ដង្ខៅ វណ្ណដា និងកញ្ញា ពាន រដ្ឋារីញ្ញ៉ា 5th Runner Up Miss Teen Cambodia 2023 បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីអ្នកទាំងពីរមានឱកាសសម្តែងជាមួយគ្នាសម្រាប់វីដេអូចម្រៀងអបអរពិធីបុណ្យចូលឆ្នាំខ្មែរ។ លើសពីបទថ្មី បទ«ជួបជុំ» ពីការនិពន្ធដោយ វណ្ណដា និង នរិទ្ធ រួមជាមួយនឹងការ Produced ដោយ M-fatt បានធ្វើឱ្យជនបរទេសស្គាល់អំពីប្រពៃណីទំនៀមទម្លាប់ខ្មែរកាន់តែច្រើនជាងមុន។

នៅថ្ងៃទី៤ ខែមេសា វណ្ណដា បានទម្លាក់បទថ្មីរបស់ខ្លួនមានចំណងជើងថា «ជួបជុំ» ជាមួយនឹង MV ត្រជាក់ភ្នែកដោយ វណ្ណដា ជាតួអង្គដង្ហៅមួយរូបដែលជិះរទេះគោអមមកជាមួយនឹងទិដ្ឋភាពបែបលក្ខណៈស្រុកស្រែកាត់ចម្ការពោត។ ជាទំនៀមទម្លាប់រាល់ពេលពិធីបុណ្យចូលឆ្នាំខ្មែរ ក្រុមគ្រួសារនីមួយៗតែងតែមានការជួបជុំគ្នាដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។

នៅក្នុងបទចម្រៀងរបស់ វណ្ណដា បានរួមបញ្ជូលអត្ថន័យជាច្រើនពីល្បែងប្រជាប្រិយខ្មែរ ការរាំលេងកម្សាន្តជាមួយនឹងចង្វាក់ប្រពៃណីខ្មែរ ដែលមានច្រើនប្រភេទសម្រាប់លេងនិងរាំកម្សាន្តក្នុងឱកាសចូលឆ្នាំថ្មីនេះ។ បទចម្រៀងមានចំណងជើងថា «ជួបជុំ» នេះមានទាំងអត្ថន័យបែបភាសាងស្នេហា បង្ហាញពីប្រពៃណីខ្មែរ រៀបរាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរដែលមានរយៈពេល៣ថ្ងៃ ព្រមទាំងមានអត្ថន័យផ្សេងៗគ្នា។

បង្ហាញអត្តសញ្ញាណជាខ្មែរតាមរយៈតន្រ្តីនេះ វណ្ណដា ទទួលបានការសរសើរយ៉ាងច្រើនពីទស្សនិកជនដោយមានការចូលស្តាប់បានរាប់លានដងក្នុងរយៈពេលខ្លីនៅលើបណ្តាញសង្គមហ្វេកប៊ុក ខណៈនៅលើឆាណែលយូធូបមានការស្តាប់លើសពី ៧៧៦ K គិតត្រឹមព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។
លើសពីនេះទៅទៀត បទរបស់ វណ្ណដា ដែលបង្ហាញពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ មានអ្នក Reaction ជាច្រើនប្រទេសបានយកទៅផ្សព្វផ្សាយបន្តដោយបញ្ជាក់ពីពិធីបុណ្យអត្តសញ្ញាណជាតិខ្មែរ។ នេះមានន័យថា វណ្ណដា បានរួមចំណែកចូលរួមផ្សព្វផ្សាយអ្វីដែលជាខ្មែរតាមរយៈតន្រ្តីដែលមានការរីកសាយភាយទូទាំងពិភពលោក៕










