Home ព័ត៌មានជាតិ មេភូមិសាមគ្គីស្បថបញ្ជាក់ភាពស្អាតស្អំ ជុំវិញរឿងអាស្រូ.វពុករលួយដីធ្លីនៅភូមិជនភៀសសឹក

មេភូមិសាមគ្គីស្បថបញ្ជាក់ភាពស្អាតស្អំ ជុំវិញរឿងអាស្រូ.វពុករលួយដីធ្លីនៅភូមិជនភៀសសឹក

86
0

ដាក់ទាំងជីវិតខ្លួនឯង និងក្រុមគ្រួសារ! មេភូមិសាមគ្គីបានស្បថនៅចំពោះមុខប្រជាពលរដ្ឋទាំងភូមិថា មិនបានទទួលលុយមួយលានប្រាំសែនរៀលថ្នូរអោយផ្ទះ ១ខ្នងនៅតំបន់ភៀសសឹកដូចបណ្តាញសង្គមបានផ្សាយចោទប្រកាន់ឡើយ។ ការចេញមុខបំភ្លឺ និងច្រានចោលព័ត៌មានមិនពិតនេះធ្វើឡើង ក្រោយពីមានគណនីហ្វេសប៊ុកឈ្មោះ «កាមទេព លីមហុង» បង្ហោះផ្សាយថា ក្រុមការងារស្រុកអូរជ្រៅ និងមេភូមិជោគជ័យ បានគប់គិតគ្នាដកហូតលេខផ្ទះដែលនៅជាប់កែងផ្លូវធំទុកលក់ឱ្យអ្នកចង់ប្តូរផ្ទះ ដោយត្រូវចំណាយលុយ ៤លាន ៥០ម៉ឺនរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnbebi8FODMO_hk5MGYw5qlJ5O-f1gsoP515lBi_nPvfd4MUNWfcq8YJmczIuskU9FhWNOA181VNrgYup6uztJenDa6977sq4UgIfoeAhtdEyIXxJAboD0deNK6NNy8-D2gZn3wU6fwkQgKSyEKlZwgaafDeBWfD7IEkYGKd1eDKLPl6bWa6Hj_HehNBY/s1280/photo_2026-07-17_10-08-02.jpg

យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារថ្នាក់ជាតិនិងខេត្ត ដឹកនាំដោយឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះទៅសម្របសម្រួល និងដេញដោលផ្ទាល់នៅសាលាភូមិសាមគ្គី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ ការចុះពិនិត្យនេះ ធ្វើឡើងក្រោយមានការបង្ហោះចោទប្រកាន់ពីគណនីហ្វេសប៊ុកឈ្មោះ «កាមទេព លីមហុង» ថា ក្រុមការងារស្រុកអូរជ្រៅ និងមេភូមិ បានឃុបឃិតគ្នាកាត់ដកហូតលេខផ្ទះជាប់កែងផ្លូវធំទុកលក់ក្នុងតម្លៃ ៤,៥០០,០០០ រៀល ក៏ដូចជាព័ត៌មានចរចាមួយចំនួនទៀតដែលចោទថាមានការទារប្រាក់ ១,៥០០,០០០ រៀល ជំនួសឱ្យការទម្លាក់ដីឡូតិ៍ផ្ទះ១ខ្នងនៅតំបន់កាស៊ីណូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDifQZCVzKVnpQ50-BGdg39fimtrcOxiC4h2axs5aEhEBkFuz3t8ATqRMZEJBlUYdx2Wi5LHm64x1cQYpcOtsaVJwj8VBXsn2bfzEdXCxueS1NuRIVJYFeh9uB9fuYUr-R84Zea1-E_2gkxym0ukD3ToqNRmP2jMOyzwfbCV863e4E1oR0zG_Ysqo4ri4/s900/photo_2026-07-17_10-08-03%20(2).jpg

