Home ព័ត៌មានជាតិ នារីថៃម្នាក់ហ៊ានចេញមុខនិយាយចំៗអំពីបទពិសោធរស់នៅកម្ពុជារយៈពេល ១១ឆ្នាំ

នារីថៃម្នាក់ហ៊ានចេញមុខនិយាយចំៗអំពីបទពិសោធរស់នៅកម្ពុជារយៈពេល ១១ឆ្នាំ

39
0

ធ្លាប់តែខ្លាចថានឹងត្រូវប្រជាជនខ្មែរស្អ.ប់ និងរើសអើងដោយសារខ្លួនជាជនជាតិថៃ ប៉ុន្តែអ្វីៗខុសឆ្ងាយពីការគិត! នារីជនជនជាតិថៃម្នាក់បានចែករំលែកពីអារម្មណ៍ និងបទពិសោធពិតដែលនាងបានជួបប្រទះក្នុងការរស់នៅប្រទេសកម្ពុជាអស់រយៈពេល ១១ឆ្នាំ ប្រាប់ទៅកាន់ប្រជាជនថៃរបស់ខ្លួននិងមនុស្សទាំងអស់នៅជុំវិញពិភពលោកឲ្យដឹងហើយឈប់យល់ខុសលើកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgazpjbBaSckYl2Qp-c75ttdfYYbdXuNQCnkuEoCaQ2JL3XDN5qqWNenwnbsMAnX3r-ju5x6JyRzuTU9P3mmX67joKiCNCaO_MRjnlnKdKgRjqcgXcW1PWacAbnjaNwomz1UFstcsjkW9Z0MO9Sjo-0kjxqJlLgPUEYBOd4O98b_FZqVDkFoqvIOxaYhr0/s616/photo_2026-05-13_16-00-22%20(2).jpg

យោងតាមវីដេអូឃ្លីបដែលបង្ហោះនៅលើផេករបស់នាងដែលមានឈ្មោះថា «Nacha in Cambodia» នារីជនជាតិថៃរូបនេះបានរៀបរាប់ថា៖ មុនពេលមកប្រទេសកម្ពុជានាងធ្លាប់គិតថា នៅទីនេះពិបាករស់នៅ មិនសូវមានកន្លែងល្អ កន្លែងស្អាត ប៉ុន្តែនៅពេលនាងបានមករស់នៅប្រទេសកម្ពុជាដោយផ្ទាល់ទើបដឹងថា នៅទីនេះបានផ្ដល់ឱកាសការងារល្អៗ បានជួបមនុស្សល្អៗ និងមានកន្លែងដើរលេងស្អាតៗជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBpQu0MvG5PMbK3lHSnz2IDajgttJoB4Yrf8qkpRqUU4dsGQC6vQgCORuPYwTBbAzuQZZ9YYs8ssXAJj5kTGWhwIghZbbzN0kz3mH4eDtO2Ru2KgcqRpjijl2eVmvQOF31uSogngX8_2KCXGk0_kuG6CUf_qnppmqyZremCr-8y6unRRnihyScFSbjOFY/s1280/photo_2026-05-13_16-00-22.jpg
នាងបានចែករំលែកពីបទពិសោធរបស់នាងបន្ថែមទៀតថា កាលពីមុននាងមិនហ៊ានប្រាប់គេឡើយថាខ្លួនគឺជាជនជាតិថៃ ព្រោះនាងខ្លាចថានឹងមានគេរើសអើង ខ្លាចគេមិនទទួលស្វាគមន៍ និងខ្លាចត្រូវគេនិយាយមិនល្អដាក់ធ្វើបាបផ្លូវចិត្ត ប៉ុន្តែបន្ទាប់ពីបើកចិត្តហ៊ានប្រាប់គេថាខ្លួនគឺជាជនជាតិថៃ គ្រប់យ៉ាងគឺមិនអាក្រ.ក់ដូចអ្វីដែលនាងធ្លាប់គិតឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoBVaUC-5Aq5yoQ3URitk2XiDV9k3EdA6apPPkO7D36qXjdyYwuAlANvjuNR2JTSPb2hk3zCy9sYboYcjQ9_af4C3beKTC5hixPwBzDrihR_vLV1nw92zM0PBitzb8zbwupjK_I_y9cHHhg1FOrPDpucLXCBrmZHJsQSm9pjgFV3oIOODLbl6uxh44tEo/s777/photo_2026-05-13_16-00-22%20(3).jpg

