Home ព័ត៌មានអន្តរជាតិ រកឃើញរោងចក្រថៃផលិតសាច់ប៉ាតេ និងប្រហិតគ្មានអនាម័យលក់ទូទាំងប្រទេសអស់រយៈពេល១០ឆ្នាំ

រកឃើញរោងចក្រថៃផលិតសាច់ប៉ាតេ និងប្រហិតគ្មានអនាម័យលក់ទូទាំងប្រទេសអស់រយៈពេល១០ឆ្នាំ

138
0

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចថៃបានសហការជាមួយនាយកដ្ឋានបសុសត្វ, រដ្ឋបាលចំណីអាហារ-ឱសថ និងមន្ទីរសុខាភិបាលខេត្តប៉ាធុមថានី ចុះត្រួតពិនិត្យរោងចក្រកែច្នៃសាច់របស់ក្រុមហ៊ុន Techin Foods នៅឃុំបឹងថងឡាង ស្រុកឡាំលូកកា។ ការត្រួតពិនិត្យបានបង្ហាញថា រោងចក្រនេះលួ.ចផលិតសាច់ប៉ាតេ និងប្រហិតគ្មានអនាម័យ បិទស្លាកជាម៉ាកផ្សេងៗ ដើម្បីលក់ចែកចាយទូទាំងប្រទេស ដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi87QKMNqKc21I6z7n9LAoab6EesWnhwk1QgR8AEWjcz_vE32NNHF9TNwfCUAay-s7yUffy9xNYi4Bci5GvZpgnfTxH3UI15CxfPRgSqGsWecX9sTrxEjt39o9GoOlSjdjmJ0ZdLU2d0VvnU_X-OgRwm6B_7Z_zO01G7UME71ubyWcourfPM5XoIzy8AaE/s1280/photo_2026-06-09_16-49-06.jpg
ក្នុងការបង្ក្រាប សមត្ថកិច្ចបានរកឃើញផលិតផលសរុបប្រមាណ ១០,០០០ កញ្ចប់ ស្មើ​ជាង ២០ ម៉ាក រួមមាន CFP, CHALAME និង Ros Loet។ ក៏មានការរឹបអូសសាច់សត្វ និងសម្ភារៈផ្សេងៗ ស្មើតម្លៃជាង ៧ លានបាត (ប្រមាណ ២១៣,២២៦ ដុល្លារ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAZWQwfRAQe4Ud0xP24kQIZY37MkX9hxZSz35oQaUf5eYBNZdiilqMs0rCHwu7XZwTukFU1wn8BBXzDB92O6vO1vWbKurTQrCuiL_MGmE0JYPPg1zLJhboT2EdXjLCBdzAZgIVHrwQQ4tQHbsH3RWll2Cof1QbPtlq_hyphenhyphen4kwicur060AVLuZvAx6Sd-LY/s1280/photo_2026-06-09_16-49-07.jpg

តាមការត្រួតពិនិត្យ អាជ្ញាប័ណ្ណផលិតអាហាររបស់រោងចក្រនេះបានផុតសុពលភាពតាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ហើយមិនបានស្នើសុំបន្ត។ ការផលិតក៏ធ្វើឡើងក្នុងកន្លែងកខ្វក់ មិនស្របតាមស្តង់ដារអនាម័យ ដោយម្ចាស់រោងចក្រប្រឈមនឹងទោសផលិតអាហារខុសច្បាប់ បិទស្លាកមិនត្រឹមត្រូវ និងគ្មានអនាម័យ។ ផលិតផលទាំងអស់ត្រូវបានយកទៅត្រួតពិនិត្យរកសារធាតុគីមីប៉ះពាល់សុខភាព ប្រសិនបើរកឃើញ ការផ្តន្ទាទោសនឹងកាន់តែធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqlEe82E0AWuHRXYjbdSMDTjYDEgDybOpGedHFKBGTplYM0eQUzSQZE3EV6OixTSmgz0oQDUj6lWr_Ey-JgCvQ8hE0ncIltqmA1r6mlCofWPSRwrEFQidAvx-4MTR0vx8Feer1OT4DMSSsx2PDcd_5blSVilUpFHiX76jW3YAnbgxeiuIH3Uc4LJKuXdM/s1024/photo_2026-06-09_16-49-10.jpg

ម្ចាស់រោងចក្របានសារភាពថា បានដំណើរការផលិតអាហារកែច្នៃអស់រយៈពេល ១០ ឆ្នាំ ផលិតសាច់ប៉ាតេ ប្រហិត និងអាហារវេចខ្ចប់ជាច្រើនប្រភេទ ដោយមានសមត្ថភាពផលិតរហូតដល់ ៣០ តោនក្នុងមួយខែ និងចំណូលជាមធ្យមប្រមាណ ៣ លានបាតក្នុងមួយខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkfePD5QfS-oX2ky__lTK_LiD71osbQqteFQ5k7qH_2JAFEF0RSHzVxatQpSPMf6dzBxvb-I5L1SnQ14bfFrmoI37TVvVNtxh0t6guYyOmmTpgN03p2dgxLy9K6jTx0kbrS4GbZlinebSDQBzmkWGzWpkBfBzW49qKKPjosyeYuZQa77wu2Yd4UqSQlw8/s1024/photo_2026-06-09_16-49-12.jpg

មន្ត្រីរដ្ឋបាលចំណីអាហារ និងឱសថបានដាស់តឿនឱ្យរោងចក្រផ្សេងៗផលិតអាហារតាមស្តង់ដារអនាម័យ ដើម្បីការពារសុខភាពអ្នកប្រើប្រាស់។ ពលរដ្ឋក៏ត្រូវពិនិត្យស្លាកសញ្ញាអាហារឱ្យបានច្បាស់មុនពេលទិញ ដើម្បីជៀសវាងផលិតផលគ្មានសុវត្ថិភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAP7EhodXk_3PV2YtiyRJ0gmNef1Yz-JNkHiBrf7P9dTuobebpf8NHABk8U1X2d-fh5q5F4_FPW2DC1yGFkrNEobu8YywWNy3OXSecQd3k4B-9L17kG0vV5GiQle81-zVJ2OIPjOtN7JRRKc_iW_sqyW0fB7aTzryvLOFNsosDb6-lCpzkdCHosatxUVk/s1024/photo_2026-06-09_16-49-13.jpg