Home ព័ត៌មានជាតិ កម្ពុជា​ ឈរលេខ២នៅទ្វីបអាសុី ជាប្រទេសមានកាសុីណូច្រើនជាងគេ

កម្ពុជា​ ឈរលេខ២នៅទ្វីបអាសុី ជាប្រទេសមានកាសុីណូច្រើនជាងគេ

147
0

ប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ឈរលេខរៀងទី២នៅទ្វីបអាស៊ី ដែលមានចំនួនកាស៊ីណូ ច្រើនជាងគេបំផុត បន្ទាប់ពីហ្វីលីពីន។

យោងតាមគេហទំព័រ world casino directory បានចេញផ្សាយថានៅកម្ពុជាមានកាស៊ីណូ៤៨ ឈរនៅលេខ២ ខណៈប្រទេសហ្វីលីពីនឈរនៅលេខ១ ដែលមាន៧៩កាសុីណូ។

ភាគច្រើននៃកាសុីណូនៅកម្ពុជា មានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ និងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម។

វិស័យនេះស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។
នៅក្នុងឆ្នាំ២០២៥ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អនុវត្តការប្រមូលចំណូលកាតព្វកិច្ច ពីល្បែងសរុបជាង ៧២លានដុល្លារអាមររិក កើនឡើង១៤ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួនជាង ៦០លានដុល្លារអាមេរិក៕