នៅក្នុងឱកាសនោះ លោក ជា សយ មេភូមិសាមគ្គី បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ ដោយលោកបានបញ្ជាក់ថា លោកគ្មានសិទ្ធិអំណាចក្នុងការបែងចែកដីធ្លីនោះទេ គឺមានតួនាទីត្រឹមតែទទួលពាក្យស្នើសុំដើម្បីបញ្ជូនទៅថ្នាក់លើពិនិត្យសិក្សាពីតម្រូវការជាក់ស្តែងប៉ុណ្ណោះ។ ដើម្បីបង្ហាញភាពស្អាតស្អំ លោកមេភូមិថែមទាំងបានស្បថសច្ចាយ៉ាងម៉ឺងម៉ាត់នៅចំពោះមុខថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងភូមិថា បើសិនជារូបលោកពិតជាបានប្រព្រឹត្តអំពើពុករលួយទារលុយពីពលរដ្ឋមែននោះ សូមឱ្យលោក និងក្រុមគ្រួសារ ព្រមទាំងកូនចៅទាំងអស់ជួបគ្រោះថ្នាក់ដាច់ពូជ។ ភ្លាមៗនោះ ប្រជាពលរដ្ឋទូទាំងភូមិសាមគ្គីក៏បានឆ្លើយតប និងដឹងឮច្បាស់ពីសកម្មភាពការងាររបស់មេភូមិខ្លួន ដោយអះអាងថា ពុំមានការទារលុយលួចលាក់ដូចការចោទប្រកាន់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNvb8sGLjuBMGl4HUZu7COfLFB9temKBhL1H85K8dow-lTwq11vm3BTkMiubkVfKVN5hItt-bBfvOZBa00jcpEAfUzVuZ3KxQfIWX_4V0MsbbS0nhJ0daNRWeCyr16i87TnMIV0nvGP02e6ftyZVtROWl3OjDSFdysspgsXkrwnJyy2xmh3Na4xNlHbA4/s1280/photo_2026-07-17_10-08-03.jpg

ថ្លែងនៅក្នុងជំនួបនោះ ឯកឧត្តម គន់ គីម បានរំលឹកឡើងវិញពីប្រវត្តិនៃការឈ្លានពានរបស់ទាហានថៃ មកលើបូរណភាពទឹកដីកម្ពុជាកាលពីមុន ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ និងបាញ់គ្រាប់ផ្លោង បណ្តាលឱ្យពលរដ្ឋស្លាប់ របួស និងត្រូវបានជម្លៀសចេញ ដោយទាហានថៃបានយកលួសបន្លានិងទូកុងតឺន័រមកហ៊ុមព័ទ្ធកាត់យកលំនៅដ្ឋានអស់ចំនួន ៦ភូមិ (ក្នុងឃុំអូរបីជាន់ ២ភូមិ និងឃុំគោករមៀត ៤ភូមិ)។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ដោយសារការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានអន្តរាគមន៍កសាងលំនៅដ្ឋានបណ្តោះអាសន្នរហូតមកដល់ពេលនេះបានចំនួន ៣,៣១៨ ខ្នងផ្ទះ នៅក្នុង «ភូមិរង់ចាំ» ដោយមានប្រព័ន្ធទឹក ភ្លើង សាលារៀន និងផ្សារ ពេញលេញ សម្រាប់ជនភៀសសឹកចូលរស់នៅជាង ៣,០០០ គ្រួសារ ដោយតម្លាភាពបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPt7qVV-vS_FL-ptp5Bt6J4SaXev7xO5X6KQzYBP7FHv0maNx8iq5RA19rZG-5TcgWIdRVYrAVyInGb7cRolrFz-lA1NYldkjC6b-96jZPIyqzBAhjHMvTOk_smZDDVu_OvsOOVWh6alYIwVtO4HZ1X5FKq2Uzs8TwnL26-R4eR3MG-__Lfn-MlriU8dE/s1280/photo_2026-07-17_10-08-05.jpg
យុទ្ធនាការចុះពន្លត់ព័ត៌មានមិនពិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំនាពេលនេះ មិនត្រឹមតែបានលាងជម្រះភាពស្អាតស្អំជូនមន្ត្រីមូលដ្ឋាន និងវាយបកទៅលើការមួលបង្កាច់របស់គណនីហ្វេសប៊ុក «កាមទេព លីមហុង» ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីតម្លាភាព និងការយកចិត្តទុកដាក់ស្ទើរតែសព្វសិទ្ធិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគិតគូរពីសុខទុក្ខរបស់ជនភៀសសឹកតាមបន្ទាត់ព្រំដែន។ អាជ្ញាធរក៏បានអំពាវនាវឱ្យសាធារណជន ជៀសវាងការចែករំលែកព័ត៌មានខ្វះការពិចារណា ដែលនាំឱ្យមានភាពវឹកវរ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមជាតិទាំងមូលផងដែរ៕