Home ព័ត៌មានជាតិ លោក ស សុខា បញ្ជាឱ្យស្នងការរងខេត្តបន្ទាយមានជ័យនាំខ្លួនកូនប្រុសមកទទួលខុសត្រូវចំពោះមុខច្បាប់ជាបន្ទាន់!

លោក ស សុខា បញ្ជាឱ្យស្នងការរងខេត្តបន្ទាយមានជ័យនាំខ្លួនកូនប្រុសមកទទួលខុសត្រូវចំពោះមុខច្បាប់ជាបន្ទាន់!

91
0

ក្នុងនាមជាឪពុក ប្រាកដជាដឹងថាកូនកំពុងលាក់ខ្លួននៅឯណា! ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា បានប្រកាសឱ្យស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ច ដើម្បីនាំខ្លួនកូនប្រុស ឈ្មោះ ស៊ីវ ជ័យសិដ្ឋ មកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជា ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅមិនឱ្យចាកចេញពីប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Pn2UDtDt9wOtkSYCWJ7LJfUKzolMSl4YNoh4jP0SN_W66fm0jypJgiiSC52TOeWW0KfHTbWm2AaxvaMI9vxYpqJgUFNM0vr3eopswRGVwv3UUqN1JbyxcGrAVDSxYaCEzCgzp0n0nMDUmI2xjs9JNoCUrPGlVBhSLpvIaMULuUm1Q1FofV0o8wyuPkmk/s750/photo_2026-03-31_14-32-12%20(2).jpg

យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ លោក រ៉េន រតនៈ អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែមីនា នេះបានឲ្យដឹងថា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំឱ្យលោកស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ច ដើម្បីនាំខ្លួនកូនប្រុស មកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅមិនឱ្យចាកចេញពីប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBcaaNaF8LI9teiDoPDptG42apC48zQPfghz_1YK-ZXBnY6rdPHHCY_q40IDVAOmS4yPDaBb7PXTnGXqkDHLmKvNIY3WeKAj_pzOcbZPCn471P2NwRLEL5D1pmT57vgy1-QbBohtMqS-IaoCt0PQsufJbTI1N-kjYEq5ZxVhYrhMAPYatQWTW_bUOOtOt-/s960/photo_2026-03-31_14-32-13.jpg

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានណែនាំជាថ្មីទៀតឱ្យអគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តការងារនេះឱ្យបានលឿន ដើម្បីឈានទៅឃាត់ខ្លួនជនបង្ក។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVL_GL2sGXiHz3HapV0CKEqJufpYMjQwmEbS2KQhlvn5HsJluATcut1vKZnI7JMBZwjYBQQarcW9v0nbDObUv7r_fhtegyihpWX-AflJoXLelpF_KJ_D_ChvJ0UuDYAyBbii5F61hKDltofb-bYlKP7gfRTWLnfyKsAtUiXRkx7yCjHt_Xd4vkg2Fj74Yk/s1024/photo_2026-03-31_14-32-13%20(2).jpg
    លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ជឿច្បាស់ថា «លោកស្នងការរង ក្នុងនាមជាឪពុក ប្រាកដជាដឹងថាកូនកំពុងលាក់ខ្លួននៅទីណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLN5RkeAS5IJZeHErIQFWVnwSBM879_uC-TmxbcP8SbYqay5YhKIpPj6_9YUmcB18RgRlVKhKfU-FTWxyqBpxKdz9Al4fQq6VBa5Cc2dLjxbNBFvqmP0a5Hml3x8NwtjP3SJcR5jxWhXYKDM9l1EML-_9PIufxUVjHRfA6uxI5KBHtOvQgEPF7aJ-ht8Wm/s1280/photo_2026-03-31_14-32-12.jpg

    សូមរំលឹកថា ការចេញបទបញ្ជានេះ ធ្វើឡើងបន្ទាប់ពី បន្ទាបពីមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលកេីតឡេីងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន ៦នាក់ត្រូវបានស្លាប់ រួមទាំងទារក នៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡេីងដោយរថយន្តមួយគ្រឿងបុកពួកគាត់ហើយរត់គេចខ្លួនបាត់៕