ច្រកសមុទ្រ Hormuz គឺជាភូមិសាស្ត្រដ៏រសើបបំផុតមួយក្នុងសង្គ្រា.មរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល ហើយអ៊ីរ៉ង់បានហាមឃាត់មិនឱ្យកប៉ាល់ប្រទេសនានាឆ្លងកាត់ច្រកសមុទ្រនេះតាំងពីសង្គ្រា.មផ្ទុះឡើងថ្ងៃដំបូង ព្រមទាំងប្រកាសថា ប្រសិនបើប្រទេសណាចង់ឱ្យកប៉ាល់ខ្លួនឆ្លងកាត់ច្រកសមុទ្រនេះ លុះត្រាតែឈប់សហការ ឬបណ្តេញមន្ត្រីទូតអាមេរិក និងអ៊ីស្រាអែលចេញពីទឹកដី ។ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ កប៉ាល់ដឹកទំនិញថៃ១គ្រឿងធ្វើដំណើរចាកចេញពីកំពង់ផែទីក្រុងខាឡិឡា ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានលួ.ចឆ្លងកាត់ច្រកនេះដោយមិនអើពើនឹងបម្រាម អ៊ីរ៉ង់ក៏បា.ញ់តែម្តងដោយសារបំពានបម្រាម ។

សារព័ត៌មានអ៊ីរ៉ង់ Tasnim រាយការណ៍ថា កងទ័ពជើងទឹកនៃកងកម្លាំងបដិវត្តន៍អ៊ីស្លាម (IRGC) បានបាញ់ប្រហារកប៉ាល់ដឹកទំនិញថៃដ៏ធំឈ្មោះ Mayuree Naree នៅច្រកសមុទ្រ Hormuz កាលពីថ្ងៃទី១១ ខែមីនា ដោយសារមិនគោរពបម្រាមរបស់អ៊ីរ៉ង់ដែលហាមកប៉ាល់ប្រទេសនានាឆ្លងកាត់ច្រកសមុទ្រនេះជាដាច់ខាត ដោយកប៉ាល់ថៃព្យាយាមលួចដឹកទំនិញឆ្លងកាត់ច្រកសមុទ្រខុសច្បាប់ ។ ក្រៅពីនេះ កងទ័ពជើងទឹកនៃកងកម្លាំងបដិវត្តន៍អ៊ីស្លាមក៏បានបាញ់កប៉ាល់ដឹកទំនិញបរទេសចំនួន២គ្រឿងទៀតក្នុងថ្ងៃតែមួយ ។.jpg)
កងទ័ពជើងទឹកនៃកងកម្លាំងបដិវត្តន៍អ៊ីស្លាមបានបាញ់កប៉ាល់ដឹកទំនិញចំនួន៣គ្រឿងនៅច្រកសមុទ្រ Hormuz រួមមាន ៖
១-កប៉ាល់ថៃ Mayuree Naree របស់ក្រុមហ៊ុន Precious Shipping
២-កប៉ាល់ជប៉ុន ONE Majesty របស់ក្រុមហ៊ុន Mitsui OSK Lines និង
៣-កប៉ាល់ក្រិក Star Gwyneth ដាក់ទង់ជាតិប្រជុំកោះ Marshall
កប៉ាល់ដឹកទំនិញទាំង៣គ្រឿងត្រូវបានកងទ័ពជើងទឹកនៃកងកម្លាំងបដិវត្តន៍អ៊ីស្លាមបាញ់ បន្ទាប់ពីបើកបរទៅក្បែរច្រកសមុទ្រ Hormuz ដែលអ៊ីរ៉ង់ហាមដាច់ខាតមិនឱ្យកប៉ាល់ប្រទេសនានាឆ្លងកាត់ ។ ការបាញ់នេះធ្វើឱ្យភ្លើងឆាបឆេះកប៉ាល់ដឹកទំនិញថៃ Mayuree Naree យ៉ាងសន្ធោសន្ធៅ បន្ទាប់មក កងទ័ពជើងទឹកអូម៉ង់ក៏បានជួយជម្លៀសមនុស្សនៅលើកប៉ាល់ថៃ ចំនួន២០នាក់ ឡើងមកកាន់ឆ្នេរ ។

អ្នកនាំពាក្យមជ្ឈមណ្ឌលបញ្ជាការកងទ័ពអ៊ីរ៉ង់បានប្រកាសគោលជំហរយ៉ាងច្បាស់លាស់ថា មិនអនុញ្ញាតឱ្យកប៉ាល់នានាដឹកជញ្ជូនប្រេងឥន្ធនៈឆ្លងកាត់ច្រកសមុទ្រ Hormuz ដើម្បីផលប្រយោជន៍របស់អាមេរិក និងអ៊ីស្រាអែល ឬផលប្រយោជន៍របស់បណ្តាសម្ព័ន្ធមិត្តជាដាច់ខាត សូម្បីតែដឹកប្រេង១លីត្រក៏អ៊ីរ៉ង់មិនអនុញ្ញាតដែរ ។ កប៉ាល់ណាក៏ដោយដែលជារបស់រដ្ឋាភិបាលសត្រូវ គឺជាគោលដៅបាញ់ប្រហាររបស់អ៊ីរ៉ង់ម្តងហើយម្តងទៀត ដើម្បីជាការដាក់ទោស និងការពារផលប្រយោជន៍អ៊ីរ៉ង់ក្នុងតំបន់ ។
ចំណែកអ្នកនាំពាក្យកងទ័ពជើងទឹកថៃថា មនុស្សក្នុងកប៉ាល់ថៃចំនួន២០នាក់ ត្រូវបានកងទ័ពជើងទឹកអូម៉ង់ជួយសង្គ្រោះ ពេលនេះមានសុវត្ថិភាព រីឯមនុស្ស៣នាក់ទៀតនឹងព្យាយាមជួយសង្គ្រោះនាពេលបន្ទាប់ ។
.jpg)
ច្រកសមុទ្រ Hormuz ជាផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈយ៉ាងសំខាន់ដែលតភ្ជាប់ជាមួយឈូងសមុទ្រពែរ្ស ហើយការដឹកជញ្ជូនប្រេងឥន្ធនៈតាមច្រកនេះ ស្មើ១ផ្នែក ក្នុងចំណោម៥ផ្នែកនៅលើពិភពលោក ។ ឆ្នេរខាងជើងនៃច្រកសមុទ្រជាប់អ៊ីរ៉ង់ រីឯឆ្នេរខាងត្បូងជាប់ឧបទ្វីប Musandam ដោយកប៉ាល់នានាងាយប្រឈមនឹងគ្រាប់មីនបើឆ្លងកាត់តំបន់ទឹករាក់ និងប្រឈមការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់ ។
គួរបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១២ ខែមីនានេះ មិនទាន់មានថ្នាក់ដឹកនាំថៃ ឬមន្ត្រីជាន់ខ្ពស់ ឬកងទ័ពថៃណាម្នាក់ហ៊ានចេញមុខថ្កោលទោសអ៊ីរ៉ង់ដែលបាញ់កប៉ាល់ដឹកទំនិញថៃនៅឡើយទេ ដោយកងទ័ពថៃថា កំពុងតែតាមដានការវិវត្តស្ថានការណ៍បន្តទៀត ៕










