Home ព័ត៌មានអន្តរជាតិ មហាមិត្តជប៉ុន និងអូស្ត្រាលីមិនចូលរួមសហការតាមការស្នើសុំរបស់លោកត្រាំ ក្រោមហេតុផលដូចខាងក្រោមនេះ!

មហាមិត្តជប៉ុន និងអូស្ត្រាលីមិនចូលរួមសហការតាមការស្នើសុំរបស់លោកត្រាំ ក្រោមហេតុផលដូចខាងក្រោមនេះ!

21
0

ស្ថានការណ៍តានតឹងរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែលបានឡើងកំដៅខ្លាំង បន្ទាប់ពីអ៊ីរ៉ង់សម្រេចចិត្តបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោកដ៏សំខាន់ និងជាផ្លូវដឹកជញ្ជូនប្រេងរហូតដល់១ភាគក្នុងចំណោម៥ភាគ ទើបធ្វើឱ្យមេដឹកនាំអាមេរិកស្នើឱ្យប្រទេសសម្ព័ន្ធមិត្តនានាបញ្ជូននាវាចម្បាំងទៅកាន់ច្រកនេះដើម្បីការពារសុវត្ថិភាពផ្លូវទឹក ។ ប៉ុន្តែអូស្ត្រាលី និងជប៉ុនប្រកាសមិនបញ្ជូននាវាច.ម្បាំងឡើយ ក្រោមហេតុផលមិនមែនជាកាតព្វកិច្ច និងប៉ះពាល់អនាគតរបស់អង្គការណាតូ (NATO) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1EkJVs3l7rI-yToAOCiQhOiHHOsmj77Am-30D08e2lXZIz2LXiYcgllgqpXeWr3IeabKYjSettZBV474ZYUOyQ6xYOTQv8z2kZp3fh6tF-mml4Z4DCK8CN5Tt84-uO4uWI5Ow4uiKUR0YuY823qEIqFi57bEVyVI945j90Zy3o6ADTs7RDIJd_oGgpur3/s770/photo_2026-03-16_12-57-29.jpg

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងគមនាគមន៍អូស្ត្រាលីប្រកាសមិនបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រ Hormuz ខណៈរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនក៏បដិសេធដូចគ្នាថា គ្មានការបញ្ជូននាវាចម្បាំងទៅជួយបើកច្រកនេះឡើយ ។ ការបដិសេធរបស់ប្រទេសទាំងពីរ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ជំរុញឱ្យមហាអំណាច រួមទាំងសម្ព័ន្ធមិត្តនានារបស់អាមេរិក បញ្ជូននាវាចម្បាំងទៅការពារច្រកសមុទ្រដើម្បីបើកផ្លូវការដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញ ដែលត្រូវបានអ៊ីរ៉ង់បិទខ្ទប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifceTcEoL70ArpqSyJZ9-DBJCcG-rtsSlfLGAHR8R8NImQqrMoNtYmWr97ohL0jb5MDu3te1J8zpnzIGJqb_cBWFh6PMp_SmuuscyekdKmrIA_XPfQpDekklkj-xsTW4LmgLXJls8yP32dgl4m5W8X1-8VvEAV_KZ3f2ZFMRvd8De6i6Ak5V_wAyaAQT7P/s810/photo_2026-03-16_12-57-29%20(2).jpg

រដ្ឋមន្ត្រីក្រសួងគមនាគមន៍អូស្ត្រាលី អ្នកស្រី Catherine King បាននិយាយនៅថ្ងៃទី១៦ ខែមីនា ថា អូស្ត្រាលីនឹងមិនបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រ Hormuz ដែលត្រូវបានអ៊ីរ៉ង់បិទតាំងពីចាប់ផ្តើមសង្គ្រាមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ។ យើងដឹងថា ការបញ្ជូននាវាចម្បាំងទៅច្រកនេះសំខាន់កម្រិតណា ប៉ុន្តែវាមិនមែនជាអ្វីដែលអូស្ត្រាលីត្រូវតែយល់ព្រមតាមសំណើ ឬជាកាតព្វកិច្ចត្រូវចូលរួមចំណែកទេ ។

លោកប្រធានាធិបតី Trump បានស្នើឱ្យមហាអំណាចពិភពលោក រួមទាំងសម្ព័ន្ធមិត្តនានារបស់អាមេរិកជួយបញ្ជូននាវាចម្បាំងទៅច្រកសមុទ្រ Hormuz ដើម្បីបើកច្រកនេះឡើងវិញជាផលប្រយោជន៍រួម ក៏ដូចជាការពារមិនឱ្យកើតហេតុការណ៍អាក្រក់ផ្សេងៗ ប៉ុន្តែអូស្ត្រាលីគិតថា ការបញ្ជូននាវាចម្បាំងទៅទីនោះ នឹងប៉ះពាល់យ៉ាងខ្លាំងដល់អនាគតរបស់អង្គការណាតូ (NATO) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0wR9A7ed-QPL9HmIAUITA1AjokOJCRWCOFsxwn8Q2vzpttZFui7ag52xose37-Yq67FXZWqykCAHbKPRMrJ5r8_dGbpC43SwCcl_mhUwrV_NBw8r4x3DQBUMMkVtGwjg1JfJ4lZlA6wYKRYsi3-xseYkHNn1MuTQHs2uQpezr2a4GC7icA3VymRttuWk5/s1280/photo_2026-03-16_12-57-29%20(3).jpg
ចំណែកជប៉ុន នៅថ្ងៃទី១៦ ខែមីនា បានប្រកាសមិនបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅជួយបើកច្រកនៅពេលនេះទេ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjirō Koizumi និយាយទៅកាន់រដ្ឋសភាថា ៖ «យោងតាមស្ថានការណ៍សង្គ្រាមអ៊ីរ៉ង់នាពេលបច្ចុប្បន្ន យើងមិនទាន់ពិចារណាពីប្រតិបត្តិការរក្សាសន្តិសុខនៅដែនសមុទ្រទេ» ។

