Home ព័ត៌មានអន្តរជាតិ អនុទីនអន់ចិត្តនឹង UNESCO ដែលចុះពិនិត្យប្រាសាទព្រះវិហាររបស់ខ្មែរតែម្ខាងមិនអើពើខាងថៃ

អនុទីនអន់ចិត្តនឹង UNESCO ដែលចុះពិនិត្យប្រាសាទព្រះវិហាររបស់ខ្មែរតែម្ខាងមិនអើពើខាងថៃ

119
0

ខុសហើយចង់ឲ្យគេកាន់ជើងទៀត? នាយករដ្ឋមន្រ្តីថៃ អនុទីន ឆាន់វីរ៉ាគុល បានធ្វើការលើកឡើងដែលហាក់ចង់ចង្អុលទៅកាន់អង្គការ UNESCO ថា មានភាពលម្អៀងទៅខាងកម្ពុជាក្នុងដំណើរការចុះត្រួតពិនិត្យទីតាំងប្រាសាទដែលរងការខូចខាតបន្ទាប់ពីសង្រ្គាមជាមួយថៃ។ អនុទីន បានអះអាងថា ថៃក៏ចង់ឲ្យមានការចុះពិនិត្យនៅខាងទឹកដីថៃដែរ ដើម្បីបង្ហាញថាថៃក៏រងគ្រោះដែរនៅក្នុងជម្លោះនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6gZLxuQ0NKYkqic1EElZ-x0R8K8cGI2na5L4A95eN7XykAfSjTZs-FtBgxVVbbL2iy_yDwmjhayybw9GRBXz7LSg7jA_e4MOLW64E3zqcaA9tOyOrawMue2eN_Z9cvyJ58WxHGHFhJ7aErkAzB-eW52rtjp3kxAkWZlS9KD77n1kfT3Dve41puPXGQBE/s800/photo_2026-05-27_09-30-44.jpg
ថ្លែងទៅកាន់ប្រធានាធិបតីបារាំង នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ នាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរ៉ាគុល បានបង្ហាញជំហរអាក់អន់ស្រពន់ចិត្តជាសាធារណៈចំពោះចំណាត់ការរបស់អង្គការ UNESCO ព្រមទាំងបានព្យាយាមបំភ្លឺទៅកាន់ប្រធានាធិបតីបារាំង និងសហគមន៍អន្តរជាតិថា ប្រទេសថៃគ្រាន់តែធ្វើសកម្មភាពដើម្បីការពារខ្លួនតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI5n1NrJcVyG7nEzAyIuOIyFlg5mUcrdabQRNc0E3nYZ4n0XJQwQurYqxzKGsAm4WkvF-RZ7P3BAW7AF4i43FlnA0ndMNIsDB0Qeer4rsR9YZgxayYO1ytSqDiXFA5layiibKjJoN21uxUlfYamXIsSf_Mszi5fV-CyHDp2rIKKrzlr2cQZXoXg-4SUZc/s1200/photo_2026-05-26_15-04-02%20(2).jpg

នាយករដ្ឋមន្ត្រីថៃ លោក អនុទីន បានទម្លាយឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការទៅមកកាន់ប្រទេសបារាំងនេះលោកក៏បានឆ្លៀតឱកាសជួបពិភាក្សាជាមួយតំណាងអង្គការ UNESCO បន្ទាប់ពីទទួលបានព័ត៌មានថា ភាគីកម្ពុជាបានដាក់ពាក្យស្នើសុំជាផ្លូវការ ឲ្យអង្គការអន្តរជាតិមួយនេះ ចុះមកធ្វើការអង្កេត និងវាយតម្លៃលើការខូចខាតនៃប្រាសាទបុរាណដែលជាមរដកពិភពលោក ដែលរងផលប៉ះពាល់ពីការវាយប្រហារខាងយោធាកាលពីពេលកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE85UUEWcot0wvUSjxKUCHLIa3F01BFlqkCfjhk4OwAbXBJk-2b8iKTpciA7T1FLVEGqZBAMn43VCsj2yhj3bNRnCaqRwfPDyaX1e-hNV9L4EVOaSXo1FGpSpooI2V8lj8h2EWGnmTPEnsxc-QJEw-gfs0FMfbkSi7HWDrIRmObE0uOCaeMe_YRkWflPE/s960/photo_2026-05-27_09-30-44%20(2).jpg

