Home ព័ត៌មានជាតិ សុខ លីន អៀង វុត្ថា និង មករា ប៉ះសម្តីគ្នាផ្អើលហ្វេកប៊ុក

សុខ លីន អៀង វុត្ថា និង មករា ប៉ះសម្តីគ្នាផ្អើលហ្វេកប៊ុក

101
0

អ្នកលេងបណ្តាញសង្គមល្បីឈ្មោះ៣រូបរួមមាន សុខ លីន អៀង វុត្ថា និង មករា បានប៉ះសម្តីគ្នាយ៉ាងក្តៅគគុកបន្ទាប់ពី អៀង វុត្ថា លើកឡើងថាកាលពីមុន សុខ លីន ជួលខ្លួនធ្វើជាសង្សារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCLSQLlvI6s9aMIT0y9S_ElbkaWyzI9JNY_0-Ka0WoBPl32TihKE331PqiVH3TY8YiIydRSITviv-lVGhFYtl2pwcoZEooY2AI6SZqLTAOBdxB1WIYdJeulG1OMYokvAktX8xFx9QKt7smWarcaPSGZWOkuZTtLXQq2KLH7PtfhOm-D_AVn0jTRxeK40Y/s2048/image_2026-07-22_14-07-32.png
ភ្លើងកម្តៅបានចាប់ផ្តើមបន្ទាប់ពីមានការបង្ហោះថា សុខ លីន មិននឹកនាដៃគូចាស់ទោះបីជាមានស្នេហ៍ថ្មីដោយសារតែអស់ក្តីស្រលាញ់ព្រមទាំងភ្ជាប់មកជាមួយនឹង អៀង វុត្ថា ដែលជាអ្នកចម្រៀងមួយរូប។ ទោះយ៉ាងណា អៀង វុត្ថា បានបញ្ចេញប្រតិកម្មស៊ែរការបង្ហោះនោះដោយបញ្ជាក់ឱ្យគេដាក់ឈ្មោះអ្នកចាស់ឱ្យត្រឹមត្រូវពីព្រោះលោកដាច់កុងត្រាសម្តែងធ្វើសង្សារយូរហើយ។

អៀង វុត្ថា បានសរសេរថា «បញ្ជាក់ផងដៃគូចាស់ហ្នឹងឈ្មោះអី? ព្រោះឃើញច្រើន តែបើសម្រាប់ខ្ញុំដាច់កុងត្រាសម្តែងធ្វើសង្សារយូរហើយ! ហើយអ្នកយកទៅផុសតក៏ចឹងដែរ ចាំច្បាស់ថាដៃគូចាស់មួយណាចាំផុស! មិនចង់ស៊ែររឺខមិនអីប៉ះពាល់ទេ គ្រប់យ៉ាងគ្រាន់តែចង់ឱ្យដឹងថាខ្ញុំនៅកំលោះមិនពាក់ព័ន្ធស្នេហាជាមួយអ្នកណាឡើយព្រោះទុកខ្លួនឱ្យទំនេរ ក្រែងមានសំណាងទទួលបាន ឧត្តមភរិយាទានជ្រាប »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdEsvRy6lDQsjYfLqhbnb9ke42xRkupCDx2UY7WEESp7e-65YTKm4Guha_oRtwNdTwVZsLX9XzWM4osaTEL8SA2NrOp_Lx4RVpac89r8oWy9Pfc2DeQxbZVKqHLsgDj0_Xv695q_xG6yS1c7IhMQiTPK23Jg8kPd3QU74Q5M1NP1ZuBVgZMTqLp_7OFQ8/s758/image_2026-07-22_14-07-30.png
ការលើកឡើងរបស់ អៀង វុត្ថា បានជំរុញឱ្យ សុខ លីន ដែលជាអ្នកលេងបណ្តាញសង្គមល្បីឈ្មោះនិងជាអ្នកប្រម៉ូតផលិតផលចេញមកតបតវិញថា «រឿងគេជួលធ្វើសង្សារកំពុងតែផ្ទុះតែកុំយករឿងគេយកមកធ្វើជារឿងខ្លួនឯងទាមទារចំណាត់អារម្មណ៍ពេក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioycQuQjtNjRedfp_mOqfswfZtq9wsIYvymaAH_nIfht-BZwjzZ-SukZSFyt_i7JRShXAL8gHoF_kaJVWprwseKHKRMVFthNdWuMLG9vRV9v-yKpuuMhbmW0xGjCEd-nQqBqhP3ZXBtEQgg8sMaMe36WcDMlszk1WfVf_o2pils4b_aWez4w3ytyLiWuQ/s760/image_2026-07-22_14-07-30%20(2).png

មិនត្រឹមតែមានការប៉ះទង្គិចគ្នារវាង អៀង វុត្ថា និង សុខ លីន ប៉ុណ្ណោះទេប៉ុន្តែជម្លោះពាក្យសម្តីនេះក៏មាន មករា ដែលជាមិត្តភក្តិរបស់ សុខ លីន ចូលរួមផងដែរ។ មករា បានចែករំលែកដោយការឌឺដងទៅកាន់ អៀង វុត្ថា ថាស្ងាត់ពេកទើបបានជាធ្វើដូច្នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9Hj4LAsYmZuZKFE8h5MQS9H2lQcIIDXkbATKOmf6kVtkhHy_juhvXU65kCpHmo8R0Rumb-38xaTZsoP9S-HH6m56mb-1ud1QBROa1ZITOhBhEBJ8KXUuOw3hgTqLajsnJz22c80-V3jHFGpXHAI5VRen7nbPZDKLvdPqZ52GtXllMMQVzODBHhKCdxvw/s2048/image_2026-07-22_14-07-35.png

ក្រោយមក មករា បានហៅអ្នកចម្រៀង អៀង វុត្ថា ថាជាមនុស្សប្រុសចរិតញីនិងបញ្ជាក់ថា សុខ លីន មិនដែលជួលអ្នកណាធ្វើសង្សារនោះទេ។ ភ្លើងកម្តៅកាន់តែក្តៅដោយគេបានឃើញ អៀង វុត្ថា បានបង្ហោះសំណេរជាច្រើនដោយបញ្ជាក់ពីសមត្ថភាពខ្លួនអាចផ្គត់ផ្គង់មនុស្ស១០នាក់ ហើយលោកក៏មិនចង់ឱ្យកិត្តិយសរបស់ខ្លួនប្រឡាក់ជាមួយនឹងត្រកូលអភិជនឆ្លៀតយកទៅធ្វើមាតិកា។ អៀង វុត្ថា ក៏បានទម្លាយទៀតថាអ្នកដែលថាលោកស្ងាត់កាលពីមុនក៏ធ្លាប់ខ្ចីលុយលោកចាយដូចគ្នា៕