Home តារាជាតិ សំឡេងរបស់ ធីតា ដាវីកា រងការរិះគន់ពីអ្នកលេងបណ្តាញសង្គមនិងជំរុញកុំឱ្យចេញចម្រៀងទៀត

សំឡេងរបស់ ធីតា ដាវីកា រងការរិះគន់ពីអ្នកលេងបណ្តាញសង្គមនិងជំរុញកុំឱ្យចេញចម្រៀងទៀត

104
0

បទថ្មីរបស់ ធីតា ដាវីកា អ្នកចម្រៀងក្នុងផលិតកម្មហ្គាឡាក់ស៊ី កំពុងតែធ្វើឱ្យអ្នកលេងបណ្តាញសង្គមទិកតុកបញ្ចេញមតិវែកញែកយ៉ាងច្រើន។ សំឡេងរបស់ ដាវីកា ក៏ត្រូវបានមនុស្សចំនួនប្រៀបធៀបនឹង អាណារ៉ូស អ្នកខ្លះទៀតជំរុញឱ្យនាងកុំចេញចម្រៀងទៀតអី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0PfwO-DIPaEy8ycTwOxq8-XFw850i2yrb63pxq9icsWvgVr7hTWsGjXrxqqWDUcGp7UDKurRxe_P9Sz993eDak8mDF8r7XQliHp2g4ixNGAzWghk7T3GoxTnCQGT0wqqV02sT1THm68AtZ1txjqf3Z5sPopAqmjWuuBbEfbxLp5q-5Hatl3ajtGJPLYE/s1266/image_2026-06-26_13-24-39.png

ចូលរួមជាមួយផលិតកម្មហ្គាឡាក់ស៊ីកាលពីឆ្នាំ២០២៤ មកទល់នឹងបច្ចុប្បន្ននេះ ធីតា ដាវីកា មានបទចម្រៀងចេញផ្សាយមិនក្រោម២០បទនោះទេប៉ុន្តែយ៉ាងណាសម្រាប់កេរ្តិ៍ឈ្មោះរបស់អ្នកចម្រៀងរូបនេះពុំសូវទទួលប្រជាប្រិយភាពទូលំទូលាយឡើយ។ ជាពិសេសថ្មីៗនេះ ធីតា ដាវីកា រងការរិះគន់យ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គមទៅលើទឹកដមសំឡេងរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz9jo3GGI2TGSHEuljCXDQXFrMNdtEcpodp74QHWRZC_4bh2ZgKd0iaKq31jVOLh-51lKQrtkoLE9S4JeMIVXaBJy8fRJ09EkbEWcecOrZhS717MXS5d57baoB5jnIhm3Xl-mZrzaxDvyOxn_V4Nk1UuFWOg9fFqhBajysooJqA4Ee3gp7IpDvpeUhdWg/s2048/image_2026-06-26_13-24-43.png
ទិកតុករបស់ផលិតកម្មហ្គាឡាក់ស៊ី បានចេញផ្សាយវីដេអូខ្លីនៃបទ «លែងខ្វល់ហើយ» របស់ ធីតា ដាវីកា មុននឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី២៦ មិថុនា។ វីដេអូនេះបានទាក់ទាញអ្នកលេងបណ្តាញសង្គមបញ្ចេញមតិប្រតិកម្មមកកាន់អ្នកចម្រៀងចំណូលថ្មីរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI7I71rF1_fr6y0bEskGlgnkFvdGlYmITWB5jXU6Np0Py57I3PrsyiUBt_bDhcCSzg8_WD_n8N_SzHkQrZHOOn3HR6QV2fJVtejeyXnVAkdazBcp_MezEsLTgbe9oeHlmmZ7O44dL2jnqIhRXGhxkUbL_FMAHDcPPQJLsfikAR72zhi-CwW3EbH2tkBBo/s630/image_2026-06-26_13-22-13.png
ទស្សនិកជនបានបញ្ចេញមតិថា «លែងខ្វល់ពីអ្នលស្តាប់ហើយ, សំឡេងហ្នឹងខ្ញុំរកយូរហើយ មិនបាច់ច្រៀងទៀតទេ, ស៊ីដាច់រ៉ូសហើយ, ខ្វះតារាមែន? ពីរោះតើបង តែចេញតែ១បទហ្នឹងបានហើយណា, សំឡេងពិបាកស្ដាប់ណាស់, ភ្លេងដោយភ្លេង ចៀងដោយចៀង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWOqzf7wQ2J_DBEDOgzo07D9RAURM5RUbXOIvv5GVwzq-5-ryJkUHUlPEGiKa5yJ7WqXqYBfW4jDdg0MAuhx_YjGZ99U2-SIWPfyWjk8MO9zr35DfvfgPYS46e6gV-E063qoG_nnyXyqaX1RAxPs_lrbsm2B6h-PxNLzkHSvKWnnS5lgYBfIjz995-su8/s646/image_2026-06-26_13-22-13%20(2).png
ជាមួយនឹងមតិរិះគន់ជាច្រើនទៅលើទឹកដមសំនៀង ប៉ុន្តែមនុស្សមួយចំនួនបានសរសើរ សម្រស់របស់ ធីតា ដាវីកា ថាសំឡេងមិនបានតែបានស្អាតយោង។ អ្នកមួយចំនួនទៀតក៏ជំរុញឱ្យអ្នកចម្រៀងរូបនេះមើលការបញ្ចេញមតិយោបល់របស់ទស្សនិកជនដើម្បីកែប្រែដុសខាត់សមត្ថភាពរបស់ខ្លួនបន្ថែមទៀត៕