ជាមួយនឹងកាយវិការនិយាយបែបរដិបរដុប រអាក់រអួល និយាយខ្សឹបបែបគេចវេះ គិតរកលេសដោះស្រាយ ក្រោយពីកម្ពុជាបានលើកយកបញ្ហាព្រំដែនទៅឆាកអន្តរជាតិ ។ ការនេះកាន់តែក្តៅគគុក បន្ទាប់ពីថ្នាក់ដឹកនាំកម្ពុជាបានលើករឿងថៃឈ្លានពា.នកម្ពុជាផ្សាយប្រាប់ពិភពលោកតាមបណ្តាញព័ត៌មានអន្តរជាតិធំៗនៅលើសកលលោក ស្រាប់តែពេលនេះ លោករដ្ឋមន្ត្រីក្រសួងការបរទេសថៃមានឱកាសបានឆ្លើយដោះសាដោយនិយាយបែបក្មេងភ័យៗ អានអក្សរជាភាសារអង់គ្លេស ដោយបានអះអាង នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថាប្រទេសថៃទេគឺជាអ្នករងគ្រោះ ហើយថៃសម្រេចចិត្តបើកការវាយប្រ.ហារកម្ពុជា ក៏ដោយសារតែកម្ពុជាល្មើសអធិបតេយ្យថៃ និងញុះញង់ម្តងហើយម្តងទៀតឈានទៅកើតស្ថានការណ៍តានតឹងបែបនេះ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។ អុញម៉េចបកមកនិយាយទៅចឹងវិញទៅ? នេះគឺពិតជាមិនធម្មតា ថៃអាចនិយាយបានគ្រប់ទម្រង់មែន!
សូមសរសើរថៃអាចធ្វើបានមិនខ្លាចខ្មាស់ សូម្បីតែចេះអៀនបន្តិច ក៏គេមិនអាចនិយាយពាក្យទាំងហ្នឹងចេញកើតឡើយ ហើយអ្វីដែលកាន់តែអស្ចារ្យនោះ គឺថៃនិយាយកណ្តាលចំណោមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) សម័យប្រជុំលើកទី៦១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយបាននិយាយទាំងមិនញញើតថា ប្រទេសថៃទេគឺជាអ្នករងគ្រោះទៅវិញ ហើយថៃទេដែលរងការល្មើសអធិបតេយ្យពីកម្ពុជាយើងយូរហើយ ថែមទាំងបានលើកពីគុណបំណាច់ថា ថៃធ្លាប់ទទួលយកជនភៀសខ្លួនកម្ពុជាមករស់នៅកាលពីប៉ុន្មានឆ្នាំមុនទៀតផង ។
ស្តាប់ទៅដូចកំសត់ណាស់ ថៃពូកែសម្តែងមែន តែខុសកាលៈទេសៈ ស្របពេលដែលអន្តរជាតិបានដឹងពីក្រយ៉ៅពុតត្បុត ល្បិចកលរាប់រយជំពូកដូចរឿងថៃបានសម្តែង ពេលនេះ ពិភពលោកបានឃើញច្បាស់ហើយថា តើប្រទេសថៃ ពូកែសម្តែងកម្រិតណា? តែការពិតនៅតែការពិត ក្រោយពេលសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទម្លាយភស្តុតាងដល់បណ្តាញផ្សព្វផ្សាយអន្តរជាតិធំៗ ប្រៀបដូចជាបើករបស់ដែលគេគ្របលាក់ទុកបង្ហាញការពិតដល់ពិភពលោក ឱ្យស្គាល់ថាតើថៃល្បិចកុហកដល់កម្រិតណា? តើបងប្អូនជ.នជាតិខ្មែរ និងអ្នកដែលបានដឹងការពិត យល់យ៉ាងណាដែរពីការលើកឡើងរបស់ថៃបែបនេះ?
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជាមួយនឹងកាយវិការ កែវភ្នែកក្រឡេក្រឡុច មិនហ៊ានសំឡឹងចំៗភាគីកម្ពុជាឡើយ មិនហ៊ានងើយមើលចំៗ ព្រោះតែខ្លាចការពិត តែរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak បានប្រឹងប្រែងនិយាយបកស្រាយពន្យល់អន្តរជាតិដោយផ្តល់ព័ត៌មានយកមកមួលបង្កាច់ និងកុហកអន្តរជាតិ ថាប្រទេសថៃខ្លួនទេគឺជាអ្នករងការល្មើសអធិបតេយ្យពីកម្ពុជាទៅវិញ ហើយថៃទេគឺជាអ្នកចង់បានសន្តិភាពទៅវិញ ។ លើសពីនេះ ថៃក៏បន្តចោទប្រកាន់កម្ពុជាគ្រប់បែបយ៉ាង ដើម្បីកុំឱ្យអន្តរជាតិថ្កោលទោ.សកងទ័ពថៃដែលដណ្តើមកាន់កាប់ទឹកដីកម្ពុជានៅព្រំដែនដោយខុសច្បាប់ ។
ជាការពិត ប្រសិនបើថៃពិតជាចង់បានសន្តិភាពមែន ហេតុអ្វីថៃមិនព្រមចូលរួមចរចាព្រំដែនតាមការអញ្ជើញរបស់កម្ពុជាជាច្រើនលើកច្រើនសារ ហេតុអ្វីគេចខ្លួនមិនចូលរហូតមក ហើយយកលេសថាមិនទាន់មានមេដឹកនាំច្បាស់លាស់? សូមរំលឹកថា ថៃនេះហើយ គឺជាប្រទេសល្មើសអធិបតេយ្យកម្ពុជា និងបានធ្វើសង្គ្រា.មឈ្លានពានមកលើកម្ពុជា ចំនួន២លើករួចមកហើយ ប៉ុន្តែពេលនេះ អន្តរជាតិបានដឹងពីទង្វើអាក្រក់នេះ ដែលធ្វើឱ្យថៃអាម៉ាស់ ទើបប្រឹងនិយាយកុហកប្រាប់អន្តរជាតិថា ប្រទេសខ្លួនរងគ្រោះ ខ្លួនចង់បានសន្តិភាព ហើយថា វិវាទព្រំដែនរវាងកម្ពុជា-ថៃ កើតឡើងដោយសារកម្ពុជាល្មើសអធិបតេយ្យ និងញុះញង់ម្តងហើយម្តងទៀតឈានទៅកើតស្ថានការណ៍តានតឹង ទើបកងទ័ពថៃបើកការវាយប្រហារកម្ពុជាដោយមិនរើសគោលដៅ ដូចជា ៖ វាយប្រហារជនស៊ីវិលកម្ពុជាបណ្តាលឱ្យស្លាប់ និងរងរបួស ហើយការបង្កសង្គ្រាមវាយប្រហារកម្ពុជាពីសំណាក់កងទ័ពថៃកាលពីឆ្នាំ២០២៥ បណ្តាលឱ្យប៉ះពាល់ទំនាក់ទំនងប្រទេសទាំងពីរ ។
ជាចុងក្រោយ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak រូបនេះថែមទាំងបានចោទជាសំណួរមកខាងកម្ពុជាទៀតថា តើកម្ពុជាចង់បានសន្តិភាព ឬចង់បានវិវាទជាមួយថៃបន្តទៀត ។ ការចោទសួររបស់លោក គឺដើម្បីបង្ហាញទៅកាន់អន្តរជាតិថា ថៃពិតជាចង់បានសន្តិភាព និងកុំឱ្យអន្តរជាតិបន្ទោសរឿងកងទ័ពថៃកាន់កាប់ទឹកដីកម្ពុជាយ៉ាងជ្រៅ ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសថៃកំពុងរំលោ.ភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងសិទ្ធិមនុស្សជាមូលដ្ឋានរបស់ពលរដ្ឋកម្ពុជា ដោយការបង្កសង្គ្រាមឈ្លានពានកាន់កាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា បើទោះជាកម្ពុជាប្រកាសឱ្យថៃត្រូវតែដកកងទ័ពចេញដើម្បីឱ្យពលរដ្ឋស៊ីវិលកម្ពុជាប្រហែល៨ម៉ឺននាក់អាចវិលទៅរស់នៅក្នុងទឹកដីកំណើតវិញ ក៏ថៃនៅតែមិនព្រមដកកងទ័ពចេញ ថែមទាំងរកលេសចោទប្រកាន់កម្ពុជាបន្ថែមទៀត ដូចជា ៖ បង្កប់មីនថ្មី និងដុតព្រៃនៅតំបន់តាមព្រំដែន ជាដើម ៕










