Home ព័ត៌មានអន្តរជាតិ មន្ទីរពេទ្យឯកជន​ថៃធំៗទាំង ៦ ធ្លាក់ចុះប្រាក់ចំណេញយ៉ាងគំហុក ក្រោយបាត់បង់អតិថិជនខ្មែរ

មន្ទីរពេទ្យឯកជន​ថៃធំៗទាំង ៦ ធ្លាក់ចុះប្រាក់ចំណេញយ៉ាងគំហុក ក្រោយបាត់បង់អតិថិជនខ្មែរ

126
0

ស្ងាត់ដូចចោរលួចសេះ! មន្ទីរពេទ្យលំដាប់កំពូលៗថៃរងការខាតបង់ចំណូលយ៉ាងធ្ងន់ធ្ងរ ក្រោយពេលរបាំងព្រំដែនដេញបុកអ្នកជំងឺខ្មែរមិនឱ្យចូលព្យាបាល ចំពេលដែលវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់វិស័យសុខាភិបាលឯកជនរបស់ថៃ រហូតធ្វើឱ្យអ្នកនយោបាយជួរមុខ លោក ភីតា លីមចារើនរ៉ាត់ ចេញមុខព្រមានរដ្ឋាភិបាលលោក អានុទីន ឆានវីរៈគុល ពីផលវិបាកសេដ្ឋកិច្ច «ខាតបង់គ្រប់ទិសទី» នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB8s30brjF0LwS7Gc7bFL8Q-mnZJ0AEZpeT_TyZC5EZS8N3HgRWpLCjyPb2wqvoKLdFT49EdKAVQny17OgH7dob9c11cPswVmxBUjphlScRruELyAF00yuFGn_BGD2A1U0WHtN3E10Vb3b6z93Zy2cKDCzTBgO_e60ZzfkbYhH5MduYeNKU5kg58R3wbw/s1080/photo_2026-07-23_15-00-26.jpg
យោងតាមការចុះផ្សាយជារបស់សារព័ត៌មានលំដាប់កំពូលរបស់ថៃគឺ The Nation Thailand នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ ក្រុមហ៊ុនមន្ទីរពេទ្យឯកជនល្បីៗរបស់ថៃបានជួបប្រទះការធ្លាក់ចុះប្រាក់ចំណូល និងប្រាក់ចំណេញគួរឱ្យកត់សម្គាល់។ ក្នុងនោះ ក្រុមហ៊ុនមន្ទីរពេទ្យបាងកកឌូស៊ីតវេជ្ជការ ឬ BDMS ដែលជាបណ្តាញមន្ទីរពេទ្យឯកជនធំជាងគេបង្អស់របស់ថៃ បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញសុទ្ធចំនួន ៧% ចំណែកឯក្រុមហ៊ុនមន្ទីរពេទ្យបាងកកឆែន ឬ BCH បានរងការវាយប្រហារកាន់តែធ្ងន់ធ្ងរ ដោយប្រាក់ចំណេញបានធ្លាក់ចុះរហូតដល់ ១៦.៧%។ ទន្ទឹមនឹងនេះ ក្រុមមន្ទីរពេទ្យល្បីៗចំនួន ៤ ផ្សេងទៀត រួមមាន មន្ទីរពេទ្យធនបុរី (Thonburi), មន្ទីរពេទ្យយ៉ានហ៊ី (Yanhee), មន្ទីរពេទ្យព្រះរាម៩ (Praram 9) និងមន្ទីរពេទ្យនុវ៉ារ៉ាត់ (Nuvarat) សុទ្ធតែបានបង្ហាញសញ្ញាអវិជ្ជមាន និងទទួលរងសម្ពាធដូចគ្នាចំពោះការធ្លាក់ចុះនៃចំនួនអ្នកជំងឺបរទេសយ៉ាងគំហុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilhSmHU04LPK7Rpje9v_uwUgtYmPAk0qwsIVlUwSJ4g7OxfUQTU5E1G_VXnm4P44Jn6xaxKU3YwJlm-Vfjrzz_z8iG2bcNznwzbeDHD4i8qpYJHMUtyuhq5GQBOBlKFFQvFM-74tOQNBPXcm9W_lqvBxdVmIm1ntBXei7KkAkvHINk-nZnLT4KAqbKpog/s900/photo_2026-07-23_15-00-26%20(2).jpg
