Home ព័ត៌មានអន្តរជាតិ មេបញ្ជាការកងទ័ពជើងទឹកខេត្តត្រាតត្រូវដកតំណែងក្រោយជម្លោះពាក្យសម្តីជាមួយមន្ត្រីកងទ័ពកម្ពុជានៅថ្មដា

មេបញ្ជាការកងទ័ពជើងទឹកខេត្តត្រាតត្រូវដកតំណែងក្រោយជម្លោះពាក្យសម្តីជាមួយមន្ត្រីកងទ័ពកម្ពុជានៅថ្មដា

104
0

លោក អេកថាំម៉ានូន វ៉ាន់ណា មេបញ្ជាការកងទ័ពជើងទឹកប្រចាំខេត្តត្រាត ត្រូវបានដកតំណែងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ និងឱ្យទៅដឹកនាំអង្គភាពកម្ចាត់មីនមនុស្សធម៌កងទ័ពជើងទឹក (HMAU) វិញ ដែលធ្វើឱ្យមហាជនថៃចាប់អារម្មណ៍យ៉ាងខ្លាំងថា មូលហេតុអាចមកពីលោកចុះទៅកាន់កន្លែងពង្រាយទូរកុងទឺន័រនៅច្រកទ្វារព្រំដែនថ្មដា កាលពីថ្ងៃទី២៦ ខែមីនា គឺនៅថ្ងៃនោះ លោក និងកងទ័ពម្នាក់ទៀតឈ្មោះ ថូនី (ជាកូនចៅក្រោមឱវាទ) បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើមន្ត្រីកងទ័ពកម្ពុជា ។ ប៉ុន្តែបញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់ថាក់បុរី និងត្រាត បកស្រាយថា គ្រាន់តែផ្លាស់ប្តូរតំណែងធម្មតា មិនពាក់ព័ន្ធនឹងជម្លោះព្រំដែនទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbTMyknZLwlW-UhpDRxgDroMSGQvlyvT-UK8JmwNw0fVtE0O-6krAAe3wdtHk_FA1jttL_0rFkHxMaDEZ3_1SDwG20eO7rIqYttAz8ggHKgTqegbh4gUor-6UP6xGHBNipOsRiKethHQ-E39nuoDHIiNAc4F9G4f155eYWZN2tKuhNX5caOyWZuSeLacbe/s1280/photo_2026-04-01_09-34-55%20(2).jpg
កាលពីថ្ងៃទី៣០ ខែមីនា លោក អភិឆាតិ សាប់ប្រាសឺត មេបញ្ជាការដ្ឋានកងទ័ពជើងទឹក និងជាមេបញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់ថាក់បុរី និងត្រាត បានបញ្ជាឱ្យដកតំណែងកងទ័ពជើងទឹកប្រចាំការនៅព្រំដែន ចំនួន១៧រូប ក្នុងនោះក៏មានលោក អេកថាំម៉ានូន វ៉ាន់ណា មេបញ្ជាការកងទ័ពជើងទឹកប្រចាំខេត្តត្រាត ផងដែរ ដោយឱ្យលោក អេកថាំម៉ានូន វ៉ាន់ណា ទៅដឹកនាំអង្គភាពកម្ចាត់មីនមនុស្សធម៌កងទ័ពជើងទឹក (HMAU) ។

លោក អេកថាំម៉ានូន វ៉ាន់ណា មេបញ្ជាការកងទ័ពជើងទឹកប្រចាំខេត្តត្រាត ត្រូវបានដកតំណែងភ្លាមៗនេះធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារលោកជាមេបញ្ជាការកងទ័ពជើងទឹកដ៏សំខាន់ និងបានបំពេញការងារយ៉ាងសកម្មជាច្រើន ដូចជា ៖ បង្ក្រាបភាពចលាចលនៅខេត្តភាគខាងត្បូង និងធ្វើសង្គ្រាមឈ្លានពានកម្ពុជា លើកទី២ ដោយដឹកនាំកងទ័ពដណ្តើមកាន់កាប់ទឹកដីកម្ពុជានៅជាប់ខេត្តត្រាត ។

លោក អេកថាំម៉ានូន វ៉ាន់ណា បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា លោកត្រូវបានដកតំណែងភ្លាមៗទាំងយប់ដោយមិនដឹងខ្លួនជាមុនឡើយ ។ ពេលនេះ កំពុងតែប្រមូលរបស់របរទុកដាក់ និងប្រគល់ភារកិច្ចទៅឱ្យអ្នកផ្សេងនៅថ្ងៃទី១ ខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOgskEW_MiA3e0-MsmEsE8JnLhA8aLSUGsx8cEJfp2ceF4LkTaHR21zf3QJRH41eo7NJ28HROYzUpURMvsBn5WBOtSdXswVvAfScK9y2o7KxuArmWX-lrgtcRyS8M9z5zKQkdy-O3DQvG2wfRxfHyjZ4uhqj61H3JS_QgOqitz6VaHzr3Rw4QV8tQD-oZ6/s1000/photo_2026-04-01_09-34-55.jpg

