ជេននី និង ដេវិដ អ៊ឹងហាវត្រូវបានអ្នកគាំទ្រដឹងរួចមកហើយថាមានទំនាក់ទំនងជិតស្និទ្ធគ្នាខ្លាំងទោះបីជាអ្នកទាំងពីរនិយាយត្រឹមតែពាក្យថាមិត្តភក្តិក៏ដោយ។ ថ្មីៗនេះបន្ទាប់ពី ដេវិដ អ៊ឹងហាវវ ចូលរួមកម្មវិធីផតខាសនិយាយពី ជេននី ប្លុកខ្លួនដោយមិនដឹងមូលហេតុពេលនេះនាងចេញមកបញ្ជាក់ហើយ។
តាមរយៈកម្មវិធីផតខាសរបស់ ខេ ជេននី ដែលជាអ្នកបង្កើតមាតិកានិងជា influencer បានចូលរួមជាភ្ញៀវកិត្តិយសដោយនាងបានរៀបរាប់រឿងរ៉ាវមួយចំនួនក្នុងដំណើរការចាប់ផ្តើមអាជីពសិល្បៈ និងជាអតីតសមាជិកមួយរូបរបស់ OMG។ ក្រៅពីការចែករំលែកនានា ជេននី ក៏បាននិយាយទាក់ទងនឹងតារាប្រុស ដេវិដ អ៊ឹងហាវ ដូចគ្នាខណៈកន្លងមកអ្នកទាំងពីរតែងតែត្រូវបានអ្នកគាំទ្រ Ship ជានិច្ច។

ជេននី បាននិយាយថាការដែលនាងប្លុក ដេវិដ អ៊ឹងហាវ ភាគច្រើនគឺកើតចេញពីការ «នឹកខ្លាំងពេក» ហើយសាមីខ្លួនក៏មិនបានដឹងពីមូលហេតុនេះដូចគ្នា ហើយការប្លុកលើកចុងក្រោយគឺខ្ទង់ថ្ងៃចូលឆ្នាំចិន២០២២ ដោយសារតែមានអារម្មណ៍ឯកា។ ជេននី បន្តទៀតថា ពេលនោះមិនត្រឹមតែមានអារម្មណ៍ឯកានោះទេប៉ុន្តែក៏នឹក តារាប្រុសរូបនេះខ្លាំងដូចគ្នាហើយក៏ប្លុកតែម្តង។ បន្ទាប់ពីប្លុក ដេវីដ អ៊ឹងហាវ រយៈពេលយូរហើយនាងក៏ Unblock វិញប៉ុន្តែត្រូវបាន ដេវិដ អ៊ឹងហាវ ប្លុកនាងវិញម្តង។
ពេលនោះហើយ ជេននី បាននិយាយថាគឺនាងខឹងខ្លាំងរួចហើយក៏ឈប់និយាយរកគ្នាទោះបីជាជួបនៅក្រៅដោយគ្មានមូលហេតុ ដោយអ្នកទាំងពីរមិនបាននិយាយឬបកស្រាយអ្វីទាំងអស់។ ជុំវិញការ Ship របស់អ្នកគាំទ្រ ជេននី ថានាងមិនឃាត់ឃាំងនោះទេពីព្រោះនេះគឺជាក្តីសុខរបស់អ្នកគាំទ្រ ហើយក្នុងនោះនាងក៏មានក្តីសុខទៅនឹងការ Ship នេះដូចគ្នា។
ជេននី បាននិយាយថា ដេវិដ អ៊ឹងហាវ គឺជាមនុស្សប្រុសម្នាក់ដែលនាងស្រលាញ់គ្មានថ្ងៃឈប់ ដោយបញ្ជាក់ថា ស្រលាញ់ក្នុងនាមជាមិត្តភក្តិ។ influencer ក៏បានបញ្ជាក់ថានាងបានស្គាល់ ដេវិដ មុនគេបង្អង់ក្នុងចំណោមអ្នកលេងបណ្តាញសង្គមតាំងពីនាងចាប់ផ្តើមជាមួយនឹងក្រុមរាំ OMG ៕










