Home ព័ត៌មានអន្តរជាតិ អនុទីន ព្រ.មានបិទឧស្សាហកម្ម «កញ្ឆា» បន្ទាប់ពីថៃធ្លាក់ក្នុងភាពអាណាធិបតេយ្យនៃរឿងអាស្រូ.វគ្រឿងញៀ.ន

អនុទីន ព្រ.មានបិទឧស្សាហកម្ម «កញ្ឆា» បន្ទាប់ពីថៃធ្លាក់ក្នុងភាពអាណាធិបតេយ្យនៃរឿងអាស្រូ.វគ្រឿងញៀ.ន

116
0

ពីអ្នកបើកផ្លូវមកជាអ្នកព្រ.មានបិទផ្លូវ! ភាពអាណាធិបតេយ្យនៃបញ្ហាគ្រឿងញៀ.ននៅប្រទេសថៃធ្វើឱ្យលោក អនុទីន ប្តូរចិត្តចង់បិទកញ្ឆាមិនឲ្យមានការចែកចាយស្របច្បាប់វិញ ក្រោយពេលរឿងអាស្រូ.វរត់ពន្ធកញ្ឆាបានធ្វើឱ្យប្រទេសថៃបាក់មុខយ៉ាងខ្លាំងលើឆាកអន្តរជាតិ។ យ៉ាងណាក៏ដោយមហាជនថៃយល់ឃើញថា វាហួសពេលទៅហើយ ព្រោះក្រសែភ្នែកពិភពលោកបានមើលឃើញរួចជាស្រេចនូវភាពអាណាធិបតេយ្យដែលកើតចេញពីការរត់ពន្ធគ្រឿងញៀ.នពីប្រទេសថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-z_NeTUHopxx3FRnmXmO42UL3O0PaSIFwz6jf40sr1nMq6Zxgn1yYXpUJyoJQIFEOappMUCzBJ1MiOpf4t6Poo16Y9TwR9XFDsvwJvUsnbWaWEC9hDFmmwjtDePqQApF_4KGAyfm2u3p0B-rVC47rqFTTgk_oGJx4Sq1YHzG5K53GEN-jawFLI2ul7GI/s1280/photo_2026-07-08_09-37-08.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌អន្តរជាតិ South China Morning Post ការសម្រេចចិត្តដកថយក្រោយទាំងតក់ក្រហល់របស់លោក អនុទីន ធ្វើឡើងបន្ទាប់ពីអាជ្ញាធរនៅតាមបណ្តាប្រទេសជាច្រើន រួមមាន ចក្រភពអង់គ្លេស អាល្លឺម៉ង់ ឥណ្ឌូនេស៊ី និងហុងកុង បានបើកប្រតិបត្តិការបង្ក្រាប និងរឹបអូសបានកញ្ឆារត់ពន្ធពីប្រទេសថៃរាប់តោន។ ក្នុងនោះ អាល្លឺម៉ង់ទើបតែរឹបអូសបានកញ្ឆាថៃចំនួន ១.២ តោន (តម្លៃជាង ១៣ លានដុល្លារ) ខណៈឥណ្ឌូនេស៊ីបង្ក្រាបបាន ៣.៣៧ តោន។ យុទ្ធសាស្ត្ររបស់ក្រុមឧក្រិដ្ឋជនថៃ គឺបានប្រើប្រាស់បណ្តាញ Telegram ដើម្បីជួលជនបរទេសឱ្យមកកម្សាន្តនៅថៃដោយមិនគិតថ្លៃ ជាដូរនឹងការធ្វើជាអ្នករត់ពន្ធកញ្ឆា ញាត់ពេញវ៉ាលីហោះត្រឡប់ទៅស្រុកវិញ ដែលបាតុភូតនេះបានធ្វើឱ្យរូបភាពសន្តិសុខ និងច្បាប់ទម្លាប់របស់ថៃរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK73GhhZP09sGv0muICqxjabjTJjYg6QnhX9oT0MMBlaovFjrolmdjmeTa4P4l7-l0-Tk9bMkUPJxZ_46PkgFHEhV7A5uJY32gZX82GhM57V5_tEMhSXDY7IrnSmOiFred90Crzi3-9iHK0RAQhC8Wra1dCvAAFbGd754EpUHzA4ZPQKCcS_yxDAGkiYs/s1280/photo_2026-07-08_09-37-09.jpg
