តើគួរជឿឬអត់? រដ្ឋមន្រ្តីការពារជាតិថៃកាលពីថ្មីៗនេះបានផ្ដល់របាយការណ៍មកថា ប្រទេសថៃឥឡូវនេះកំពុងពិចារណាកាត់បន្ថយចំនួនកងទ័ពដែលឈរជើងតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយកម្ពុជា ក្នុងគោលបំណងកាត់បន្ថយការចំណាយលើវិស័យការពារជាតិ និងបន្ធូរបន្ថយសម្ពាធថវិការដ្ឋ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS World។

កាលពីថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ លោក ណាតាផុន ណាក់ផានិច (Nattaphon Nakpanich) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបញ្ជាក់ថា ក្រសួងការពារជាតិកំពុងដាក់ស្នើឱ្យដកកងទ័ពដែលឈរជើងតាមបណ្តោយព្រំដែនថៃ-កម្ពុជាចេញពីតំបន់បន្តិចម្តងៗ ដោយអាជ្ញាធរកំពុងពិនិត្យឡើងវិញនូវកម្រិតកម្លាំងបច្ចុប្បន្ន ដើម្បីកំណត់កន្លែងដែលការកាត់បន្ថយអាចត្រូវបានធ្វើឡើងដោយមិនប៉ះពាល់ដល់ស្ថិរភាពនៅតាមព្រំដែន។
.jpg)
សម្រាប់ លោក ណាតាផុន មិនថាពេលបច្ចុប្បន្ន ឬនៅអនាគតដ៏ខ្លីខាងមុខ វានៅតែមានសារៈសំខាន់ក្នុងការរក្សាវត្តមានយោធាតាមបណ្តោយព្រំដែនដែលភាគច្រើនមិនទាន់បានកំណត់ព្រំដែនរវាងប្រទេសថៃ និងកម្ពុជា ជាពិសេសនៅក្នុងតំបន់ដែលកងទ័ពថៃដណ្តើមបានក្នុងអំឡុងពេលប្រយុទ្ធគ្នាយ៉ាងសាហាវកាលពីខែធ្នូ។.jpg)
ជុំវិញការលើឡើងខាងលើលោក ណាតាផុន បានទទួលស្គាល់ថា ការរក្សាកងទ័ពតាមបណ្តោយព្រំដែនដែលមានប្រវែង ៧៩៨ គីឡូម៉ែត្រគ្រប់ពេលវេលាគឺមិនអាចទៅរួចទេ ព្រោះវាត្រូវការចំណាយច្រើន ដូច្នេះហើយទើបលោកបានស្នើឱ្យដកកងទ័ពបន្តិចម្តងៗទៅកាន់ក្រុមប្រឹក្សាការពារជាតិដើម្បីកាត់បន្ថយចំណាយ។
អ្នកគាំទ្រផែនការពាក់ព័ន្ធនឹងការកែសម្រួលកម្លាំងទ័ពខាងលើនេះអះអាងថា បើផ្អែលតាមទំនាក់ទំនងទ្វេភាគីដែលប្រសើរឡើង និងស្ថានភាពសន្តិសុខដែលមានស្ថេរភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃនៅពេលនេះ គឺអាចធ្វើទៅបាន។ តែទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគមួយចំនួនបានព្រមា.នថា ការផ្លាស់ប្តូរណាមួយត្រូវតែស្ថិតក្រោមប្រុងប្រយ័ត្ន ដើម្បីជៀសវាងការយល់ច្រឡំ ឬភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ៕










