Home ព័ត៌មានអន្តរជាតិ ខែលការពារអាកាសធម្មតាៗរបស់អ៊ីរ៉ង់ ប្រ.ហារដ្រូនតម្លៃជាង ៣០លានដុល្លាររបស់អាមេរិក

ខែលការពារអាកាសធម្មតាៗរបស់អ៊ីរ៉ង់ ប្រ.ហារដ្រូនតម្លៃជាង ៣០លានដុល្លាររបស់អាមេរិក

88
0

នៅថ្ងៃអង្គារ ទី៣១ ខែមីនា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបា.ញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក MQ-9 Reaper តម្លៃជាង ៣០ លានដុល្លារ/គ្រឿង របស់សហរដ្ឋអាមេរិក នៅទីក្រុង Isfahan ភាគកណ្តាល ដែលបានបរាជ័យក្នុងការបំពានដែនអាកាសរបស់អ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន India Today។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBvFCACQoiPnNMvwzWYCDzZ2WCOXrmJ1krHr3V_Xnn2Ia1pZhabQoeU-4hapmx27BFMIP1fVjcUCl6ksuq8P_9QgBFN7bRuRyQyuT1DSTGgtXEkUB0Kq9m0E-ALerBT5KGJ5wFw48iWnldLLbaL3GlWeqMQZLAPpz88g3PxEB-6LR4Nr2QJampVy8d6gBq/s1024/photo_2026-04-01_10-42-29.jpg
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលរាយការណ៍ដោយ Tass News របស់រុស្ស៊ីបានឲ្យដឹងថា ក្រុម IRGC បានអះអាងពីការស្ទាក់ចាប់ និងបា.ញ់ទម្លាក់នូវដ្រូនពិឃា.តដ៏ទំនើប ប្រភេទ MQ-9 reaper ដែលផលិតនៅសហរដ្ឋអាមេរិក ក្បែរទីក្រុង Isfahan ។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់បន្ថែមថា ប្រព័ន្ធការពារដែនអាកាសដែលមានតម្លៃថោកជាងរបស់អ៊ីរ៉ង់ គឺជាឧបករណ៍ដ៏សំខាន់ដែលជួយឲ្យសម្រេចនៅក្នុងប្រតិបត្តិការនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhV_SnxSc7xfbPUh7hyXbEb89rrl9hW2JxO3Vo2BXcl1sC6r2_Ni7O7mDKbHf8qpU3wBWFPZ0xXufM92iGUNUJTofqQQLAi30mRm6GbYa3SJvltCptacgQEaRl2U2EJ-l8M8bFVVo6vdmHqiPvkS3SnOvmPywIG8pcUKCsKE74qP6IYc87VE4l8T21faZG/s1024/photo_2026-04-01_10-42-28.jpg
ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ឃើញប្រតិកម្មឆ្លើយតប ឬការបញ្ជាក់អ្វីឡើយពីខាងសហរដ្ឋអាមេរិកជុំវិញការអះអាងរបស់អ៊ីរ៉ង់ដូចខាងលើនេះ។ ខណៈក្នុងករណីកន្លងមក មន្ត្រីអាមេរិកពេលខ្លះបានជំទាស់ ឬមិនបានផ្ទៀងផ្ទាត់ការអះអាងរបស់អ៊ីរ៉ង់អំពីយន្តហោះរបស់ខ្លួនដែលត្រូវបានបាញ់ទម្លាក់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTh-UD9aw1G0CT6T1RLRqgKhoUvoi-BHJjLCRuJukrAo2Qud9YHc_wKcqqyv6Ma767IgXQyFXyQcYgUgIvnbk8O8tygbDDZrX9iZTI1JcFcfF-gKng0mzcmVFfrqF8cocwvsHn7CPbQnMAovl7fyuXBEDlE9KqzqMWXGUaOz5KMwS-WUoH5Ku3VHYwL26D/s640/photo_2026-04-01_10-42-29%20(3).jpg

គួរជម្រាបថា MQ-9 Reaper គឺជាដ្រូនស៊ើបការណ៍ទំហំធំ ដែលមានតម្លៃខ្ពស់ និងអាចកំណត់គោលដៅវា.យប្រ.ហារបានយ៉ាងមានប្រសិទ្ធភាព។ វាមានសមត្ថភាពហោះហើរបានរហូតដល់២៧ម៉ោង ដោយមិនបាច់ចុះចត និងហោះបានកម្ពស់ ១៥ ០០០ ម៉ែត្រ (ខ្ពស់ជាងយន្តហោះពាណិជ្ជកម្ម) ដែលធ្វើឲ្យសត្រូវពិបាកមើលឃើញដោយភ្នែកទទេ ឬឮសំឡេងម៉ាស៊ីនរបស់វាណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmSO_9GmDG-Ykm9NPZbfKLvXUdqMqdGkPAKE0BlgkAD3WkSnsxy9ATtxyR5TmoOQ8sYSdlOU4coy8YInG-IomUbCiOTi3WokQY_I1WR193ssxD3pMECUCVI1NbS9n7-mH9amWVLBB0n9z1dSnlHGmAGfGpZA_HPdZFLJekqkG_QFYyIyX1g70nIJeVm6yP/s1280/photo_2026-04-01_10-42-29%20(4).jpg

មិនតែប៉ុណ្ណោះ MQ-9 អាចផ្ទុកអាវុធធុនធ្ងន់បានដល់ទៅ ១ ៧០០ គីឡូក្រាម រួមមានមីស៊ីល Hellfire សម្រាប់កម្ទេចរថក្រោះឬគោលដៅជាក់លាក់ ដែលធ្លាប់ប្រើដើម្បីសម្លាប់លោក Qasem Soleimani កាលពីឆ្នាំ ២០២០ និងគ្រាប់បែកនាំផ្លូវដោយឡាស៊ែរ សម្រាប់វាយប្រហារគោលដៅលើដីដោយភាពជាក់លាក់ខ្ពស់បំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp7yTbRnlWp7xVuwA0EyWYK_VoJR6unQRJb-ut7BM7rcBwPsSp-5O9fNGsHFihGmdm5NYJTQDUaCc8OGzrqR9IWn2lj9tR3po1KVZoRhvqUGCion-cRgtMg93Bw4E7fQkdfvYVwEArt0a2TiEzJJUYcSInp2882OHv2irz_PWOkDauazfkhFsHVswwqqjE/s1280/photo_2026-04-01_10-42-29%20(2).jpg
តែទោះជាវាមានសមត្ថភាពខ្លាំងក្លាយ៉ាងនេះក្ដី វានៅតែត្រូវបានបា.ញ់ទម្លាក់ដោយខែការពារមេឃតម្លៃថោករបស់អ៊ីរ៉ង់ ដែលជំរុញឲ្យអ្នកវិភាគជាច្រើនយល់ឃើញថា នេះជាសញ្ញាដែលអាចបង្កើនហានិភ័យនៅក្នុងតំបន់ ជាពិសេសនៅពេលដែលភាគីទាំងពីរបន្តបង្ហាញពីសមត្ថភាពយោធាកម្រិតខ្ពស់នៅក្នុងដែនអាកាសទៅវិញទៅមកនៅក្នុងជម្លោះ៕