Home ព័ត៌មានអន្តរជាតិ Trump ប្រកាសថា សង្គ្រា.មជាមួយអ៊ីរ៉ង់នឹងបញ្ចប់ឆាប់ៗ ខណៈមេដឹកនាំអ៊ីរ៉ង់ថ្មីមិនទាន់និយាយអ្វី

Trump ប្រកាសថា សង្គ្រា.មជាមួយអ៊ីរ៉ង់នឹងបញ្ចប់ឆាប់ៗ ខណៈមេដឹកនាំអ៊ីរ៉ង់ថ្មីមិនទាន់និយាយអ្វី

9
0

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ថា សង្គ្រា.មជាមួយអ៊ីរ៉ង់នឹងបញ្ចប់ជាស្ថាពរ មិនយូរទៀតទេ វាគ្រាន់តែជាប្រតិបត្តិការរយៈពេលខ្លីប៉ុណ្ណោះដើម្បីកម្ចា.ត់អំពើអាក្រ.ក់ចេញពីតំបន់ អាមេរិកមានផែនការគ្រប់គ្រងច្រកសមុទ្រ Hormuz ខណៈមេដឹកនាំថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei មិនទាន់ថ្លែងសុន្ទរកថា ឬនិយាយអ្វីពាក់ព័ន្ធសង្គ្រា.មជាមួយអាមេរិក និងអ៊ីស្រាអែលទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-PueHeoDDP6IduDk06CO4q8FbcYsoWU9T7ILD6ApdXlL87Icy6AiiO2DxbKm_isZTsz-2ACubC_H7SyDPmcsucoKFYU3lsN57vT7yZ25mvbbIwyS9mjIYUWqsEOhwp9BfufOtQgCV56dJTQHWEWCXQZQgQhu0lgN-YfhTM5t89T_8FGUi3yc8kuDVB8gS/s1280/photo_2026-03-10_09-35-36.jpg

ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន CBS News កាលពីថ្ងៃទី៩ ខែមីនា ថា សង្គ្រាមជាមួយអ៊ីរ៉ង់ជិតដល់ទីបញ្ចប់ហើយ ពីព្រោះប្រតិបត្តិការកងទ័ពអាមេរិកបានប្រព្រឹត្តទៅយ៉ាងឆាប់រហ័សជាងការរំពឹងទុក ខណៈការរំពឹងទុកពីការបញ្ចប់សង្គ្រាមអាចចំណាយពេលចាប់ពី៤សប្តាហ៍ ទៅ៥សប្តាហ៍ ។ អ៊ីរ៉ង់គ្មានសេសសល់កងទ័ពជើងទឹកទេ គ្មានប្រព័ន្ធទំនាក់ទំនង ហើយអ៊ីរ៉ង់ក៏គ្មានកងទ័ពអាកាសទៀតដែរ ប៉ុន្តែអាមេរិកមិនទាន់បានវាយប្រហារគោលដៅមួយចំនួននៅអ៊ីរ៉ង់ ដោយត្រូវសង្កេតមើលស្ថានការណ៍សិន មុននឹងសម្រេចចិត្តធ្វើអ្វីនាពេលបន្ទាប់ លោកមានផែនការគ្រប់គ្រងច្រកសមុទ្រ Hormuz ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCcAtKYn2oNBXmCOV8Paui9FQaY_ERKwHQYkMHwCrVgPsbUszs9ofJpKD4GRw5Ba6skLPURPR1yOzwpIEZt9E-A9a0z7vZd0nGziDOzUhLNYyBkFcpGGUEQlEXdP-0CvDtn2h5LwhZW2WhfxpzFjAm3VakqaMltmZg0S20Ge56sjmUGzM0KdJ1KTzY9bko/s1280/photo_2026-03-10_09-35-37.jpg
ពេលនេះ កប៉ាល់ដឹកប្រេងឥន្ធនៈនានាអាចបើកបរឆ្លងកាត់ច្រកសមុទ្រ Hormuz បានហើយ ប៉ុន្តែអាមេរិកកំពុងតែពិចារណាគ្រប់គ្រងច្រកសមុទ្រនេះ ដែលជាច្រកយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយនៅលើពិភពលោកសម្រាប់ការដឹកជញ្ជូនប្រេង ។ ប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ប្រមាណ១ភាគ ក្នុងចំណោម៥ភាគលើពិភពលោក បានឆ្លងកាត់ច្រកនេះ ប៉ុន្តែសង្គ្រាមធ្វើឱ្យច្រកដឹកប្រេងដ៏សំខាន់ត្រូវបិទទាំងស្រុង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjomlJFbZ8yblQjhdHPPD3UO4tn8s7yCzmFastm3MTsZQZAoP34IeNmgwOUDbWdCkfHTqRuns9w0M-BU2jhP0_9hZUDKv702Swsk2qLxIxv11-PpoKE-Tkk1kdM60Vk4V6VRZPDP0ARRZEYYcu3AKUkwEwFHjupHGtcOS_dHDf7hRIXQXRpuRgIO6Z3TV8O/s1280/photo_2026-03-09_16-56-21.jpg

 

      • លោកគ្មានសារអ្វីផ្ញើទៅកាន់មេដឹកនាំអ៊ីរ៉ង់ថ្មី លោក Mojtaba គឺជាកូនប្រុសរបស់លោក Ayatollah Ali Khamenei ទេ ប៉ុន្តែអាមេរិកបានសម្លឹងឃើញបុគ្គលម្នាក់ទៀតអាចកាន់តំណែងជាមេដឹកនាំអ៊ីរ៉ង់ថ្មី ប៉ុន្តែលោក Trump មិនបានបញ្ជាក់លម្អិតពីបុគ្គលដែលលោកពេញចិត្តនោះជាអ្នកណាទេ ។ កន្លងមក លោកចង់ចូលរួមសម្រេចចិត្តជ្រើសរើសមេដឹកនាំអ៊ីរ៉ង់ ខណៈរដ្ឋាភិបាលទីក្រុងតេហេរ៉ង់បដិសេធ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieL-Jnv1roo0nc1Hxf7pf7hbOcDDLg39DUBDbwgWKCS3Je7jHyNgYYnd6b3z024lFgpjAd-WPELSSISJ6ikSNTBTgItV1CfScYfrzsd5J5rf3YRSr-dYjgYC1ozJEx8BzWs1dbTRlPTRDKNunmRy1vm8a4M_ZrkehMb4XsB4U3aRDYU83xiyI2RZcQRd23/s800/photo_2026-03-09_16-04-24.jpg

ក្រោយផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន CBS News លោក Trump ក៏បានធ្វើដំណើរទៅចូលរួមប្រជុំសមាជិកសភាគណបក្សសាធារណរដ្ឋ (Republican) នៅទីក្រុងម៉ៃអាមី រដ្ឋផ្លរីដា និងនិយាយបន្ទាប់ពីបញ្ចប់កិច្ចប្រជុំថា យើងឈ្នះគ្រប់ផ្នែក ប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេ យើងនឹងសម្រេចគោលដៅឱ្យបាន ។ អាមេរិកបានបំផ្លាញទីតាំងបាញ់មីស៊ីល និងទីតាំងកងទ័ពជើងទឹករបស់អ៊ីរ៉ង់រហូតដល់ជាង៨០% ដោយការវាយប្រហារទីតាំងស្មើជាង៥,០០០កន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioyX8_QsDCPhTtHSlULsPzs0KOXJMSOy8mrFMl15bhJDsNaWwQCuYcuQCbkc3-TxhK_CIHTQth6vikQvJqWIWmuKypqYD5h7-jmy71V1L1lZHs7yGnbQ5guL8JFPdTFHgSNRW-wY-yE9BLMj5macHOXQzxlRPZUvyw83_zSRcuiAtsczLMJSz_VLR9S50R/s1280/photo_2026-03-09_16-04-24%20(2).jpg

ចំណែកលោក Mojtaba Khamenei ដែលត្រូវបានក្រុមប្រឹក្សាអ្នកជំនាញអ៊ីរ៉ង់តែងតាំងឱ្យកាន់តំណែងជាមេដឹកនាំអ៊ីរ៉ង់ថ្មីកាលពីថ្ងៃទី៩ ខែមីនា នៅមិនទាន់ថ្លែងសុន្ទរកថា ឬនិយាយអ្វីអំពីស្ថានការណ៍សង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែលទេ ។ លោកបានក្លាយជាមេដឹកនាំថ្មីអ៊ីរ៉ង់ពេលភ្លើងសង្គ្រាមកាន់តែរីករាលដាលយ៉ាងសន្ធោសន្ធៅ និងក្រោយពីឪពុករបស់ខ្លួនបាត់បង់ជីវិតក្នុងថ្ងៃវាយប្រហារដំបូងរបស់អាមេរិក និងអ៊ីស្រាអែល ៕