Home ព័ត៌មានជាតិ ជប៉ុនលេងឈុតធំ! ផ្តល់នាវាល្បាត និងជំនួយសម្ភា​រៈយោធាសរុបជាង ៣លានដុល្លារដល់កម្ពុជា

ជប៉ុនលេងឈុតធំ! ផ្តល់នាវាល្បាត និងជំនួយសម្ភា​រៈយោធាសរុបជាង ៣លានដុល្លារដល់កម្ពុជា

125
0

ចំណងមិត្តភាពការពារជាតិរវាងកម្ពុជានិងជប៉ុនកាន់តែរឹងមាំខ្លាំងក្លា! តាមរយៈកម្មវិធីជំនួយសន្តិសុខផ្លូវការ (OSA) រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តផ្តល់នាវាល្បាតយោធា ព្រមទាំងសម្ភារទំនាក់ទំនងទំនើបៗ ដោយឥតគិតថ្លៃទាំងស្រុងជូនដល់ក្រសួងការពារជាតិកម្ពុជា។ ជំនួយខ្នាតយក្សក្នុងទំហំទឹកប្រាក់រហូតដល់ ៥០០លានយ៉េន ឬប្រមាណ ៣លានដុល្លារអាមេរិកនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើនសមត្ថភាពការពារដែនសមុទ្រ និងបូរណភាពទឹកដីរបស់យោធាខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ4tpopMej7zlSlr5wQ5Ty53irTbpqVBK-OQO8rJPN65B2UeOdRlEB5hYqb6S7hPNq6eNcAzEp2pzOm3IMN4-JAHUD1gmGfdK8dslqxzaSebWzk22YCo7CvBNPnjkzk_WNIEEd4KEdrX55dbD6NtBPo24krCGM_7FWp082Sf6tmZnJVnvnqZlWWGzO3a4/s900/photo_2026-07-20_08-51-21%20(2).jpg

ពិធីចុះហត្ថលេខានិងផ្លាស់ប្តូរលិខិតប្តូរសារនៃគម្រោងជំនួយយុទ្ធសាស្ត្រដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅយ៉ាងឱឡារិកកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងរវាងលោក អ៊ូអិណុ អាត់ស៊ូស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាក្រកម្ពុជា និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក្រោមស្មារតីពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងការរក្សាសន្តិសុខប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij2wL9Q2e0r0fOV-W7kJei0DrwLhgM_tpvSWi8sxoqx3Lua_83UpnETbR-js7V3deD9apNeHlA_MGMnum0bfbWtelGB6Df-ablJqYS9gePgvkRSbNP429Hy2GryyXah5JjGemxPhzalD6WhR27iFaOK_ZhCGeCBOIFIl5I0_iO267wlQCJF4vHSo4jVx0/s900/photo_2026-07-20_08-51-21.jpg

យោងតាមប្រភពផ្លូវការពីស្ថានទូតជប៉ុន ជំនួយឥតសំណងនេះនឹងត្រូវបែងចែកទៅពង្រឹងស្ថាប័នយោធាសំខាន់ៗចំនួនពីរនៃកងយោធពលខេមរភូមិន្ទ។ ក្នុងនោះ រដ្ឋាភិបាលជប៉ុននឹងផ្តល់នូវនាវាល្បាតយោធាទំនើបៗទៅកាន់កងទ័ពជើងទឹក ដើម្បីបង្កើនសមត្ថភាពរារាំង និងបង្ក្រាបបទល្មើសដែនសមុទ្រ ព្រមទាំងផ្តល់ឧបករណ៍បច្ចេកវិទ្យាបញ្ជូនសារ និងទំនាក់ទំនងយុទ្ធសាស្ត្រទៅកាន់កងទ័ពជើងគោក ដើម្បីពង្រឹងបណ្តាញបញ្ជាការឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័សទាន់សភាពការណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFqqjdDP_NZpyNatoFxq7pnsVH4wvyjF2Q47ULTOSrI1Vtw5E7lU75VrGT05pEVe0LDe2kwgBBUVICQ_BzXAolZKsQ1t-nZ0C4IY8NICWFKAmhRLjoYtQYo0UjhkNEU8YtkxE4yHiDrGqB5_riefQB_6VyyiiiFbU1-q8AOC72S6Mqd5KKt1TSoq-o_L0/s1280/photo_2026-07-20_08-51-23.jpg

ការសម្រេចចិត្តទម្លាក់កញ្ចប់ជំនួយសន្តិសុខផ្លូវការ (OSA) របស់ជប៉ុនមកកាន់កម្ពុជានាពេលនេះ បានស្តែងឱ្យឃើញពីការជឿទុកចិត្ត និងការវាយតម្លៃខ្ពស់លើតួនាទីរបស់កម្ពុជាក្នុងការរក្សាសណ្តាប់ធ្នាប់ក្នុងតំបន់។ ជប៉ុនបានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា គ្រឿងយុទ្ធោបករណ៍ទាំងនេះ មិនត្រឹមតែជួយលើកកម្ពស់សមត្ថភាពសន្តិសុខជាតិរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងរួមចំណែកយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសេរីភាពនៃការរុករកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលផងដែរ៕