ការប្រែប្រួលរូបរាងធ្វើឱ្យតារាចម្រៀង យក់ ថិតរដ្ឋា ត្រូវរងនូវសម្តីរិះគន់ បណ្តុះបង្អាប់ជាច្រើនពីអ្នកលេងបណ្តាញសង្គមទៅលើរាងកាយរបស់នាង។ ឃើញសម្តី Bully មិនឈប់មិនឈរបើកភ្នែកពេលណាក៏ឃើញតារាចម្រៀងរូបនេះថាបើមិនពេញចិត្តនាងអូសរំលងទៅ។.png)
វេលាម៉ោង១២ អធា្រត្រ ឈានចូលថ្ងៃទី១១ ខែមីនា តារាចម្រៀង យក់ ថិតរដ្ឋា បានបង្ហោះសម្តីអ្នករិះគន់ដោយភ្ជាប់មកជាមួយនឹងពាក្យពេចន៍ថា «ចង់និយាយថាបើបើកFacebookមក មើលឃើញរូបខ្ញុំហើយទើសគ្រប់រឿង Bully ខ្ញុំរហូត សូមធ្វើការអូសរំលងបាន»។ ម្ចាស់បទ «ភ្លើង» បានបញ្ជាក់ថា ការបង្ហោះរបស់ខ្លួនសម្រាប់តែអ្នកគាំទ្រ ដែលគាំទ្រស្រលាញ់នាងប៉ុណ្ណោះ ដើម្បីឱ្យពួកគាត់បានឃើញនិងចូលមកខម្មិនលេងជាមួយគ្នាក្នុងនាមជាខ្មែរដូចគ្នាទោះបីមិនស្គាល់គ្នាក៏ដោយ។
តារាចម្រៀង យក់ ថិតរដ្ឋា ថាហេតុអ្វីចាំបាច់ត្រូវតែជាន់ត្រូវតែបន្ទោសបង្អាប់នាងគ្រប់ពេលទៅវិញទាំងនាងមិនបានធ្វើឱ្យពួកគេក្តៅក្រហាយឡើយ។ ការឆ្លើយតបនឹងពាក្យសម្តីរិះគន់នេះធ្វើឡើងក្រោយពីមានមតិយោបល់មួយរិះគន់តារាចម្រៀង យក់ ថិតរដ្ឋា ថា «ឃើញធាត់ដដែល»។
បន្ទាប់ពីប្រឡូកអាជីពសិល្បៈវិញ តារាចម្រៀង យក់ ថិតរដ្ឋា បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលបន្ទាប់ពីឃើញរូបរាងតារាចម្រៀងរូបនេះមានរាងស្រស់ស្អាតពុំសូវមានសាច់ដូចកាលពីមុន។ ទោះជាយ៉ាងណា បន្ទាប់ពីមានរាងតូចមួយរយៈតារាចម្រៀង យក់ ថិតរដ្ឋា បានចាប់ផ្តើមឡើងទម្ងន់វិញទើបធ្វើឱ្យមនុស្សមួយចំនួនបានបញ្ចេញមតិយោបល់ផ្លែផ្កាឱ្យនាងមិនឈប់រហូតតារាចម្រៀងរូបនេះបង្ហោះសារខាងលើឡើងមក។ ជាអ្នកសិល្បៈដែលប្រឡូកក្នុងអាជីពជាច្រើនឆ្នាំ យក់ ថិតរដ្ឋា នៅតែក្តោបក្តាប់ទីផ្សារបានល្អដោយទស្សនិកជននៅតែគាំទ្រទឹកដមសំឡេងរបស់នាងដដែល៕










