ពីការបង្ហូរឈា.មលើអេក្រង់ទូរស័ព្ទដៃ ឈានទៅដល់សោកនាដក.ម្មស្លា.ប់មនុស្សពិតៗក្នុងសាលារៀន! ហ្វីលីពីនបានបិទហ្គេមអនឡាញល្បីមួយឈ្នោះ «GoreBox» ក្រោយពីខ្មាន់កាំភ្លើ.ងវ័យក្មេង ២នាក់ បើកការបា.ញ់ប្រ.ហារយ៉ាងព្រៃផ្សៃក្នុងសាលារៀន ដោយយកគំរូតាមអំពើហិង្សាក្នុងហ្គេម។ ហេតុការណ៍ដ៏រន្ធត់នេះបន្សល់នូវតំណក់ឈា.ម និងទឹកភ្នែក ដែលធ្វើឱ្យមានការជជែកយ៉ាងក្តៅគគុកពីឥទ្ធិពលហ្គេមអនឡាញប៉ះពាល់ផ្លូវចិត្តយុវជនជំនាន់ក្រោយ។ វាក៏បានដាស់តឿនដល់អាណាព្យាបាល និងសង្គមជាតិ ឱ្យដឹងពីគ្រោះថ្នា.ក់កើតឡើងដោយសារហ្គេមក្នុងទូរស័ព្ទរបស់កូនៗ។

មជ្ឈមណ្ឌលសម្របសម្រួល និងស៊ើបអង្កេតបទល្មើសតាមអ៊ីនធើរណេត (Cybercrime Investigation and Coordinating Center-CICC) របស់ហ្វីលីពីន បានសម្រេចបិទ និងហាមឃាត់ហ្គេមអនឡាញ «GoreBox» ជាបណ្តោះអាសន្នចាប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចរកឃើញថា ខ្មាន់កាំភ្លើងវ័យក្មេង២នាក់ ដែលបាញ់ប្រហារក្នុងសាលារៀនមួយកន្លែងនៅទីក្រុង Tacloban ខេត្ត Leyte កាលពីថ្ងៃទី២២ ខែមិថុនា បណ្តាលឱ្យសិស្ស ៣នាក់ស្លាប់ និងរងរបួស២០នាក់ គឺជាអ្នកលេងហ្គេមនេះយ៉ាងងប់ងល់។
មន្ត្រីមជ្ឈមណ្ឌល CICC បញ្ជាក់ថា ការបិទ និងហាមឃាត់ហ្គេមអនឡាញនេះ គឺជាវិធានការបង្ការបណ្តោះអាសន្ន ដើម្បីទុកពេលឱ្យអាជ្ញាធរវាយតម្លៃ តើហ្គេមនេះមានឥទ្ធិពល និងជំរុញដល់សកម្មភាពរបស់ខ្មាន់កាំភ្លើងដែរឬទេ។ វាជាហ្គេមបង្កើតឡើងដោយក្រុមហ៊ុន F2Games របស់ប្រទេសអាល្លឺម៉ង់ ហើយល្បីល្បាញដោយសាបង្ហាញពីអំពើហិង្សា ការបង្ហូរឈាម និងអនុញ្ញាតឱ្យអ្នកលេងប្រើប្រាស់អាវុធបំផ្លិចបំផ្លាញជាច្រើនប្រភេទ។
.jpg)
ក្រៅពីការបិទហ្គេម អាជ្ញាធរហ្វីលីពីនបានសហការជាមួយក្រុមប្រឹក្សាសុខុមាលភាពកុមារ ដើម្បីបង្កើនការត្រួតពិនិត្យនៅលើបណ្តាញសង្គម និងការផ្សព្វផ្សាយអនឡាញផ្សេងទៀត ដើម្បីកុំឱ្យប៉ះពាល់ផ្លូវចិត្តរបស់យុវជន។
អាណាព្យាបាលជាច្រើនបានគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការនេះ និងចង់រដ្ឋាភិបាលបិទហ្គេមជារៀងរហូត ដោយសារពោរពេញដោយសកម្មភាពព្រៃផ្សៃយ៉ាងខ្លាំងធ្វើឱ្យយុវជនលែងដឹងខុសត្រូវ, មានទម្លាប់នឹងអំពើហិង្សា, ការស្លាប់ និងសម្លា.ប់មនុស្ស។.jpg)
សូមបញ្ជាក់ថា ខ្មាន់កាំភ្លើងទាំង២នាក់ គឺជាសិស្សថ្នាក់ទី៩ មានអាយុត្រឹមតែ១៤ឆ្នាំ និង ១៥ឆ្នាំប៉ុណ្ណោះ បានប្រើប្រាស់កាំភ្លើងបើកការបាញ់ប្រហារក្នុងសាលារៀន ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួននាពេលបន្ទាប់។ បើតាមការស៊ើបអង្កេតបឋម ពួកគេធ្លាប់រងការគំរាមកំហែង និងសើចចំអកក្នុងសាលា ទើបឈានដល់ការសងសឹកបែបនេះ៕










