Home ព័ត៌មានជាតិ UNESCO ធានាតាមដានករណីប្រាសាទព្រះវិហារ និងជួយសម្រុះសម្រួលជម្លោះរវាងកម្ពុជា-ថៃ

UNESCO ធានាតាមដានករណីប្រាសាទព្រះវិហារ និងជួយសម្រុះសម្រួលជម្លោះរវាងកម្ពុជា-ថៃ

104
0

វិវាទព្រំដែនខ្មែរ-ថៃ ឈានដល់របត់ថ្មីមួយទៀត ក្រោមក្រសែភ្នែករបស់អង្គការសហប្រជាជាតិ! អង្គការ UNESCO បានផ្ញើសារការទូតយ៉ាងច្បាស់លាស់ ជុំវិញការធានាតាមដានការពារប្រាសាទព្រះវិហារឱ្យបានម៉ឺងម៉ាត់បំផុត។ មិនតែប៉ុណ្ណោះ អគ្គនាយករង UNESCO ក៏បានសន្យាចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្រុះសម្រួល បន្ធូរបន្ថយភាពតានតឹងផ្នែកយោធានិងនយោបាយរវាងប្រទេសជិតខាងទាំងពីរ តាមរយៈការតភ្ជាប់ខ្សែចងវប្បធម៌ឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIek2hIF-pFhUqQAcXLFZhJ8A-TQL_IsjyqBgvrMKGLHmon-mLIm6dBZNjDFwB75WGAy34MkZFGX5nTme78g2qnXyNwBjL3u9p4M3PUf7WiOHN7ADLfv1Z0PGFVCmPpKNckEnUTa07naMbFkeTSyJIi0oOXg3Gi1bQDlqt6BheFz3nhPEO1F5ujvNg-fk/s1000/photo_2026-07-22_14-48-34.jpg
 
​យោងតាមខ្លឹមសារផ្លូវការនៃជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ​លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ភឿង សកុណា បានដឹកនាំប្រតិភូជួបសម្តែងការគួរសម និងជជែកការងារជាមួយ លោក Nayef Al-Fayez អគ្គនាយករងទទួលបន្ទុកវប្បធម៌នៃអង្គការ UNESCO។ ជំនួបលំដាប់អន្តរជាតិនេះ បានប្រព្រឹត្តទៅយ៉ាងរលូន នៅក្នុងអំឡុងពេលនៃសម័យប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី48 ដែលកំពុងរៀបចំធ្វើឡើងនៅក្នុងទីក្រុងញូដេលី សហរដ្ឋឥណ្ឌា។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIhgCiFCbUQK4uP4PTFXOYkNAZdYqQhY7YCTQqVd4nyWF95-Fj_mJ8g8MY7iwtQ81MKXLnZCr_g4pk7y-9IvY2dW2VhUpN1XmMP4iossBFnk6JssnkpwsDkbd-aY1h9OGBiQW8lbWCtD4-mJ0OmBtnVqg7krxff1wT84fockbtsbfwK0ix-Ojd6vbdOf8/s1280/photo_2026-07-22_14-48-33%20(2).jpg
​នៅក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ UNESCO និងអ្នកជំនាញការ ICOMOS ដែលបានចុះបំពេញបេសកកម្មសិក្សា និងវាយតម្លៃស្ថានភាពជាក់ស្តែងនៅប្រាសាទព្រះវិហារ កាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ ព្រមទាំងបានកោតសរសើរចំពោះរបាយការណ៍បច្ចេកទេសដ៏មានលក្ខណៈសុក្រឹត និងត្រឹមត្រូវ។ ជាមួយគ្នានេះ កម្ពុជាបានបង្ហាញបំណងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលបេតិកភណ្ឌអរូបី នៅឆ្នាំណាមួយក្នុងកំឡុងអាណត្តិជាសជាជិក (ឆ្នាំ២០២៦-២០៣០) ដែលសំណើនេះទទួលបានការគាំទ្រ និងការសន្យាជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីភាគី UNESCO ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS8IloYfinNNa5CTZFDLlN68E19T9dhZLaSBBGMaFisMFNjSy2tJKMTSeVKRfi_8D0rrMUd6Kiy07yK1FRkpzRHX_ZNdEBXMbW-yzITg0m3JZPnMrh-IRv6m2Y5qQVqvh_lweJHWbSFH-OaRmvZVyMicK2Qb_1dqRKSWscpPH7Ec5FV1MymMNfLZDtGEQ/s1024/photo_2026-07-22_14-48-34%20(2).jpg

ការប្រកាសជំហរគាំទ្រ និងការចូលខ្លួនមកជួយសម្រុះសម្រួលរបស់អង្គការ UNESCO នាពេលនេះ គឺជាជោគជ័យការទូតវប្បធម៌ដ៏ធំធេងមួយសម្រាប់ប្រទេសកម្ពុជា ក្នុងការការពារទ្រព្យសម្បត្តិបេតិកភណ្ឌជាតិនៅលើឆាកអន្តរជាតិ។ ជំនឿចិត្ត និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយស្ថាប័នសហប្រជាជាតិមួយនេះ មិនត្រឹមតែធានាបាននូវការអភិរក្សប្រាសាទព្រះវិហារប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសារព្រមានការទូតដ៏ទន់ភ្លន់មួយទៅកាន់ប្រទេសជិតខាង ឱ្យងាកមកគោរពតម្លៃវប្បធម៌សកល និងរក្សាសន្តិភាពតាមព្រំដែន ដោយជៀសវាងការប្រើប្រាស់កម្លាំងយោធាមកបំពានលើបេតិកភណ្ឌពិភពលោក៕