Home ព័ត៌មានអន្តរជាតិ ចិនបង្កើតមហាកំពែងបៃតងនៅលើវាលខ្សាច់បានសម្រេច ស្របពេលប្រទេសនានាកំពុងមមាញឹកនឹងការបំផ្លាញ

ចិនបង្កើតមហាកំពែងបៃតងនៅលើវាលខ្សាច់បានសម្រេច ស្របពេលប្រទេសនានាកំពុងមមាញឹកនឹងការបំផ្លាញ

27
0

ខណៈពេលពិភពលោកកំពុងតែបំផ្លាញផែនដី ដោយការកាប់បំផ្លាញព្រៃឈើដែលជាដង្ហើម រួចបារម្ភអំពីការកើនឡើងនៃកម្ដៅផែនដី និងបម្រែបម្រួលអាការធាតុ ប្រទេសចិនបានសម្រេចបានជោគជ័យដ៏ធំមួយក្នុងការសាងសង់ «ជញ្ជាំងបៃតងដ៏អស្ចារ្យ» ប្រវែង ៣,០៤៦ គីឡូម៉ែត្រ ដើម្បីព័ទ្ធជុំវិញវាលខ្សាច់ តាក្លាម៉ាកាន ( ) ដែលជាវាលខ្សាច់ធំបំផុតរបស់ខ្លួន។ គម្រោងមហិមានេះ មិនត្រឹមតែសាងសង់ឡើងដើម្បីទប់ទល់នឹងសត្រូវធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងក្លាយជាសួតក្នុងការស្រូបយកឧស្ម័នកាបូនិកពីបរិយាកាសផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVt9wAyGDWdvVYBcdCRah9XtaVoeLFApWB7krew1QcYTqaiHrwiFzbqFlk6ZHgkh5xnTeUMMzPlfW6dNYmyl356PHMAZofve2byV-RcKq7Fe3ftAahIG8ucTnSX0TnegPZYzJWBynzpqKv01x0sd4F0KUrfUtsgQSJfXNyHSN_XOrJqGAou1BzncpOFKZN/s1017/photo_2026-02-25_16-46-32%20(2).jpg

វាលខ្សាច់តាក្លាម៉ាកាន ស្ថិតក្នុងតំបន់ស៊ីនជាំង ធ្លាប់ត្រូវបានគេស្គាល់ថាជា កន្លែងដែលគ្មានជីវិតវិលត្រឡប់វិញបាន ដោយសារភាពរាំងស្ងួតបំផុត និងព្យុះខ្សាច់ដ៏កាចសាហាវរបស់វា។ ចាប់តាំងពីឆ្នាំ ១៩៧៨ មក រដ្ឋាភិបាលចិនបានចាប់ផ្តើមយុទ្ធនាការដាំដើមឈើ និងបណ្ដុះគុម្ពឈើរាប់ពាន់លានដើម ដើម្បីបង្កើតជារបាំងធម្មជាតិការពារដីស្រែចម្ការ និងទីក្រុងនានាពីការលេបត្របាក់នៃដីខ្សាច់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeMdMfVAzB9GQQZaUSZRfUx4T0doDdOUObGU9O4agRvsXAGr_xEN_qbsAMJ6xYYKYvx6gJy2N5tFgJFLTdWx9OeYR5jSJhImBGgwJbynAFJfTaNRlloLgSJFh4w2P-evgwP1JLae4EZN0hB9IY6VZ87UaqVW-B8HyOmO1zAb53Ai3BhF6qoY38kWoMBRTH/s1280/photo_2026-02-25_16-46-32.jpg
ការស្រាវជ្រាវថ្មីពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា (UC Riverside) បានប្រើប្រាស់ទិន្នន័យផ្កាយរណប បានបញ្ជាក់ថា នៅចន្លោះឆ្នាំ ២០០៤-២០១៧ តំបន់នេះស្រូបយកឧស្ម័នកាបូនិចបានដល់ទៅ ៨.៣ លានតោន ក្នុងមួយឆ្នាំ ខណៈបញ្ចេញមកវិញត្រឹម ៦.៧ លានតោន។ ទិន្នន័យនេះបានបង្ហាញពីការកើនឡើងនៃរុក្ខជាតិបៃតង ដែលប្រែក្លាយវាលខ្សាច់ខ្សោះស្ងួតឱ្យទៅជាអាងស្តុកកាបូនដ៏មានប្រសិទ្ធភាព។ បន្ថែមពីនេះ អ្នកវិទ្យាសាស្ត្ររកឃើញថា សូម្បីតែខ្សាច់វាលខ្សាច់ក៏អាចចាប់យកឧស្ម័នកាបូនិច ក្នុងបរិមាណតិចតួចផងដែរ តាមរយៈវដ្តប្រែប្រួលសីតុណ្ហភាពប្រចាំថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidoAlQ9n-SR-J7UQps01Gl6MZ9JeietW5_R_YFTnh4ZJyRP9n_lPRU9zuE8zSEGDxhoJierXUmXPalnTUbKP3e7KtiUcN6u8DerLyq_d7cXrE0uYg2qgAP7ZNv-uKjm5Z8OldD1aKtBnd6EtgyhnU5Cjm27So_DckQxD0yQ6TBiJU-ORqepJ-4FLcUifsw/s1200/photo_2026-02-25_16-46-30.jpg

លោក King-Fai Li អ្នករូបវិទ្យាបរិយាកាសបានបញ្ជាក់ថា ទោះបីជាវាមិនមែនជាព្រៃត្រូពិចដ៏ក្រាស់ ប៉ុន្តែវាគឺជាផ្នែកមួយដ៏សំខាន់ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ។ លទ្ធផលនេះផ្តល់នូវភស្តុតាងផ្ទាល់ថា ការអន្តរាគមន៍របស់មនុស្សអាចបង្កើនការស្រូបយកកាបូនបាន សូម្បីតែនៅក្នុងតំបន់ដែលស្ងួតហួតហែងបំផុតក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDbWBjQJneuHtAPBj0O-p9XIM7UaTzB6HurgWd5RhxANoxj69olL8smIX_dmuTHIK1E1CbnSxX2294duJIAX5pgAbkt6mELE2OUHKWItusGLHKLpNKAVOyxvIenOADM8zjcHO-01xUI0_r85pf0uNARAshOWugkG5t9UfyGFg6F39cEGVgVIwIcDdwsQ_-/s1280/photo_2026-02-25_16-46-31%20(2).jpg

ទោះជាយ៉ាងណា អ្នកជំនាញនៅតែក្រើនរំលឹកថា ការដាំដើមឈើនៅវាលខ្សាច់តែមួយមុខមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ។ ដើម្បីទប់ស្កាត់វិបត្តិអាកាសធាតុទាំងស្រុង ពិភពលោកត្រូវតែបន្តកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលក្នុងពេលដំណាលគ្នាផងដែរ៕