ស្តេចថៃ រហ័សនាមស្តេចមហាជួបស៊យ! បើយាងទៅដល់ទីណា គឺស៊យត្រង់ហ្នឹង លើកនេះ ឡាវជួបព្យុះទឹកកកដ៏អាក្រក់មិនធ្លាប់មាន កាលពីមុន ចិនឆេះព្រះវិហារបុរាណដែលមានអាយុកាល១៥០០ឆ្នាំ ក្រោយដំណើរទស្សនកិច្ចរបស់ស្តេចថៃ តើស្តេចស៊យនេះនឹងទៅនាំស៊យដល់ប្រទេសណាទៀតហ្ន៎?
តើស្តេចថៃនាំមកនូវគ្រោះច.ង្រៃដល់ប្រទេសឡាវឬក៏យ៉ាងណា ពីព្រោះពេលស្តេចថៃ និងព្រះមហាក្សត្រីយាងបំពេញទស្សនកិច្ចនៅឡាវ និងត្រឡប់មកថៃវិញមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែកើតគ្រោះធម្មជាតិធ្លាក់ទឹកកកធំៗនៅតំបន់ជាច្រើនក្នុងទីក្រុងវៀងចន្ទន៍កាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បង្កការខូចខាតផ្ទះសម្បែងពលរដ្ឋ វត្តអារ៉ាម អគារពាណិជ្ជកម្ម អគាររដ្ឋ សរុបជិត១០០ខ្នង រួមទាំងខូចខាតរថយន្ត និងម៉ូតូជាច្រើនគ្រឿង ។

ទីក្រុងវៀងចន្ទន៍មិនធ្លាប់កើតគ្រោះធម្មជាតិធ្ងន់ធ្ងរបែបនេះពីមុនទេ ដោយតំបន់ជាច្រើនរបស់ទីក្រុងមានទឹកកកធំៗធ្លាក់បំផ្លាញដំបូលវត្តអារ៉ាម និងដំបូលផ្ទះសម្បែង អគារផ្សេងអស់ជាច្រើនខ្នង ថែមទាំងបណ្តាលឱ្យបែកកញ្ចក់ខាងមុខរបស់រថយន្តជាច្រើនគ្រឿង ។ គ្រោះធម្មជាតិនេះបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន ដែលធ្វើឱ្យពលរដ្ឋឡាវជាច្រើនស្រែកទ្រហ៊ោយំសោកស្តាយទ្រព្យរបស់ខ្លួន ។
.jpg)
តាមរូបភាព និងវីដេអូផ្សព្វផ្សាយដោយសារព័ត៌មានឡាវ គឺតាំងពីល្ងាចថ្ងៃទី២២ ខែមីនា ខ្យល់ព្យុះលាយឡំជាមួយទឹកភ្លៀងចាប់ផ្តើមបោកបក់មកទីក្រុងវៀងចន្ទន៍ បន្ទាប់មក ក៏មានទឹកកកធំៗធ្លាក់យ៉ាងខ្លាំងបន្ថែមទៀត ដោយទឹកកកមានទំហំធំៗប៉ុនផ្លែក្រូចឆ្មារ និងខ្លះធំជាងនេះ ធ្លាក់លើដំបូលផ្ទះបណ្តាលឱ្យខូចខាតយ៉ាងដំណំ ។ រីឯរថយន្តស្ទើរតែទាំងអស់ដែលកំពុងតែបើកបរនៅតាមផ្លូវប្រញាប់ចូលចត ពីព្រោះកញ្ចក់ផ្នែកខាងមុខបែកខ្ទេចខ្ទី ។.jpg)
ក្រៅពីទីក្រុងវៀងចន្ទន៍ នៅមានទីក្រុងផ្សេងទៀតក៏រងការខូចខាតដោយសារព្យុះទឹកកកដែរ ដូចជា ៖ ទីក្រុងស៊ីខូតតាបង និងណាសាយថង ។ រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែមីនា មន្ត្រីថ្នាក់កណ្តាល និងអាជ្ញាធរមូលដ្ឋានបានចុះមកត្រួតពិនិត្យវាយតម្លៃការខូចខាតទ្រព្យសម្បត្តិដោយសារព្យុះទឹកកកនៅទីក្រុងទាំងនេះ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីទំហំការខូចខាតស្មើទឹកប្រាក់ប៉ុន្មាននៅឡើយទេ ។
.jpg)
ទោះជាហេតុការណ៍នេះពុំបណ្តាលឱ្យមនុស្សស្លាប់ ឬរងរបួស ប៉ុន្តែធ្វើឱ្យពលរដ្ឋឡាវសោកស្តាយផ្ទះសម្បែង និងទ្រព្យសម្បត្តិយ៉ាងខ្លាំង ពួកគេប្រាប់ថា តាំងពីកើតមកពុំធ្លាប់ឃើញគ្រោះធម្មជាតិដ៏អាក្រក់បែបនេះទេ ។ ក្នុងបណ្តាញសង្គមឡាវបានចែកចាយរូបភាព និងវីដេអូធ្លាក់ទឹកកកយ៉ាងច្រើនបង្កការភ្ញាក់ផ្អើលពេញប្រទេស អ្វីគួរឱ្យកត់សម្គាល់ជាងនេះ គឺគ្រោះធម្មជាតិកើតឡើងភ្លាមៗ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ស្តេចថៃ និងព្រះមហាក្សត្រីមកប្រទេសឡាវ ។.jpg)
វាធ្វើឱ្យពលរដ្ឋឡាវមានចម្ងល់ថា ហេតុអ្វីក្រោយស្តេចថៃយាងដល់ទឹកដីឡាវភ្លាម បែរជាមានគ្រោះធម្មជាតិដ៏អាក្រក់ធ្លាក់ទឹកកកធំៗទៅវិញ ពីព្រោះប្រទេសឡាវមិនធ្លាប់ជួបប្រទះបាតុភូតចម្លែកកន្លងមកឡើយ ។ កាលពីមុន ប្រទេសចិនក៏រងគ្រោះធម្មជាតិធ្ងន់ធ្ងរបែបនេះដែរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ស្តេចថៃ ។.jpg)
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ស្តេចថៃ Maha Vajiralongkorn និងព្រះមហាក្សត្រីកាលពីពេលថ្មីៗនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ដោយសារជាទស្សនកិច្ចលើកដំបូងរបស់ស្តេចថៃទៅកាន់ប្រទេសឡាវក្នុងរយៈពេល៣២ឆ្នាំ បន្ទាប់ពីទស្សនកិច្ចចុងក្រោយរបស់ព្រះបិតាកាលពីឆ្នាំ១៩៩៤ ក្នុងគោលបំណងរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងពលរដ្ឋ និងពលរដ្ឋឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ៕










