Home ព័ត៌មានអន្តរជាតិ ប្រវត្តិសាស្ត្រថ្មី! ក្រុមហ៊ុនអាកាសចរណ៍ជាតិ បញ្ជាទិញយន្តហោះ C909 ស៊េរីថ្មី ចំនួន ២០គ្រឿងពី​ចិន

ប្រវត្តិសាស្ត្រថ្មី! ក្រុមហ៊ុនអាកាសចរណ៍ជាតិ បញ្ជាទិញយន្តហោះ C909 ស៊េរីថ្មី ចំនួន ២០គ្រឿងពី​ចិន

125
0

វិស័យអាកាសចរណ៍កម្ពុជាឈានឡើងមួយកម្រិតទៀតហើយ! ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ដោយបានចុះហត្ថលេខាទិញយន្តហោះប្រភេទ C909 ទំនើបចុងក្រោយបង្អស់រហូតដល់ ២០គ្រឿង ពីក្រុមហ៊ុនរដ្ឋចិន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានធ្វើឱ្យ Air Cambodia ក្លាយជាក្រុមហ៊ុនអាកាសចរណ៍បរទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានបញ្ជាទិញយន្តហោះម៉ូដែលថ្មីនេះក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីពង្រីកសក្តានុពលហោះហើររបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLpa79SuDVvUqsehmjbuSJXCKs6jALEC9kMFxYna-Z8forkXqaTbKrn5MJiEIt4ultfeicHM22Eqfy81qJkudrLZdKzADXdzEaRRRAyLav1qLA1zsYpl1PAPfivWnJ7_hCmD461P3ujtvOZnDsbi1Avv5bzzJvRZ2wp4BsoslW2E_u2xH0RrHf8npdamU/s1020/photo_2026-07-21_11-02-38.jpg
 
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេ។ យោងតាមផែនការមេ ការដឹកជញ្ជូនយន្តហោះកញ្ចប់ដំបូងបង្អស់គ្រោងនឹងធ្វើឡើងនៅក្នុងឆមាសទី២ នៃឆ្នាំ២០២៦ នេះហើយ។ ការវិនិយោគទុនដ៏ធំធេងនេះ ត្រូវបានរំពឹងថានឹងជួយឱ្យក្រុមហ៊ុន Air Cambodia ពង្រីកបណ្ដាញផ្លូវហោះហើររបស់ខ្លួនឱ្យកាន់តែទូលំទូលាយ បង្កើនសមត្ថភាពដឹកជញ្ជូនឱ្យបានកាន់តែខ្លាំងក្លា និងពង្រឹងការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសកម្ពុជានិងទីផ្សារនៅក្នុងតំបន់ទាំងមូល។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXXoO24n_31dYdFshzo1PJYyee3etdLexE5sy7uc-QDGzzZ4tdC7VRet9XJs5_pDApC3LKRxk4nUbTO6kjgiQdITol6woOPGjIasUwLS00CNZ6P9oOhyphenhyphenKm59D3CLIUXFaARzaLjdgpmQ7JuMrN6zjJ8l-JJhVtJNgcTHzrom4T3mE1fHeyPAT_GOj4abw/s750/photo_2026-07-21_11-02-39%20(2).jpg
គួរជម្រាបផងដែរថា យន្តហោះប្រភេទ C909 នេះ គឺជាមោទនភាពបច្ចេកវិទ្យារបស់ចិន ដែលត្រូវបានរចនាឡើងយ៉ាងពិសេស មានកៅអីសម្រាប់អ្នកដំណើរចន្លោះពី ៧៨ ទៅ ៩៧ នាក់ និងមានសមត្ថភាពហោះហើរបានចម្ងាយពី ២,២២៥ ទៅ ៣,៧០០ គីឡូម៉ែត្រ។ អ្វីដែលជាចំណុចខ្លាំងបំផុតនោះ គឺវាមានសមត្ថភាពខ្ពស់ក្នុងការហោះហើរ និងចុះចតនៅតាមព្រលានយន្តហោះដែលមានផ្លូវរត់ខ្លី តំបន់ខ្ពង់រាបខ្ពស់ៗ និងស្ថានភាពអាកាសធាតុដែលមានខ្យល់បោកកាត់ខ្លាំង បានយ៉ាងមានសុវត្ថិភាព។ បច្ចុប្បន្ន យន្តហោះម៉ូដែលនេះកំពុងតែពង្រីកប្រតិបត្តិការយ៉ាងជោគជ័យនៅលើទីផ្សារអន្តរជាតិ រួមមាននៅក្នុងប្រទេសចិន ឥណ្ឌូនេស៊ី ឡាវ និងវៀតណាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic1r_u0PiIK0oUfSkqfHKHvgijz1S2ObPhMcMQrtRougHZ1d95ek9tOyh4sbrRR7VXFVuibu5PLryH5woMFv6pwY4mOkrT9IpfPul2Eq1z4-07KPquoACY1WGRqmrccLF9N3A1cPWwAQdCJFgQaVPLwwPeEUOesPj87LKZPb1OvZxOkXBtO1_Z0-MB5BI/s860/photo_2026-07-21_11-02-39.jpg
ការសម្រេចចិត្តបោះទុនបញ្ជាទិញយន្តហោះ C909 ចំនួន ២០គ្រឿងពីសំណាក់ Air Cambodia នាពេលនេះ មិនត្រឹមតែជាជំហានឆ្ពោះទៅមុខដ៏មានឥទ្ធិពលសម្រាប់ក្រុមហ៊ុននោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់លើបច្ចេកវិទ្យាអាកាសចរណ៍របស់ចិនផងដែរ។ ជម្រើសដ៏វៃឆ្លាតនេះ នឹងក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការរុញច្រានវិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជាឱ្យកាន់តែមានភាពទំនើបកម្ម ផ្ដល់នូវសេវាកម្មប្រកបដោយសុវត្ថិភាព និងផាសុកភាពខ្ពស់ជូនដល់អ្នកដំណើរ ព្រមទាំងរួមចំណែកដល់ការស្ដារ និងកំណើនសេដ្ឋកិច្ចជាតិយ៉ាងពិតប្រាកដ៕