យោងតាមលទ្ធផលនៃការពិនិត្យ MV ដែលប្រកាសដោយ KBS នៅថ្ងៃទី ៧ ខែឧសភា តារាចម្រៀង G-Dragon មេក្រុម Big Bang នឹងចូលរួមជាសិល្បករកិត្តិយសនៅក្នុងបទចម្រៀងថ្មីរបស់ក្រុមចម្រៀងនារី Aespa ។
.png)
ក្រុម aespa គ្រោងនឹងចេញអាល់ប៊ុមស្ទូឌីយោទីពីររបស់ពួកគេគឺ «LEMONADE» នៅថ្ងៃទី ២៩ ខែឧសភា។ មុននឹងចេញអាល់ប៊ុមក្រុមនេះនឹងចេញបទចម្រៀងរបស់ពួកគេ មានចំណងជើងថា «WDA» នៅល្ងាចថ្ងៃទី១១ ខែឧសភា។ អាល់ប៊ុមថ្មីនេះត្រូវបានបង្ហាញជាការចាប់ផ្តើមនៃជំពូកថ្មីមួយសម្រាប់ aespa ដោយបង្ហាញពីរឿងរ៉ាវតន្ត្រីដែលមានភាពចាស់ទុំ និងទំនើបជាងមុន និងបង្ហាញពីការវិវត្តន៍តន្ត្រីជាបន្តបន្ទាប់របស់ក្រុម។

អាល់ប៊ុម «LEMONADE» មានបទចម្រៀងសរុបចំនួន១០ បទ ឆ្លងកាត់ប្រភេទចម្រៀងផ្សេងៗគ្នា ដោយមានបទ «WDA» ជាបទបើកឆាក ដែលកំណត់រចនាប័ទ្មទាំងមូលនៃគម្រោងនេះ។.png)
នេះមិនមែនជាលើកទីមួយទេដែល Aespa និង G-Dragon ត្រូវបានភ្ជាប់ទំនាក់ទំនង។ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ Karina បានបង្ហាញខ្លួននៅក្នុងវីដេអូចម្រៀងសម្រាប់បទចម្រៀងចំណងជើង «Too Bad» ពីអាល់ប៊ុមស្ទូឌីយោទីបីរបស់ G-Dragon។ នៅពេលដែលមតិយោបល់អវិជ្ជមានអំពី Karina បានលេចចេញមក G-Dragon បានចេញការពារសិស្សប្អូនរបស់ខ្លួន។
ក្រោយមក សមាជិកទាំងបួននាក់នៃក្រុម aespa បានបង្ហាញខ្លួននៅក្នុងកម្មវិធី Good Dayរបស់ MBC ដែលដឹកនាំដោយ G-Dragon។
អំឡុងពេលនៃកម្មវិធីនេះ តារាចម្រៀងប្រុសរូបនេះបានសរសើរជំនាញសម្តែងលើឆាករបស់ក្រុមចម្រៀងនារីប្រចាំ SM នេះ និងបានរៀនក្បាច់រាំមួយចំនួនរបស់ពួកគេ។.png)
ជាមួយនឹងបទចម្រៀង «WDA» អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំយ៉ាងខ្លាំងចំពោះការសហការប្រកបដោយភាពច្នៃប្រឌិតរវាង aespa និង G-Dragon ហើយកំពុងទន្ទឹងរង់ចាំរចនាប័ទ្មតន្ត្រី និងការសម្តែងពិសេសៗដែលភាពជាដៃគូរវាងពួកគេទាំង៥នាក់៕