ប្រមុខរដ្ឋាភិបាលថៃរូបនេះ បានបង្ហាញនូវប្រតិកម្មហាក់មិនសូវពេញចិត្ត ចំពោះចំណាត់ការឯកតោភាគី ដោយបានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ មិនគួរលំអៀងទៅរកការរៀបរាប់របស់ភាគីណាមួយនោះឡើយ។ លោក អនុទីន បានថ្លែងថា៖ «ខ្ញុំបានប្រាប់ទៅ UNESCO វិញថា វាជារឿងល្អដែលគ្រប់ប្រទេសអាចដាក់សំណើផ្សេងៗទៅកាន់អង្គការអន្តរជាតិបាន ប៉ុន្តែប្រសិនបើ អង្គការយូណេស្កូ (UNESCO) ចុះទៅពិនិត្យមើលប្រាសាទព្រះវិហាររបស់កម្ពុជា ដែលខ្ទេចខ្ទីដោយសារយោធាថៃ បានបំផ្លិចបំផ្លាញក៏ចុះទៅមើលចុះ ប៉ុន្តែសូមមេត្តាចុះមកមើលព្រំដែនខាងថៃផង កុំចុះទៅមើលតែខាងកម្ពុជាតែម្ខាងពេក»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoksvrl87a86kkEvY3Wdvc7rAW4gNRoYh-Zc95LxbX9at-McPUUzbsiwZOjx3eAkY6hNMsEdVLy-hy69GjISnQI3fN16vt5dKgJ_11EhVuw9oEK6RuscPLlONW3OKw4xpmqBgH-syWjb5y82mEpxqgrSLOoalgpoPfKTvUIXJpxFeFf70BZizsz1lrSq4/s1280/photo_2026-05-26_15-04-02.jpg
ទន្ទឹមនឹងការសម្តែងការមិនពេញចិត្តចំពោះយន្តការរបស់ UNESCO លោក អានុទិន ក៏បានប្រើប្រាស់ជំនួបកម្រិតកំពូលជាមួយប្រធានាធិបតីបារាំង ដើម្បីធ្វើការដោះស្រាយរូបភាពការទូតរបស់ខ្លួននៅលើឆាកអន្តរជាតិ ដោយលោកបានអះអាងប្រាប់មេដឹកនាំបារាំង និងប្រាប់ពិភពលោកថា ថៃមិនមែនជាអ្នកបង្កសង្គ្រាម ឬជាអ្នកបើកការវាយប្រហារមុននោះឡើយ។ ផ្ទុយទៅវិញ យោធាថៃបាននិងកំពុងបំពេញតួនាទីក្នុងការ «ការពារអធិបតេយ្យភាព» និងការពារខ្លួនតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVtAxesKtLvyg9TOMJ1DZ4daeHDfgXGKH09JVVKnPba6JE1_AelSwC4JM7aBZn5Y_EkZ9uG7nTRW_aX1a-1h8tKedD4_vXLKFoVQ3U8OMGh4i2_Ye4zImCFQIBEuMNGs-fAaHyTxeyi8ie8LUU7AMM3_gbCTaV9zg8VLBmELf5IJoMBBHvwjM2OFlxyFs/s990/photo_2026-05-27_15-05-43.jpg

អ្នកវិភាគការបរទេសយល់ឃើញថា ការអះអាងរបស់ អនុទីន ដូចខាងលើនេះ គឺជាការស្ទាក់ចាប់ការទូតរបស់កម្ពុជានៅ UNESCO ព្រោះ អនុទីន បានដឹងថា កម្ពុជាបានស្នើឱ្យអង្គការយូណេស្កូ ចុះមកពិនិត្យការខូចខាតប្រាសាទមរដកពិភពលោក (សំដៅលើប្រាសាទព្រះវិហារ) ដែលរងគ្រោះដោយសារការបាញ់បោះក្នុងជម្លោះយោធាកន្លងមក។ វោហាសាស្រ្តរបស់ អនុទីន ក៏ត្រូវបានគេមើលឃើញផងដែរថា គឺជាការប៉ុនប៉ងទប់ស្កាត់ឥទ្ធិពលការទូតរបស់កម្ពុជា ដែលកំពុងនាំយកបញ្ហាជម្លោះព្រំដែន និងការការពារសម្បត្តិវប្បធម៌ទៅជជែកនៅលើវេទិកាពហុភាគីធំៗ ដូចជាអង្គការសហប្រជាជាតិ (UN) និងអង្គការ UNESCO ជាដើម ខណៈដែលភាគីថៃតែងតែចង់ដោះស្រាយបញ្ហានេះជាលក្ខណៈទ្វេភាគីដាច់ដោយឡែក៕