តាមការសន្និដ្ឋានរបស់មហាជន លោក អេកថាំម៉ានូន វ៉ាន់ណា ត្រូវបានដកតំណែងភ្លាមៗ គឺអាចមកពីលោកចុះទៅកាន់កន្លែងពង្រាយទូរកុងទឺន័រនៅច្រកទ្វារព្រំដែនថ្មដាកាលពីថ្ងៃទី២៦ ខែមីនា កន្លងមក ដែលនៅថ្ងៃនោះ លោក និងកងទ័ពម្នាក់ទៀតឈ្មោះ ថូនី (ជាកូនចៅក្រោមឱវាទ) បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើមន្ត្រីកងទ័ពកម្ពុជា រហូតទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ។

កងទ័ពឈ្មោះ ថូនី គឺជាកូនចៅមានទំនាក់ទំនងជិតស្និទជាមួយលោក អេកថាំម៉ានូន វ៉ាន់ណា មេបញ្ជាការកងទ័ពជើងទឹកប្រចាំខេត្តត្រាត ។ កាលពីថ្ងៃទី២៦ ខែមីនា បុគ្គល ថូនី និង Influencer កាន់ ចមផ្លាំង បានស្រែកបណ្តេញមន្ត្រីកងទ័ពកម្ពុជាឱ្យចេញពីតំបន់ព្រំដែនថ្មដា ក្នុងអំឡុងពេលកងទ័ពថៃកំពុងតែយកទង់ជាតិរបស់ខ្លួនមកដាក់លើទូរកុងទឺន័រ ។

ពាក់ព័ន្ធនឹងបញ្ហានេះ បញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់ថាក់បុរី និងត្រាត បកស្រាយថា នេះគ្រាន់តែជាការផ្លាស់ប្តូរតំណែងតាមទម្លាប់ពាក់កណ្តាលឆ្នាំសម្រាប់មន្ត្រីកងទ័ពចំនួន១៧រូបប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងជម្លោះព្រំដែនទេ ហើយលោក អេកថាំម៉ានូន វ៉ាន់ណា មានបទពិសោធន៍ការងារ និងស័ក្តិសមសម្រាប់ដឹកនាំអង្គភាពកម្ចាត់មីនមនុស្សធម៌កងទ័ពជើងទឹក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiob6PI1STWMRr4V0TXsbHIqmN2uW88q7dly8m2HfJNrsfthXUjFkASSvQmNmCPN235lGDv_sKICvMVYGqKTu2KVAR9TnumzV09mL-fTMGm0x25JLis8MqtKODEsY6IzKXT0XiGTfaJ6hedmBjhJueGYW8cBq_ZEUVlOAmWD63D_oI85eGJ-2fK7734SPCI/s1000/photo_2026-04-01_09-34-56.jpg
ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Adul Boonthamcharoen កាលពីថ្ងៃទី៣១ ខែមីនា បាននិយាយពាក់ព័ន្ធនឹងការដកតំណែងមេបញ្ជាការកងទ័ពជើងទឹកប្រចាំខេត្តត្រាត ថា វាគ្មានអ្វីទេ លោក អេកថាំម៉ានូន វ៉ាន់ណា នឹងកាន់តំណែងថ្មីល្អជាងតំណែងចាស់ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ កងទ័ពថៃបានយកកុងទឺន័រចំនួន៣ទូរ មកដាក់ពង្រាយបន្ថែមទៀតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីព័ទ្ធយកដីកម្ពុជាដោយខុសច្បាប់ ហើយនៅថ្ងៃនោះ មន្ត្រីកងទ័ពកម្ពុជាក៏បានចូលទៅហាមឃាត់ ទើបកងទ័ពថៃប្រើប្រាស់ពាក្យសម្តីខ្លាំងៗបណ្តេញ ។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់លិខិតតវ៉ាជាបន្តបន្ទាប់ តាមរយៈក្រសួងការបរទេស និងបញ្ចាក់ម្តងហើយម្តងទៀត គឺកម្ពុជាប្រកាន់ជំហរដាច់ខាត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនតាមរយៈការប្រើកម្លាំងឡើយ ៕