យោងតាមប្រភពព័ត៌មានដដែល បរិយាកាសនៅក្នុងមន្ទីរពេទ្យលំដាប់ខ្ពស់ទាំងនេះនាពេលបច្ចុប្បន្ន មានសភាពស្ងាត់ជ្រងំខ្លាំងណាស់ ដោយសារតែកាលពីមុន ពួកគេពឹងផ្អែកខ្លាំងលើអតិថិជន និងអ្នកជំងឺមកពីកម្ពុជាដែលមានកម្រិតចន្លោះពី ២០% ទៅ ៣០% នៃអ្នកជំងឺបរទេសសរុបដែលចូលមកព្យាបាលជំងឺស្មុគស្មាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbUA4XAgLXDAL4pHHfAwnCKkN2cRHG3w_Z-Y5eeWt0p_-6z1RG7JqDsB_0WLIQwScuVTSW3lo9NSknUC1oAeK0NuimrI8_wKiD7q5BN4tsAitWN_YRl0SxMbEueyUBd8H0-K1QbkLuo0TzXU_YAqu5HHefAWz54lGqjWfDG8_d1eJBNe3OPGDHVwX0xMg/s1280/photo_2026-07-23_15-00-26%20(3).jpg ប៉ុន្តែបច្ចុប្បន្ន ចំនួននេះបានធ្លាក់ចុះស្ទើរតែទាំងស្រុង ដោយសារតែប្រជាពលរដ្ឋក្នុងស្រុកខកខានមិនអាចធ្វើដំណើរទៅព្យាបាល ស្របពេលមានរបាំងព្រំដែន វិបត្តិសេដ្ឋកិច្ច និងតម្លៃកើនឡើង។ កត្តាព្រំដែន និងវិបត្តិសេដ្ឋកិច្ចជុំទិសដែលកំពុងដេញបុកសេដ្ឋកិច្ចជាតិ បានធ្វើឱ្យលោក ភីតា លីមចារើនរ៉ាត់ ដាក់សម្ពាធយ៉ាងខ្លាំងទៅលើរដ្ឋាភិបាលថ្មីរបស់លោក អានុទីន ឆានវីរៈគុល ឱ្យបញ្ឈប់យុទ្ធសាស្ត្របង្កភាពតានតឹងតាមព្រំដែន និងត្រូវប្រញាប់ដោះស្រាយជម្លោះជាមួយកម្ពុជាជាបន្ទាន់ ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិ និងស្តារទំនុកចិត្តលើវិស័យវេជ្ជសាស្ត្ររបស់ថៃឡើងវិញ មុនពេលដែលអ្វីៗហួសពេលដោះស្រាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp-mqglew0zgoS82vKmjiT-XWTsbFmf-KJ80Mtg4A0t_rL6W-iWEz47mtJey7p6NIm5wvvDDJPmD0UXmL0hfdQXA-MM9PA5itVnwoZ_amHTb5DuCQEzAArMzWDAhFSfR3tp6KcNpnN7U_TVEllYrh530j1Efu37CZxrDDK7MHpvSD9xSlGJrWpHbIRujs/s1024/photo_2026-07-23_15-00-26%20(4).jpg

ផលវិបាកជាប្រព័ន្ធនៃវិបត្តិជម្លោះព្រំដែនដែលនៅតែគ្មានដំណោះស្រាយច្បាស់លាស់ពីរដ្ឋាភិបាលថៃ កំពុងតែបង្ហាញឱ្យឃើញនូវការខាតបង់យ៉ាងចាស់ដៃសម្រាប់អាជីវកម្មធំៗនៅក្នុងស្រុក។ ប្រសិនបើរដ្ឋាភិបាលរបស់លោក អានុទីន នៅតែបន្តព្រងើយកន្តើយចំពោះការដោះស្រាយវិបត្តិព្រំដែនកម្ពុជា-ថៃ ហើយងាកទៅរកភាពសប្បាយរីករាយផ្ទាល់ខ្លួន ឬយុទ្ធសាស្ត្រយោធាឯកតោភាគីនោះ វានឹងមិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋតាមព្រំដែនស្រក់ទឹកភ្នែកប៉ុណ្ណោះទេ ប៉ុន្តែវានឹងដុតបំផ្លាញកេរ្តិ៍ឈ្មោះ និងស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសថៃទាំងមូលលើឆាកអន្តរជាតិជាមិនខាន៕