Home តារាជាតិ លោក ម៉េង ប៊ុនឡូ កំពុងជួបប្រទះបញ្ហាសុខភាពត្រូវការថវិកាព្យាបាល

លោក ម៉េង ប៊ុនឡូ កំពុងជួបប្រទះបញ្ហាសុខភាពត្រូវការថវិកាព្យាបាល

95
0

បាត់មុខពីវិស័យសិល្បៈស្រាប់តែពេលនេះទទួលបានដំណឹងថាលោក ម៉េង ប៊ុនឡូ តួឯកប្រុសក្នុងខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញ «ចៅពស់កេងកង» កំពុងជួបប្រទះបញ្ហាសុខភាពបែកសរសៃជើងខាងឆ្វេងនិងរលាកបំពង់កធ្ងន់ធ្ងរ។ នេះបើតាមការបញ្ជាក់របស់លោក សាវិន ហ្វីលីព។ តារាសម្តែងជើងចាស់រូបនេះបង្ហើបទៀតថាដំបូងឡើងលោក ម៉េង ប៊ុនឡូ មានជំងឺទឹកនោមផ្អែមល្ហែមកម្រិតធ្ងន់ដោយខំទៅរត់ហាត់ប្រាណប៉ុន្តែបណ្តាលឱ្យជួបស្ថានភាពនេះទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZeb1aRIi78uIvE20K735o89CCusE_lJhWLA7cizyTAbwCi5W1iJjfxkaeVtUPzYbtLELKfccIhxoTcB9Sptz-DrIit9DAdDfoYaLVkpfoy5PvYn-oE2kxx9lT80Ry2CZSN-GfiTLi77hLedIuuBbKpKWmzkiAn-Eo6_5-0guYFRjq3_chCDblyIk8wH9n/s2048/image_2026-04-01_13-47-32.png

នៅថ្ងៃទី១ ខែមេសា សាធារណជននិងអ្នកនៅក្នុងចង្កោមសិល្បៈបានបង្ហាញការភ្ញាក់ផ្អើល បន្ទាប់ពីឃើញការបង្ហោះរបស់លោក សាវិន ហ្វីលីព ទម្លាយពីស្ថានភាពជំងឺរបស់លោក ម៉េង ប៊ុនឡូ ខណៈដែលត្រូវការថវិកាសម្រាប់ការព្យាបាល។ លោកបានរៀបរាប់នៅលើហ្វេកប៊ុករបស់ខ្លួនថា «តារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យចំថ្ងៃតែមួយជាមួយខ្ញុំតែម្ដង គាត់ទ្បើងកម្ដៅរហូតដល់៤០អង្សាបណ្ដាលពីជំងឺបែកសរសៃជើងខាងឆ្វេង(សរសៃវ៉ែនរត់ទៅបេះដូង) និងរលាកបំពង់កធ្ងន់ធ្ងរ។ លោកលាក់ទុកជំងឺបែកសរសៃជើងខាងឆ្វេងនេះយូរមកហើយដោយសារគ្មានលុយធ្វើការវះកាត់ព្យាបាល(ប្រហែល៣ពាន់$) ប៉ុណ្ណោះ »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5brSUuTfnYwJDtt3YEwV0Mpk04f1YXEV6wf3JF96CZti3b6TfnA4vovpw3LZHkNxrLSYnwyg-290XXsctdkwFbGdrBauM7-oVymjfBdGwarXiUbnssW-ME5nmN0dSJT0bsce1NamQvL3-5HNmcfRq9MynOkIUEbHO6ZO-XhI420RE-3eKK2QRXoD5yaeg/s2048/image_2026-04-01_13-47-35.png
លោក សាវិន ហ្វីលីព បន្តទៀតថា វេជ្ជបណ្ឌិតធ្លាប់ព្រមានលោក ម៉េង ប៊ុនឡូ ថាបើលោកមិនព្រមធ្វើការព្យាបាលសរសៃជើងឆ្វេងនេះឱ្យទាន់ពេលទេអាចនឹងប្រឈមមុខនឹងជំងឺគាំងបេះដូងនៅថ្ងៃមុខ។ ធ្លាប់ជាតារាឯកប្រុសល្បីលំដាប់ប្រទេសតាមរយៈរឿង ចៅពស់កេងកង របស់ឯកឧត្តម ហ្វៃ សំអាង ប៉ុន្តែពេលនេះខ្សែជីវិតបច្ចុប្បន្នរបស់លោក ម៉េង ប៊ុនឡូ កំសត់ណាស់ ត្រូវមកដេកពេទ្យម្នាក់ឯងគ្មានអ្នកកំដរទេ ចំណែកជីវភាពរបស់លោកពេលនេះមិនប្រសើរទាល់តែសោះ។ លោក សាវិន ហ្វីលីព លាតត្រដាងទៀតថាលោក ម៉េង ប៊ុនឡូ ជាមនុស្សស្លូតបូតមិនដែលត្អូញត្អែម្ដងណាទេនិងព្យាយាមលាក់បាំងស្ថានភាពជីវិតក្រោយបាត់មុខឈឹងពីសិល្បៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHTQvfXsrwJoHHlLJPR5WovrA7APSTjvWPmeVVf8YYt5Dp56K4iPLZhyphenhyphen0iGUW5Y1r0a50WvlN9uQRWBlHJ6mArhYxFZjHlwBcWF4kBdgwFSsZU3o8emIYWcEHzC3HKn8vonRL3HMIoNz1DvtoXHnM6-n28dvQpKWmkuO7eZuuOBMK_qICdRa9tQDp-q51J/s2048/image_2026-04-01_13-47-27.png
ជាមួយនឹងការលាតត្រដាងពីស្ថានភាពជំងឺរបស់អតីតតួឯកល្បីឈ្មោះរូបនេះតារាសម្តែង សាវិន ហ្វីលីព បានបញ្ជាក់នៅក្នុងសំណេរមួយទៀតថា «ដំបូង ម៉េង ប៊ុនទ្បូ មានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរហើយខំរត់ហាត់ប្រាណបញ្ចុះជាតិស្ករដែលជាហេតុធ្វើអោយបែកសរសៃជើងវែនខាងឆ្វេងភ្ជាប់ទៅបេះដូងតែម្ដង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEickjr2JBT6jbm9U4orISnaMb6lQHC9FEXFt9XhqQdQJnnBfxypcjhmPZaSF4iXpi-rqlGXK-GyMlAFl_aBCk9EW-f1NbRqfh0CUScbpGMBtPrtql7FdfzC6PCQXCIilHLWNFWLR_vTm2nm1LWuRJaaq7JTnc70bDTyr0PIFqQpFDsCM9UqcCaki8QuAN-k/s1284/image_2026-04-01_13-47-28.png
ក្រោយពីរឿងនេះបានរីកសាយភាយនៅលើបណ្តាញសង្គមអ្នកនៅក្នុងចង្កោមសិល្បៈបានជួយថវិកាជាបន្តបន្ទាប់មកកាន់លោក ម៉េង ប៊ុនឡូ ក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួនដូចគ្នា។ គួរឱ្យដឹងថា លោក សាវិន ហ្វីលីព គឺជាសិល្បករម្នាក់ដែលតែងតែជួយដល់អ្នកសិល្បៈ ដែលមានជីវភាពខ្វះខាតនិងត្រូវការជំនួយសម្រាប់ការព្យាបាលជំងឺដោយលោកបានបង្ហោះរឿងរ៉ាវនៅលើបណ្តាញសង្គម៕