Home តារាជាតិ ប៊ី សុធារី ត្រូវអ្នកគាំទ្រសង្ស័យថាកំពុងមានស្នេហាខណៈនាងបានបញ្ជាក់រឿងមួយ

ប៊ី សុធារី ត្រូវអ្នកគាំទ្រសង្ស័យថាកំពុងមានស្នេហាខណៈនាងបានបញ្ជាក់រឿងមួយ

91
0

ប៊ី សុធារី កំពុងត្រូវបានអ្នកគាំទ្រជាច្រើនសង្ស័យថារូបនាងកំពុងមានទំនាក់ទំនងស្នេហាបន្ទាប់ពីបង្ហាញរូបភាពមួយដែលមានភាពស្រដៀងគ្នាជាមួយនឹង ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាមួយនឹងដៃមនុស្សម្នាក់ផ្សេងទៀត។ ក្រៅពីទំនាក់ទំនង ប៊ី សុធារី បាននិយាយនៅក្នុងការ Live កុំឱ្យអ្នកមួយចំនួនប៉ាន់ស្មានផ្តេសផ្តាសនៅពេលមិនឃើញបវរកញ្ញាពីររូបលែងស្និទ្ធដូចមុនគិតថាមិនត្រូវគ្នា។ ចំណុចមួយនេះគេជឿថា ប៊ី សុធារី ចង់សំដៅទៅកាន់ អ៊ិន លក្ខិណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHumaKlKagquUFwgFqvi-_S9-FQ5aUF8GX9KC0juaRAnSkygecTmi159RScKnPcfSe_zt3uCB9AYMgWLmsuSe2cqFOvtWZBKo3c8EcPjOfANQ_TY2IAoWmSwV6wRUADnoLw4r5IH_vvPR1E1w0xVpy4rLLtKJX8zBLTNKOWAtqyBodBvByxTPJ4HMc-k0/s3024/image_2026-06-26_09-00-34.png

