្សនាយ៉ាងច្រើនរហូតដល់ វីន វិទូ និងគ្រួសារ Cover ចេញជាច្រើនខណៈដែលអំឡុងពេលនោះមានអ្នកលេងទិកតុកជាច្រើនបានលេងកម្សាន្តបទ ពងទា របស់ រីម៉ា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7p7us2f5lnWOlYCjEprOaXlJ8F8hPQH0tyJ7Qy06tcrYK3MaQ9nLFQCTf5UbxgynxHl7VxJX7faWBFb1mPDIsXDyKuGwloBPdyHu3q5i6jRxOFGIHOwm26_3ZbKU_PQx1wO9R1-AEMs3rEbIOyIF6EjGxkG7fE5r16uwoLEOmCKjDANM8uPMFSXxTLY4/s757/image_2026-07-25_14-34-09%20(2).png
អ្វីដែលកាន់តែពិសេសពាក់កណ្តាលឆ្នាំ២០២៦ នេះ រីម៉ា បានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកម្តងទៀតតាមរយៈវីដេអូសាមញ្ញមួយជាមួយនឹងពាក្យសម្តីដ៏ខ្យូតរបស់គេ និងការសំពះ ជីដូន ដែលពុំទាន់ងាកមុខមក។ កាយវិការនិងពាក្យសម្តីធម្មតាៗរបស់ រីម៉ា បានធ្វើឱ្យល្បីយ៉ាងឆាប់រហ័សដោយវីដេអូនេះបានបង្ហោះនៅថ្ងៃទី១៩ ខែកក្កដា រហូតដល់ថ្ងៃទី២៥ ខែកក្កដា មានអ្នកទស្សនារហូតដល់៩លានដងនៅលើបណ្តាញសង្គមហ្វេកប៊ុក។
វីដេអូដែលមានការទស្សនាច្រើននេះក៏បានក្លាយទៅជា Trend នៅលើបណ្តាញសង្គមផងដែរដោយ វីន វិទូ និង ម៉ារៀម ជាភរិយា បានថតកាយវិការរបស់ រីម៉ា និងជីដូនឡើងវិញ។ ក្រឡេកទៅកាន់ផេកផ្សេងៗទៀតដែលគូររូបភាពនិងការផលិតជាវីដេអូតុក្កតាក៏អត់ទ្រាំមិនបានគូសរូបរបស់ រីម៉ា ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihWGPg1pFkopAkMXx8PTohy21EIohvXoQdhHQ5EpsbE3j6oX4zIAVqZHWETdCrfI9bcWWzED9tHnzI5JQlPshjY_HQ90OsqrRIvyJFKker24qzlGjgk15hJyLXUWuz4N8uVn1wC7YWyT9-OM3h-mTGQDAf1-BNzmkVr6yA9rtopW4jJMF87-OravkdsYg/s2048/image_2026-07-25_14-34-11.png

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននាងតូច រីម៉ា មានអាយុ ៦ឆ្នាំ ទទួលបានការមើលថែយ៉ាងកក់ក្តៅពីឪពុកម្តាយ។ មិនត្រឹមតែប៉ុណ្ណោះ រីម៉ា ក៏មានទស្សនិកជនចូលចិត្តជាច្រើនដោយសារតែភាពគួរឱ្យស្រលាញ់របស់គេ៕