Home តារាជាតិ ជី ដេវីត បង្ហោះសារវែងអន្លាយក្រោយមានការចោ.ទប្រកាន់ថា ទេព បូព្រឹក្ស រកស៊ីនឹងវប្បធម៌

ជី ដេវីត បង្ហោះសារវែងអន្លាយក្រោយមានការចោ.ទប្រកាន់ថា ទេព បូព្រឹក្ស រកស៊ីនឹងវប្បធម៌

9
0

បង្ហាញវប្បធម៌ខ្មែរបែបសហសម័យនៅឯផ្លូវថ្មើរជើងចតុមុខកាលពីពេលថ្មីៗនេះដើម្បីចុះកុងត្រាជា BA ផលិតផលថ្មីការសម្តែងរបស់តារាចម្រៀង ទេព បូព្រឹក្ស ត្រូវបានអ្នកស្អប់ចោទប្រកាន់ថារកស៊ីនឹងវប្បធម៌ថែមទាំងប្តឹងដល់ខាងលើថាសិល្បៈបុរាណរាំអម និង រាំពីក្រោយសម័យ។ បំបាក់ទឹកចិត្តទាំងដែលជាមនុស្សស្រលាញ់និងលើកស្ទួយវប្បធម៌ពិតប្រាកដត្រូវគេជាន់ឈ្លីបែបនេះ ជី ដេវីត បានចេញមុខនិយាយរៀបរាប់យ៉ាងវែងអន្លាយជំនួសភរិយា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT7s6sONAN4nv1aeM_D7p9Yh6mey2oucYk2RnqB30eCGapKVQY7o_8sGu-Ul7HfHEKit6eprGGLwdiCqcPIOJGk2vWQ__dVZnHBgDwu_cflmimFk0XtIPHLU3x0Hfqt2mFZZyhHqlbWoMndK07QBWLpfMgD4kT_03ZxgevvHYDi3fnRtYIuM_YIcA0E5C0/s2048/image%20(61).png

វេលាម៉ោង ១ជាងទៀបភ្លឺឈានចូលថ្ងៃទី៣ ខែមីនា តារាចម្រៀង ជី ដេវីត បានរៀបរាប់នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «មានទុក្ខរួមទុក្ខ បានសុខចាក់រុកជាន់ពន្លិច ទេព បូព្រឹក្ស វប្បធម៌ទូលជាប់ក្បាល សូមមេត្តាកុំជាន់ក្បាលមើលស្រាលបេះដូងដ៏បរិសុទ្ធយើងខ្ញុំ កុំឱ្យយើងខ្ញុំឈឺចាប់ កុំសម្លាប់ភក្តីភាពដ៏ស្មោះស្មក្ររបស់យើងខ្ញុំចំពោះការចង់ទ្រទ្រង់ឱបក្រសោបដោយមនោសញ្ចេតនាស្នេហាដួងព្រលឹងជាតិ»។ លោកបានសង្កត់ធ្ងន់ថា លោកនិងភរិយាមិនរកស៊ីនឹងវប្បធម៌នោះទេ គឺមានតែការចែករំលែកឱបក្រសោបលើកទូលដោយសមត្ថភាព និង លទ្ធភាពជាក់ស្តែងដែលជាឱកាសអាច បង្ហាញ និងរក្សាបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiNAWYaVks7tDIND22bkxWOcvX4RRcNSnko5cwbhFV1jIFlriSN-rJFb4TI-jvbwxF7jzuMqsNuGLDKYTsd2VeGb5qBw66EL85J9jKus5ZZZAPRZ0uqFAf2GO8ZQ4fLqwC74r4YLTyVM893KN5XdJUAPq-A9MKN6ASymIH3j0zO394cQZNB1NmCPlbZXDu/s2048/image%20(55).png
ការចោទប្រកាន់លាបពណ៌មកកាន់ ទេព បូព្រឹក្ស ជី ដេវីត បានបញ្ជាក់ថាចាប់ពីពេលនេះទៅពួកគេជូនភារៈនេះដល់អ្នកដែលរួមគ្នាចាក់រុកឆ្កឹះឆ្គាលចង់បំផ្លាញ់អ្នកទាំងពីរ សូមធ្វើភារៈកិច្ចរបស់អ្នកឱ្យបានប្រសើរជាងការចាក់រុក។ លោកថាបទ « វីរៈនារី និង ទេវរាជ» មិនមែនទើបតែកើតការសម្តែងពីម្សិលមិញទេគឺសម្តែងចូលជាកាន់ឆ្នាំហើយទាំងនូវក្នុងឆាកជាតិ និង អន្តរជាតិ ក្បួនខ្នាតត្រូវបានឆ្លង និងពិនិត្យយ៉ាងដិតដល់ទាំងការផលិត M/V និងការសម្តែងលើឆាក ទាំងមាន Sponsor និង អត់Sponsor។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4Y6qv-bSmyXUpZq4SKl6ErezD3efUMwEJLciBbDu9ZrDh-Qyp_uNfv5uWSLajVhz14U7v8ZeDOLDzgDePg-ijP5F5TIbpgj3bLYFJYuErMJzMH8W5ltjn79scluacDyI41PfZaM1U9EOdQ5dDnbXKD7Rmyv2PWd2285AOHrCwxo9FvWYFlIBz1gpsq1so/s2048/image%20(56).png

