Home ព័ត៌មានជាតិ កូនប្រុសអភិបាលស្រុកកងមាសត្រូវបានដោះលែង ក្រោយរកមិនឃើញមានកំហុស

កូនប្រុសអភិបាលស្រុកកងមាសត្រូវបានដោះលែង ក្រោយរកមិនឃើញមានកំហុស

50
0

រាជធានីភ្នំពេញ៖ កូនប្រុស លោកអភិបាលស្រុកកងមាស ត្រូវបានដោះលែង ដោយសារមិនមានបទល្មើស ឯស្ត្រីដែលអះអាងថា ជាអ្នកបើរបរ នឹងត្រូវឃុំនៅពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំនីតិវិធីជាបន្ត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLvShOcI_TRK6fyQUwee0skKTV0yausHNjNjVafKR5IVLR9mERXdVhBgrKBeNfwrHk9A14_PIUsI2zbJxFnHRVVDNsll1-mCxZGIknEOfBqC7d6t-TID05lXLmBp2481aFMovKr85dNtDEx8CZmopI1N6TeF1omGcFmr3Zbyalo5maAf6gCkZOD0Q_a0oW/s1280/photo_2026-03-25_09-13-13%20(3).jpg
លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនស្ត្រី ដែលអះអាងថា ជាអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌឫស្សីកែវ យកទៅឃុំនៅពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំចំណាត់ការតាមនីតិវិធីបន្ត។ ជាមួយគ្នានេះ កូនអភិបាលស្រុកកងមាស ត្រូវបានដោះលែង ដោយសារមិនមានបទល្មើសនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCjyP13NfT4KxJe_Lmq1xC4p8DLYZbPg2tI1e4LsJXfh4pqYeZaevUHG4vordk_RtjpYR7rx89qutjAAO4XuXGHCPDdw_B7HUWDDEJr_6Mwm_zQZtbgUiVmPKrdlwK7ZFFe_WvWNEypjnOM9aVNssRyWQ4bbIPoSSUIb6r9wN8l0XsNgADCPT_uxbGCtfT/s1280/photo_2026-03-25_09-13-13.jpg
សូមជម្រាបថា ស្ដ្រីអ្នកបើកបរ រួមជាមួយបុរសដែលគេស្គាល់ថាជាកូនអភិបាលស្រុកកងមាស បានបើករថយន្ដបុកអ្នកធ្វើដំណើរតាមដងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់។ ក្រោយមកបុរសដែលជាកូនអភិបាលស្រុក ដែលស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បានបោះសម្ដីថា «បើងាប់សង២មុឺនដុល្លារ» ស្រាប់តែប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុខឹងសម្បា នាំគ្នាដាក់ម្នាក់មួយដៃបែកក្បាល។ ហេតុការណ៍នេះ បានកេីតឡើងនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM_DhhszgHoyHWEPbPW13A3FQAaJsGBP__CdC5RaL6XSPbzW6-xUWAIAvmkLmxCXGajvc3PlntzVzYGowuq83morZyvIJVzZxAIDdDYhChpNAjXlLzp8bLYjgj6Iv1RGElbMyqYVWJBNDx5j6Jp6m4JXIefc_W2VsgJF2r_pxzsa6F2iHAAolPQkhhtRfs/s864/photo_2026-03-25_09-13-13%20(2).jpg

រថយន្ដបង្កម៉ាក FORTHING ពាក់ផ្លាកលេខ កម្ពុជា P.YEAN.7 បានបេីកបុកម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពាក់ផ្លាកលេខ ភ្នំពេញ 1J-4604 បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ភ្លាមៗនោះប្រជាពលរដ្ឋ បានហាមមិនឲ្យសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នោះទេឲ្យនៅរង់ចាំខាងក្រុមគ្រួសារមកសិនទើបឲ្យទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioExoNlMyEF4ZnO3S8_I-LeF5g_NwzuisKD0ikQKrAJc6aHqj3KDtrqqqfHf-tWP0dXjlFnS3PVMvh9b7rH0vCMsjZyHJ_QaU5RLlAfn8_LlCp29YDO5BMXhaGRxvXW6KIhur5eZsVXM_kBIPNxRRcfv2oU6PMnbRljvoMT0wQ4HBR5sopUc5vkMsw8Vrl/s1280/photo_2026-03-25_09-13-14.jpg

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញកាមេរ៉ាសុវត្ថិភាពដែលបញ្ជាក់ថា កូនអភិបាលស្រុកកងមាស ខេត្តកំពង់ចាម មិនមែនជាអ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍នោះទេ ពោលអ្នកបើកបរគឺជាស្ដ្រីម្នាក់។ បើមើលតាមស្ថានភាពជាក់ស្ដែង គឺបុរសខាងលើមិនអាចបើករថយន្ដបានឡើយ ដោយសារតែស្ថានភាពស្រវឹងជោគជាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidCAGimRJvqL7fuoIsv2f1VenPQtqHIxyl6pSWTmNqSeQlF5ui5xVTCwZDz6YKXpfO7b8uv2QA2K36R2IBjgHdHbMEs-MzU2glT5TrjtdVSpEylLhwaKqSIE0LUtGrU9wvVro6pdgmqM9m1JxLjq7bgnM1j0gRlZ1aPNZB_MpMi6fPWgJc1HnHrivtyE1r/s1280/photo_2026-03-25_09-13-13%20(4).jpg

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ពេលចេញពីកន្លែងផឹកស៊ីមួយនៅខណ្ឌសែនសុខ គឺកូនអភិបាលស្រុក ត្រូវគេគ្រាដាក់ឡានហើយស្រ្តីទៅជាមួយគ្នា ជាអ្នកចូលបើកឡាន រួចបានបង្កគ្រោះថ្នាក់បុកក្មេងប្រុសបណ្តាលឲ្យរបួសធ្ងន់ នៅខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦៕