អ្នកស្រី ងិន ម៉ានីយ៉ា ម្តាយរបស់ ហ្វីយ៉ាតា បានចេញមុខការពារកូនស្រីបន្ទាប់ពីរងនូវការវាយប្រហារនូវពាក្យសម្តីមួយចំនួនរបស់អ្នកលេងបណ្តាញសង្គមជុំវិញការបង្ហោះវីដេអូដែលថតជាប់រូបភាពតារាចម្រៀង ពេជ្រ សូលីកា ដែលជាដៃគូជម្លោះគ្នាកាលពីមុន។
ដូចមហាជនមួយចំនួនធំជ្រាបមកហើយថាបន្ទាប់ពីចប់ពិធីមង្គលការប្អូនប្រុសរបស់តារាចម្រៀង ទេព បូព្រឹក្ស រឿងដែលក្តៅគគុកនៅលើបណ្តាញសង្គមផ្នែកសិល្បៈគឺទាក់ទងនឹងតារាចម្រៀងល្បីឈ្មោះ ពេជ្រ សូលីកា និង ហ្វីយ៉ាតា ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥។ គូវិវាទទាំងពីរសុទ្ធតែមានហ្វេនៗរៀងៗខ្លួននិងមានការបញ្ចេញមតិវែកញែកជាហូរ ហើយក្នុងនាមជាម្តាយ អ្នកស្រី ងិន ម៉ានីយ៉ា បានចេញមុខមកការងារនិងកុំឱ្យទស្សនិកជនកុំអវិជ្ជាមាន។
អ្នកនិពន្ធទំនុកច្រៀងរូបនេះបានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា «គ្នាអង្គុយបែរខ្នង រាំលេងសោះ គ្នាអត់មានភ្នែកក្រោយទេ ហេតុអីក៏មកត្រូវគិតអវិជ្ជមានលើគ្នា ស្ដេចឬនាយករដ្ឋមន្ត្រីនៅគេថតដោយ ចុះទម្រាំថ្ងៃរៀបមង្គលការ មនុស្សច្រើនយ៉ាងហ្នឹង ថតយ៉ាងម៉េចមិនឱ្យដោយមនុស្ស? ហើយពួកខ្មោចហ្វេក account ចូលមកថាយើងហ្នឹងចង់ថតដោយរូបគេ?? អត់យល់ ? កូនខ្ញុំអត់ភ្នែកក្រោយទេ មានតែភ្នែកពីរមើលទៅមុខ»។ ជុំវីញការជជែកដេញដោលអ្នកស្រីបានចែករំលែកសំណេរការរៀបរាប់មួយដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «

សូមបើកភ្នែកបើកចិត្ត មើលហេតុផលផង កុំ Toxic ពេក អត់ដឹងខ្យល់អីសោះម៉ង អញ្ចឹងអួតថា ចង់បានសន្តិភាពផង ហើយមាននាងមួយនោះវាថា ( លាមកតោងរុយ) យី! សំដីថោកទាបអញ្ចឹងវាអាចនិយាយរួចដែរ? គេដល់ថ្នាក់នេះហើយ ទៅចង់តោងវា ? ខ្ញុំសែនហួសចិត្ត»។ អ្នកស្រីក៏បាននិយាយទៅកាន់ ហ្វីយ៉ាតា ទៀតថា «មនុស្សល្អរបស់ម៉ាក់ ទោះបីផែនដីនេះ រលាយដោយសារ គ្រាប់បែកបរមាណូ ក៏ម៉ាក់នៅតែស្រវ៉ាឱបក្រសោបកូន នៅដង្ហើមចុងក្រោយរបស់ម៉ាក់ដែរ»។
គួរឱ្យដឹងថាប្រធានបទរវាង ហ្វីយ៉ាតា និង ពេជ្រ សូលីកា នៅតែមានការជជែកវែកក្នុងចំណោមអ្នកគាំទ្រខណៈតារាចម្រៀង ពេជ្រ សូលីកា បានបញ្ចេញសំណេរជាបន្តបន្ទាប់៕