ជី ដេវីត ថាបើច្រណែនមិនពេញចិត្តជាន់ចុះ តែកុំឱ្យព្រោះតែលុយធ្វើឱ្យខ្វាក់ កុំព្រោះតែលុយធ្វើឱ្យបាត់បង់ផលប្រយោជន៍ធំ និងផលប្រយោជន៍រួម កុំព្រោះតែមិនបានផលលាភចូលហោប៉ៅខ្លួនទើបបណ្តាលចិត្តឱ្យខំចាក់រុកឆ្កឹះឆ្គាលបំផ្លាញកាត់ផ្លូវនូវដំណើរមួយនេះ។ លោកនឹងឱ្យបំណងប្រាថ្នារបស់អ្នកដែលចង់ពុះបំបែកបេះដូងភរិយាលោកដែលយកព្រលឹង ព្រមទាំងអាជីពមកផ្សាភ្ជាប់ ជាមួយនឹងការងារសហសម័យមួយនេះជោគជ័យ នូវពេលដែលអ្នកបំផ្លាញជោគជ័យអ្នកក៏ត្រូវហ៊ានទទួលលទ្ធផលដែលកើតឡើងនូវពេលដែលលើផ្លូវដ៏កម្សត់មួយនេះ លែងមានដានជើងពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqJBdm1gPVi80x1DetlGqLIcL9f2nwKcfq6hpwKBa_JHYbbXmMAUYNedH6D9aqI1jUBeGadQ_71n4Y6F0WW9AwuieP_gtpMdPe6TF9V40i0d-CiqGBK8KFVeRCp6AnkoUojGzY7Vh1e0UjSUh9sVAsAX8Y9jyOXXUgK4byjrzhgnbeAYtJpFba6gfwTx2d/s2048/image%20(59).png

ជាមួយនឹងការបង្ហោះសារខាងលើនេះ ជី ដេវីត បានបញ្ជាក់ថាមានអ្នកប្តឹងទៅលើថាពួកគេប្រើប្រាស់សិល្បៈបុរាណរាំអមនិងរាំពីក្រោយសម័យ ប្រើប្រាស់សិល្បៈបុរាណជាសហសម័យដើម្បីធ្វើជាអជីវកម្មប្រម៉ូតផលិតផលឱ្យ Sponsor ជារូបភាពមិនសមរម្យ គួរតែឱ្យមេរៀន និងពិនិត្យឡើងវិញ។ ជី ដេវីត ថាក្នុងនាមជាប្តីជាអ្នកផលិតចម្រៀង TOP OF THE LADY ទេវរាជ ចតុរង្គគុនខ្មែរ ព្រមទាំង យុទ្ធសង្រ្គាម ‘ បើប្រហែល ទេព បូព្រឹក្សហើយនៅមានគេគិតថាបំផ្លាញទៀតក៏វាល្អមើលដែរឱ្យដឹង ស ខ្មៅ ម្តងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2Fq1N9aji4NoZLZRba72eeT6EDPv_mCR6DotOlz_OJ9TGspKzpzmAQlEuGs0N2v13akKJOtuzWNxkSPDVMfApPUTPQ4veKRA0klrNdDN7YMwgIq0Rf2bfq-lRFO5GWD9nz-GXG6P64dXSGRPK-9I4DM2OVAsL2qotyWcT9T02Ws-6FGVMle04J4fg2_JM/s2048/image%20(58).png

តារាចម្រៀងរូបនេះបានបង្ហើបឃ្លាចុងក្រោយថា «គិតទៅពេលខ្លះវាអាចដែរដើម្បីផលប្រយោជន៍មួយក្រុមតូចអត់បានលាភចូលហោប៉ៅគេអាចចង់ដកយើងចេញកុំឱ្យវាជាបន្លាក្នុងទ្រូងក៏ថាបាន»៕