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ថា ជប៉ុនគ្មានផែនការបញ្ជូននាវាចម្បាំងទៅការពារនាវាដឹកប្រេងឥន្ធនៈនានាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ឡើយ ។ លោកស្រីថា ៖ «យើងមិនទាន់បានសម្រេចចិត្តអ្វីទាំងអស់ពីការបញ្ជូននាវាចម្បាំង និងកំពុងពិចារណាថា តើជប៉ុនអាចធ្វើអ្វីបានខ្លះដោយឯករាជ្យ និងធ្វើអ្វីបានក្នុងក្របខ័ណ្ឌច្បាប់ ។ រដ្ឋាភិបាលជប៉ុនពិចារណាពីវិធានការតបតរចាំបាច់ ព្រមទាំងវិធីការពារនាវា និងនាវិកជប៉ុនដែលឆ្លងកាត់ច្រកនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOWm6ohSkluZjR6JcQ7uISVvOc8bgwJxcy4_sSo7WQSy7i_k4Cm726vkYz1_-YLty2ypWR4jSuOzMgT5h4Ek5xRZWTWwOHF6wto5C1oWD4WC-YFu2AbqEPqKrF7pepn7mYE9UsCPHun32Fx7y0FRv6xInoHfQ9Ff1raNPCwkwsp8zBN0NXaFDh5n-EOtGA/s1280/photo_2026-03-16_08-55-40%20(2).jpg

ការបដិសេធរបស់ប្រទេសពីរមិនបញ្ជូននាវាចម្បាំងទៅច្រកសមុទ្រ Hormuz ដោយសារ​បារម្ភពី​គ្មាន​​នាវាចម្បាំងគ្រប់គ្រាន់ដើម្បីការពារប្រទេសរបស់ពួកគេ​ ដូចពេល​កន្លង​មក​ អាមេរិកប្រកាសដកប្រព័ន្ធការពារមីស៊ីល Patriot (PAC-3) ចេញពីកូរ៉េខាងត្បូងទៅកាន់មជ្ឈិមបូព៌ាដើម្បីការពារមូលដ្ឋានទ័ពអាមេរិកពីការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់ ។

វាធ្វើឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងពិបាកសម្រេចចិត្ត ព្រោះការដកប្រព័ន្ធការពារមីស៊ីលនេះធ្វើឱ្យសមត្ថភាពការពារប្រទេសខ្លួនចុះខ្សោយ ស្របពេលកូរ៉េខាងជើងកំពុងបង្កើនការបាញ់សាកល្បងមីស៊ីល និងត្រៀមជួយអ៊ីរ៉ង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQNbPNpoQh93HY7egiCAjsgOUXUOQPr3fzx37t5PGOjuuh6k8c5jgq-LfzCk8IAbE_q_c7k2FFRA3-LE0sMynOqj5Y4iVjb761ANDULHxwroijZ_994b459BciFGNBOnqChcrEIKsAjehhyNzPUnTrM5YlBOx_iNC5Bke4nmhtl52CwDknu8EKBMHQ0iy4/s1280/photo_2026-03-16_08-55-40.jpg

គួរបញ្ជាក់ថា លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១៤ ខែមីនា អំពាវនាវឱ្យមហាអំណាចពិភពលោក និងសម្ព័ន្ធមិត្តនានាសហការជាមួយអាមេរិក រួមមាន ៖ ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង អង់គ្លេស និងប្រទេសនានា ជួយបញ្ជូននាវាចម្បាំងទៅច្រកសមុទ្រ Hormuz ដើម្បីធានាសន្តិសុខ និងសេរីភាពនៃការឆ្លងកាត់របស់នាវា ដោយសារច្រកនេះជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់លើពិភពលោក ។

ការស្នើឱ្យប្រទេសនានាបញ្ជូននាវាចម្បាំងទៅច្រកសមុទ្រ Hormuz ត្រូវបានចាត់ទុកថា ពាក់ព័ន្ធនឹងផែនការរបស់អាមេរិកដែលមានបំណងគ្រប់គ្រងច្រកនេះឡើងវិញ និងអាចឈានដល់ការវាយប្រហារប្រឆាំងអ៊ីរ៉ង់នាពេលបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzyYo_4iw89oLEIR49Z8Wl7nuR0WQIMGo7fZkr7lyXRks4sP35Gj-3AcJ2MhAYZ5l0-NZr3n2Fa3RqZSDbmtN4DATLFAvkzHcCwwzRuQe2hf8LjTNFIXy343Kp_4mxqR8cEEEPDsQNTye2zldZ79oDTanpLJtrOLNShyphenhyphenU1S3dB98OIFCHHJ2TWIThqHWob/s616/photo_2026-03-16_10-39-15.jpg

ការបិទខ្ទប់ច្រកកំពុងតែគំរាមកំហែងសន្តិសុខស្បៀងអាហារពិភពលោកដោយសារការវិបត្តិខ្វះខាតប្រេងយ៉ាងខ្លាំង ខណៈប្រេងដ៏ច្រើនលើពិភពលោក បានឆ្លងកាត់ច្រកនេះ ។ វាថែមទាំងធ្វើឱ្យពលរដ្ឋរាប់លាននាក់ប្រឈមនឹងហានិភ័យ ប្រសិនបើនាវាមិនអាចដឹកជញ្ជូនជំនួយមនុស្សធម៌ដោយសុវត្ថិភាព ៕