ថ្មីៗនេះ គេហទំព័រតាមដានគុណភាពខ្យល់របស់ប្រទេសស្វីស IQ Air បានចាត់ថ្នាក់ទីក្រុងភ្នំពេញ ឈរនៅលេខរៀងទី២ នៅលើពិភពលោក ជាទីក្រុងមានកម្រិតខ្យល់ពុលខ្ពស់បំផុត គិតជាកំហាប់ភាគល្អិតនិចលកើនឡើងរហូតដល់ ១៦៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ µg/m3។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងបរិស្ថាន បានច្រានចោល និងបានបញ្ជាក់ថា គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា មិនមានការបំពុលនៅឡើយទេ បើទោះបីក្នុងរដូវប្រាំងនេះ អាកាសធាតុក្តៅ និងមានសភាពស្ងួតក៏ដោយ។
ក្រសួងបរិស្ថាន បានលើកឡើងថា៖” កម្ពុជាស្ថិតក្នុងរដូវប្រាំង ដែលមានខ្យល់មូសុងឦសានបក់ពីជើងមកត្បូង និងគុណភាពខ្យល់ក្នុងប្រទេសស្ថិតក្នុងកម្រិតល្អ”។.png)
ក្រសួងបិរស្ថានស្កត់ធ្ងន់ថា រដ្ឋាភិបាល មិនដែលលាក់បាំងព័ត៌មានអំពីគុណភាពខ្យល់សាធារណៈនោះទេ ។ ប្រជាពលរដ្ឋអាចតាមដានទិន្នន័យតាមពេលវេលាជាក់ស្តែងបានតាមរយៈគេហទំព័រ airquality.moe.gov.kh កម្មវិធីទូរស័ព្ទ CGS SPA និងទំព័រហ្វេសប៊ុករបស់ក្រសួង ៕