តាមសម្ដីរបស់ Nacha បើទោះបីជាមានមនុស្សមួយចំនួនមិនទទួលយកនាងក្នុងនាមជាជនជាតិថៃ ប៉ុន្តែនាងយល់ថា ផលអវិជ្ជមាននេះគឺគ្រាន់តែជាចំណុចតូចមួយប៉ុណ្ណោះ បើធៀបទៅនឹងមនុស្សជាច្រើនផ្សេងទៀតដែលបើកចិត្តទូលាយចំពោះនាង។ Nacha បាននិយាយអរគុណប្រជាជនកម្ពុជាដោយស្មោះត្រង់ថា «អរគុណដែលធ្វើឲ្យកូនថៃម្នាក់នេះ មានអារម្មណ៍កក់ក្ដៅនៅកម្ពុជា»។ នៅក្នុងឃ្លីបវីដេអូមួយទៀតនាងក៏បានបញ្ជាក់ផងដែរថា អ្វីដែលដែលគ្រប់គ្នាបានឃើញពីសំបកក្រៅ មិនប្រាកដថាជាការពិតទាំងអស់ទេ។ សម្រាប់នាងកម្ពុជាគឺជា «ផ្ទះទី២» ដែលនាងស្រឡាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPdjyE4xMAkSaINxfPYzAsfM6XXtE1UH3lPCqlyFs-HetD0dHQcWxaQOOf7rm3otz8xt67vKtJgIHK_ffEIEHUaE91BOxQvM3LhJ2BbGEHjwwSR_7nTXjyNcgssfZkQEYJUZfYDPOWC75hbHkrSi4AggRFMP5wG_DPVR_niIK8aC3KIJyOW-tjGAjG43o/s763/photo_2026-05-13_16-00-22%20(4).jpg

ទន្ទឹមនឹងការចែករំលែករបស់ Nacha ក៏មានបងប្អូនខ្មែរជាច្រើនបានចូលខម្មិនជាមួយពាក្យពេចន៍ល្អៗ ដោយលើកទឹកចិត្តនាង និងជនជាតិថៃដទៃដែលរស់នៅកម្ពុជាកុំមានការភ័យខ្លាច ឬព្រួយបារម្ភអ្វីប្រសិនបើពួកគេគ្រាន់តែជាមនុស្សស្លូតត្រង់ធម្មតាដែលមករស់នៅ និងធ្វើការរកស៊ីចិញ្ចឹមជីវិតនោះ។ ជនជាតិណាក៏មានល្អ និងអាក្រ.ក់ ដូច្នេះដរាបណាពួកគេមិនបានបង្កបញ្ហាអ្វី ពួកគេនឹងនៅតែទទួលបានការស្វាគមន៍ជានិច្ចពីប្រជាជនកម្ពុជា។

តាមរយៈវីដេអូរបស់ Nacha ដូចខាងលើនេះផងដែរ បងប្អូនខ្មែរជាច្រើនក៏បានសំណូមពរទៅកាន់ប្រជាជនថៃដែលរស់នៅប្រទេសថៃ ឲ្យផ្ដល់ការគោរពនិងឲ្យតម្លៃសម្រាប់ជនជាតិខ្មែរដែលកំពុងរស់នៅលើទឹកដីថៃវិញដូចគ្នា ព្រោះថាបញ្ហារវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលពុំគួរត្រូវបានលើកឡើងជាហេតុផលក្នុងការប្រព្រឹត្តទង្វើរើសអើងជាតិសាសន៍ឡើយ៕