ដូចប្រិយមិត្តជ្រាបមកហើយថាថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឱ្យល្បីកក្រើកទៅលើពាក្យចចាមអារ៉ាមមានទំនាក់ទំនងជាមួយនឹងតារារ៉េប ជេនហ្ស៊ី ទោះបីជាមានគម្លាតអាយុខុសគ្នា៣ឆ្នាំប៉ុន្តែនៅតែទទួលបានមតិឆ្លើយតបវិជ្ជមានច្រើន។ ស្របពេល ពេជ្រ វត្តីសារ៉ាវឌ្ឈី មានពាក្យចចាមអារ៉ាមដូចនេះគេស្រាប់តែឃើញ ប៊ី សុធារី បង្ហោះរូបភាពមួយដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនសង្ស័យថាកំពុងមានទំនាក់ទំនងស្នេហា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6q0UNWL_F1Pifse_F8JiYF60wDKRlb1Mi8drC80157LsWw5JZ4H8n38R7Ks6AdLBnc5tGBnjxZiHTSOgxzfOWfKoWqjVIS1K6e7Qsdc3lxjSBCBWcIlem2czmkZI0WIZbEcUFPBsbeOK1eKobIOcIyFbeM26XAyAlRBw5PpsITmooEwysi6Np2vrQqas/s1885/image_2026-06-26_09-00-42.png
រូបភាពនោះត្រូវបានអ្នកគាំទ្រលើកឡើងថាមានភាពស្រដៀងគ្នាជាមួយនឹង ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលបង្ហាញឱ្យដឹងថាមិនមែនជាដៃនាងឡើយគឺដៃមនុស្សម្នាក់ផ្សេងទៀត។ ក្រោយមានការសង្ស័យបែបនេះ ប៊ី សុធារី បានប្រកែកថាដៃនោះគឺជាដៃប្អូនរបស់នាងគ្រាន់តែមិនចង់ឱ្យចាញ់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៉ុណ្ណោះ។ យ៉ាងណា ទោះបីមានការប្រកែកបែបនេះក្តីប៉ុន្តែអ្នកគាំទ្រពុំជឿសម្តី ប៊ី សុធារី ឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiLws7tOMnZIf3C-Z9sgLEZpMiluBbgYuMq8qb2OQnyoQ0saslOFy7SiEYZ_eJmXoxlEBr7aJsDDwVMNhCnXQCe82mko9qug1V2mr9Y9sk4qU2OkHilhXympL2z7nBG34mLyW5m7RlED4Rm1w90yrBrOS2AVfJ94JAaWEC72sfSTVQbrMPlQxj4f16QRI/s2048/image_2026-06-26_09-00-45%20(2).png
ទន្ទឹមនឹងការចាប់អារម្មណ៍ជុំវិញរឿងទំនាក់ទំនងស្នេហា ប៊ី សុធារី បាន live ជជែកកម្សាន្តជាមួយអ្នកគាំទ្រកាលពីយប់ថ្ងៃទី២៥ ហើយទស្សនិកជនបានចាប់អារម្មណ៍រឿងមួយជុំវិញរឿងនាងជាមួយនឹង អ៊ិន លក្ខិណា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyxMBfpphNQVxwvfkJId0qckWhFNt4s_waWibi03VpZuJNOp8tBBrD_CTlQ1N9KbRE2MCigIHrnJBHk4Yh0zKrBC1PZ2J3O9ldyXDMvBF4cxi-ZXXKH51OWB2lpNkVSWfawM11liD39vuR0v6_fSBW3FEq3_qks528FYfA3PqVosVeafsluChmfNBzoBk/s2048/image_2026-06-26_09-00-44.png
នៅក្នុងការ Live ប៊ី សុធារី បាននិយាយថាមួយរយៈនេះនាងពុំសូវបានជួបនឹង អ៊ិន លក្ខិណា នោះទេខណៈនាងកំពុងជាប់ប្រលងខណៈកម្មវិធីនេះ លក្ខិណា ពុំសូវបានចូលរួម ហើយក្រៅពីប្រលង នាងក៏ជាប់រៀននិងថតដូច្នេះកាលវិភាគអ្នកទាំងពីរគឺខុសគ្នា។ ប៊ី សុធារី លើកឡើងទៀតថាមនុស្សម្នាក់ៗមានជីវិតនិងការងាររៀងៗខ្លួនមិនអាចនៅជាប់គ្នារហូតនោះទេ ហើយកាលពីមុននាងនៅជាមួយនឹង លក្ខិណា ច្រើនដោយសារតែមានការងារជាមួយគ្នា។ ក្រោយពីដាច់កុងត្រាការងារនៅក្នុងក្រុមហ៊ុនតែមួយនាងក៏ធ្វើការនៅកន្លែងផ្សេងហើយនាងនឹង ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា ហុក សារិតុលា កាន់ផលិតផលស្រដៀងៗគ្នា ជាមូលហេតុដែលអ្នកទាំងបួនបានធ្វើមាតិកាថតជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBSlPHw4bp-q1ixs1bUchodBXDY8DR9M0ButufT7W32dJIRqT3A43rMvtvaW6ppZCiosQSa_t068YBWk8SLrFTNQKmqLBd3uAZJ9hCtwN5-4Sxf1CLTHgQnfVLNrv30HbiLvQH6lDMMyw0PBtvFQJW4QKIyEh0sG1nSuzbGfBy7r098VWv1DpOEuK-lHo/s2316/image_2026-06-26_09-00-28.png
បេក្ខភាព Miss Cosmo Cambodia 2026 អះអាងដោយច្បាស់លាស់ថាមិនមែនឃើញមិនដើរជាមួយគ្នាគិតថាអ្នកទាំងពីរឈ្លោះគ្នានោះទេ នាងទទួលស្គាល់ថាមើលឃើញលុយជាធំពីព្រោះមនុស្សម្នាក់ៗរស់នៅចាយលុយ។ ការដែលមិនដើរជាមួយគ្នា ប៊ី សុធារី ជំរុញឱ្យអ្នកគាំទ្រកុំគិតថាពួកគេឈ្លោះគ្នា កុំធ្វើជាហ្វេន Toxic ៕