ធ្លាប់ជាតារាស្រីលំដាប់កំពូលម្នាក់ក្នុងចំណោមតារាស្រីល្បីៗ និងជាតារាសម្តែងឈានមុខគេមួយរូបក្នុងឧស្សាហកម្មកម្សាន្តចិនដោយសារតែទៅទស្សនា Lisa អាជីពរបស់ Angelababy នៅតែមិនទាន់វិលមកសភាពដើមវិញនៅឡើយទេទោះបីជាការហាមឃាត់បាន ផុតកំណត់វិលមកអាជីពវិញក៏ដោយ។ Angelababy ត្រូវបានឧស្សាហកម្មកម្សាន្តទាំងមូលងាកចេញពីនាងភាគច្រើនដោយសារតែភាពចម្រូងចម្រាសជុំវិញការហាមឃាត់ការផ្សាយរបស់នាងកន្លងមកនេះ។
២ឆ្នាំបន្ទាប់ពីការវិលត្រឡប់មកវិញអាជីពរបស់ Angelababy នៅតែជាប់គាំង ដោយមិនបង្ហាញសញ្ញានៃការកែលម្អ ហើយថែមទាំងធ្លាក់ចុះថែមទៀត។ដោយសារតែនាងមិនទទួលបានការអញ្ជើញឱ្យសម្តែងក្នុងខ្សែភាពយន្ត ឬបង្ហាញខ្លួនក្នុងកម្មវិធីណាមួយ Angelababy អាចពឹងផ្អែកតែលើការងារដែលមានប្រាក់ចំណូលទាបប៉ុណ្ណោះ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងរកលុយ។

នៅល្ងាចថ្ងៃទី ២៦ ខែមីនា តារាស្រីរូបនេះបានផ្សាយផ្ទាល់លក់គ្រឿងសម្អាងដែលមានតម្លៃថោកចាប់ពីរាប់សិបយ័ន រហូតដល់រាប់រយ នៅលើបណ្តាញសង្គម។ មុននោះ នៅចុងខែមករា នាងក៏បានផ្សាយផ្ទាល់ដើម្បីផ្សព្វផ្សាយម៉ាកស្បែកជើងប៉ាតាតម្លៃថោកផងដែរ។មិត្តភក្តិជិតស្និទ្ធរបស់ Angelababy បានបង្ហាញថា តារាស្រីរូបនេះឥឡូវនេះមានជម្រើសការងារតិចជាងមុន។ តារាស្រីស្រស់ស្អាតដែលកើតនៅឆ្នាំ ១៩៨៩ រូបនេះកំពុងត្រូវបានអ្នកផលិតនៅចិនមើលរំលងដោយសារតែការសម្តែង រឿងអាស្រូវ និងកង្វះការគាំទ្រដ៏មានឥទ្ធិពលរបស់នាង។ ដោយប្រឈមមុខនឹងភាពអត់ការងារធ្វើនៅក្នុងឧស្សាហកម្មកម្សាន្តនៅចិន នាងបានត្រឡប់ទៅស្រុកកំណើតរបស់នាងគឺទីក្រុងហុងកុងវិញ ដើម្បីស្វែងរកឱកាស ប៉ុន្តែស្ថានភាពមិនបានប្រសើរឡើងទេ។ មានពេលមួយ Angelababy ថែមទាំងបានកាត់បន្ថយថ្លៃសេវារបស់នាងយ៉ាងខ្លាំង ដើម្បីទទួលបានតួនាទីភាពយន្ត ប៉ុន្តែអ្នកដឹកនាំរឿងនៅតែមិនអើពើនឹងនាង។
បច្ចុប្បន្ននេះ ដើម្បីស្វែងរកការងារធ្វើ Angelababy បានសម្រេចចិត្តទទួលយកការលក់តាមអ៊ីនធឺណិត ផ្សព្វផ្សាយអាហារតាមដងផ្លូវ និងថែមទាំងទៅក្រុមហ៊ុនភាពយន្តដើម្បីជ្រើសរើសតួសម្តែង និងសម្ភាសន៍ដូចតារាសម្តែងដែលមិនសូវល្បីដទៃទៀតដែរ។ នាងក៏ត្រូវចំណាយលើការធ្វើដំណើរ និងថ្លៃស្នាក់នៅផ្ទាល់ខ្លួននៅពេលចូលរួមកម្មវិធីពាណិជ្ជកម្ម ជំនួសឱ្យការទទួលបានការអនុគ្រោះពីម៉ាកល្បីៗដូចពីមុន។ រយៈពេលយូរនៃភាពអត់ការងារធ្វើបានបង្ខំឱ្យ Angelababy រឹតបន្តឹងខ្សែក្រវ៉ាត់របស់នាង និងរស់នៅជីវិតសាមញ្ញជាងមុន។ ថ្មីៗនេះ នាងត្រូវបានគេឃើញជាញឹកញាប់ញ៉ាំអាហារនៅតាមតូបលក់អាហារតាមចិញ្ចើមផ្លូវ និងចេញទៅក្រៅដោយគ្មានអង្គរក្ស។
.png)
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន ដោយសារតែការងារភាគច្រើនរបស់ Angelababy បច្ចុប្បន្នគឺជាព្រឹត្តិការណ៍ខ្នាតតូច និងមធ្យម ដែលមានការផ្សព្វផ្សាយព័ត៌មានមានកម្រិត វាពិបាកសម្រាប់នាងក្នុងការផ្លាស់ប្ដូរស្ថានការណ៍។ តារាស្រីរូបនេះបានបាត់បង់តំណែងរបស់នាងស្ទើរតែទាំងស្រុងនៅក្នុងឧស្សាហកម្មកម្សាន្តចិន។ ពីតារាកំពូលម្នាក់ នាងបានធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់នាងត្រូវផ្សព្វផ្សាយតូបលក់អាហារដែលមានតម្លៃសមរម្យ និងលក់ទំនិញថោកៗនៅលើបណ្តាញសង្គម ដែលជាអ្វីដែលតារាល្បីៗលំដាប់ A មិនធ្លាប់ធ្វើពីមុនមក៕