ជាការឆ្លើយតបនឹងសម្ពាធជុំទិស លោក អនុទីន ដែលជាបុគ្គលគន្លឹះដកកញ្ឆាចេញពីបញ្ជីគ្រឿងញៀនកាលពីឆ្នាំ២០២២ បានប្រកាសព្រមានថា នឹងដាក់កញ្ឆាចូលជាគ្រឿងញៀនខុសច្បាប់វិញ ប្រសិនបើច្បាប់គ្រប់គ្រងថ្មីមិនអាចទប់ស្កាត់ការរត់ពន្ធខុសគោលដៅបាន។ ស្របពេលជាមួយគ្នានេះ ក្រសួងសុខាភិបាលថៃកំពុងតែរុញច្រានសេចក្តីព្រាងច្បាប់ថ្មី ដើម្បីកំណត់ឱ្យការប្រើប្រាស់កញ្ឆាស្ថិតក្នុងរង្វង់ «វេជ្ជសាស្ត្រតែមួយគត់» និងបើកយុទ្ធនាការតាមដានតាមប្រព័ន្ធ GPS ដើម្បីបិទហាងលក់កញ្ឆាខុសច្បាប់ប្រមាណជាង ៦,០០0 ភូមិដ្ឋាននៅទូទាំងប្រទេស។ ទោះជាយ៉ាងណា មហាជននិងអ្នកវិភាគជាច្រើនបានលើកឡើងថា ចំណាត់ការរឹតបន្តឹងនៅពេលនេះគឺហួសពេលទៅហើយ ព្រោះបណ្តាញរត់ពន្ធគ្រឿងញៀនខុសច្បាប់បានចាក់គ្រឹះយ៉ាងមាំ និងបានបង្កភាពអាណាធិបតេយ្យដែលពិបាកនឹងលុបបំបាត់ឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWQbaRo40AwG1zM81nl4RJ5iRF5Pru_xlK96mXkNgBrvak30-yK_l20r3Kbch3Jf9oMl5SQRU3F7V_LqkFNzpDbpTsTk2RWc8RNMooiU5A59tegabAP5RBAVre8JtWxd51DglrVqppiJZizuUBIjYFl_0HMvNREFOVdIvhx0xLDIoF2-azxvI9W3JKTnQ/s960/photo_2026-07-08_09-37-10%20(2).jpg

សរុបសេចក្តីមក វិបត្តិកញ្ឆានៅប្រទេសថៃបានក្លាយជាមេរៀនជូរចត់មួយដែលបង្ហាញថា ការសម្រេចចិត្តផ្អែកលើការទាញយកប្រជាប្រិយភាពនយោបាយ ដោយខ្វះការត្រៀមលក្ខណៈច្បាប់គ្រប់គ្រងឱ្យបានម៉ត់ចត់ គឺអាចបង្កើតជាមហន្តរាយសង្គម និងសន្តិសុខឆ្លងដែន។ ទោះបីជាពេលនេះរដ្ឋាភិបាលថៃព្យាយាមកែប្រែច្បាប់ ឬគំរាមបិទឧស្សាហកម្មនេះចោលវិញក៏ដោយ ក៏ស្លាកស្នាមនៃភាពអាណាធិបតេយ្យ និងការបាត់បង់ទំនុកចិត្តពីសហគមន៍អន្តរជាតិ បានក្លាយជាតម្លៃដែលប្រទេសថៃត្រូវបង់ក្នុងតម្លៃយ៉ាងថ្លៃ៕