Home ព័ត៌មានជាតិ កម្ពុជាទាមទារឲ្យកងទ័ពជើងទឹកថៃដោះលែងប្រជានេសាទកម្ពុជាចំនួន៣នាក់ត្រឡប់វិញជាបន្ទាន់

កម្ពុជាទាមទារឲ្យកងទ័ពជើងទឹកថៃដោះលែងប្រជានេសាទកម្ពុជាចំនួន៣នាក់ត្រឡប់វិញជាបន្ទាន់

13
0

ចូលក្នុងដែនអធិបតេយ្យកម្ពុជាហើយហ៊ានស្ទាក់ចាប់ពលរដ្ឋខ្មែរទៀត! រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការប្រឆាំងចំពោះការចូលមកក្នុងដែនសមុទ្រកម្ពុជាដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃ និងការរឹបអូសទូកនេសាទនិងការចាប់ប្រជាជនកម្ពុជាដោយខុសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje6hbooW7ULwifnNAgbpMV8jJ-i6QKPHZzFLZZBddG5rZlHhVyA9b9hNF9X6jt1rrq3SoDmv-4qkV6G5EdsPB90cM5VRTpnMiRMY8rMEugmSu44oCsu_SQ9CzK1-giogy2N3V2miqS-Lvbh-nTNCruSG0BpPcFjNV7hRwjMa7-3lNitVQfRkyJKWWf9LOU/s1024/photo_2026-02-23_09-29-30.jpg

យោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា៖ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវា កងទ័ពជើងទឹកថៃ និងការអនុវត្តនីតិថៃដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជាកាលពីព្រឹកថ្ងៃអាទិត្យ។ សកម្មភាពរបស់ទ័ពជើងទឹកថៃរួមមានទាំងការចាប់ខ្លួនពលរដ្ឋកម្ពុជាបីនាក់ ព្រមទាំងការរឹបអូសនាវានេសាទរបស់ពលរដ្ឋខ្មែរទាំងនេះ ត្រង់ទីតាំងស្ថិតនៅចម្ងាយប្រហែល ៧.២ ម៉ៃល៍សមុទ្រ ពី កោះយ៉រ ខេត្តកោះកុងនៃប្រទេសកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2Zy3jWSsJc_hXxDvJ2ZXGLfJ0mRT2MpQotWXieTQ49GIjHV0HftQOan3ENcOBneMhFppIvroHBSu0G_VcSBpJ_mOe-yvsG16VaPZ6f2cZnsalVLk4oxKpMWqLfMxt69AMcsZr3NEslRewtbxxb4KvQ54C1ez5BMkZi4wofwnQ_XAhBY9xGDCgG77rfLHe/s549/photo_2026-02-23_09-29-30%20(3).jpg

ក្រសួងការបរទេសបានបញ្ជាក់ថា សកម្មភាពទាំងនេះគឺជាការរំលោ.ភយ៉ាងច្បាស់លាស់លើ អធិបតេយ្យ និងដែនទឹករបស់កម្ពុជា ព្រមទាំងច្បាប់អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_17CVcrcH1lDp5SGT-Mm4ziHhlP4R9Bl2v1ctD3EvlbFkU3YqbkmYGNFGt_yOUX_OdHpZFlPItDNomampFcYBMg66A2Wf2DRuTcux-J3YPC0sXIc8ATclh96LSpSsBe-BGZINBS00Td3PSKI1_7-VCMF974PeSAZ7x3sIi5F_fWxlojgjDJ9tAVBt_JgR/s1280/photo_2026-02-23_09-29-30%20(2).jpg

ជាមួយគ្នានេះដែរ កម្ពុជាក៏បានទាមទារឱ្យប្រទេសថៃ ដោះលែងពលរដ្ឋកម្ពុជា និងនាវានេសាទរបស់ពួកគេវិញជាបន្ទាន់ បញ្ឈប់នូវសកម្មភាពល្បាតដោយគ្មានការអនុញ្ញាត ក៏ដូចជាសកម្មភាពអនុវត្តច្បាប់នៅក្នុងដែនសមុទ្រ កម្ពុជា និងចាត់វិធានការសមស្របដើម្បីទប់ស្កាត់មិនឱ្យសកម្មភាពបែបនេះកើតជាថ្មីនាពេលអនាគត៕