Home ព័ត៌មានអន្តរជាតិ សកម្មជនជ្រុលនិយមថៃ សុន្ឋិ លឹមថងគុល ដួ.លបោ.កក្បាលនៅក្នុងផ្ទះម្នាក់ឯងប៊ិះនឹងអស់បុណ្យ

សកម្មជនជ្រុលនិយមថៃ សុន្ឋិ លឹមថងគុល ដួ.លបោ.កក្បាលនៅក្នុងផ្ទះម្នាក់ឯងប៊ិះនឹងអស់បុណ្យ

84
0

នេះហើយដែលចាស់ៗពីដើមតែងពោលថា «កម្មពៀរមានពិត» ! សុន្ឋិ លឹមថងគុល ដែលយើងទាំងអស់គ្នាស្គាល់ថាជា មេដឹកនាំសកម្មជនជ្រុលនិយមថៃ ធ្លាប់បានប្រកាសក្ដែងៗអំពីមហិច្ចតាចង់វាយដណ្ដើមយកទឹកដីខ្មែរត្រឹមពេលដ៏ខ្លី ឥឡូវនេះមិនទាន់បានសម្រេចក្ដីសម្រៃផង បែរជាត្រូវជួបគ្រោះថ្នាក់នៅក្នុងផ្ទះខ្លួនឯង រអិលដួ.លបោ.កក្បាលចំជ្រុងសរសដេរប៊ិះនឹងអស់បុណ្យ តែចេះសំណាងបានកូនចៅនាំទៅមន្ទីរពេទ្យទាន់ពេល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGN7VS6ogz4cfVea-MT4lmZzw79_uBCGXMl7CByi8Q7NS7vw6fpCfJWHYDhgfodytRFNaqROF9RKZmYNk1z1NWXSPH8wY6qzHHpBA49Xc_PRWeD6yWfNy-SbbnElVo2J-ab1iXdb29XtoEo7qyBgWuxtBr_i3DydGJV9zaL_OYdrqaQ1EDK5P1yL87G1OY/s1024/photo_2026-02-20_16-06-40%20(3).jpg
យោងតាមការបង្ហោះនៅថ្ងៃទី២០ ខែកុម្ភៈ លើទំព័រផេកហ្វេសប៊ុក “Talking About Everything with Sondhi” បានចែករំលែកថា លោក សុនឌី លឹមថងគុល បានជួបប្រទះគ្រោះថ្នាក់រអិលដួលទាំងព្រឹកព្រលឹមនៅផ្ទះរបស់លោក រហូតបានបែ.កក្បាលខ្លាំងត្រូវការដេរចំនួន ២០ ថ្នេរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgul3LOBcFMVsMKpEbBkb6lYsT_CGHfhPohPD_jq_QbcsObi1f6MR_8bSPWbGwJy4KWNxF9rNQKqt_arlsDlHAfGKohp_kfH_VhaU90KdVakfC9Cj9zQsJAc3jkhVsonP7-xMT7mEBEDByYF4_CEeUJWEHktAcyxvWzY02bxo0zRij0yDobUgc_nDKuxFVU/s1280/photo_2026-02-20_16-06-39.jpg

តាមការរៀបរាប់បន្ថែមរបស់ប្រភពខាងលើ ហេតុការណ៍នេះកើតឡើងនៅពេលលោក សុន្ឋី បានត្រឡប់មកដល់ផ្ទះដូចជាទម្លាប់ប្រចាំថ្ងៃដើម្បីរៀបចំសូត្រធម៌អធិស្ឋានក្រោយមកពីធ្វើការ។ តែទោះយ៉ាងណា គ្រាន់តែឈានជើងចុះពីលើឡាន ហើយដើរឡើងជណ្តើរទៅបានបន្តិច លោក សុនធី មានអារម្មណ៍ដូចជាមាននរណាម្នាក់រុញគាត់ រួចក៏ចាប់ផ្ដើមបាត់បង់លំនឹង និងដួលបោ.កក្បាលទៅនឹងបង្គោលមួយហូរឈា.មស្រោចខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNt-PpDbUPzbOP8enBNuZNDeqqZpLWJdquy87A3FVBgogJPy5DRJlK_U6XCY2ANEW8uZN6vmgWLFo3EHU9hBBP6pCtgNpf3MKA2lovtL5ylvnxfCDjXN-8pafu7gRGPlfrufuMPNkztkmKEq0WrGG5kuxa5s30FmUqWusJ0onXZVoVxf6pyJ0ErYK8e2IJ/s1280/photo_2026-02-20_16-06-40.jpg
នេះសរបញ្ជាក់ឲ្យឃើញថា ការគោរពប្រណិបត្តិព្រះបានត្រឹមតែពាក្យសម្ដីដែលចេញពីមាត់ ប៉ុន្តែក្នុងចិត្តពោរពេញទៅដោយភាពលោ.ភលន់ ការចង់ដណ្ដើម ឬឈ្នានីសអ្នកដទៃ មិននាំឲ្យយើងក្លាយជាមនុស្សមានបុណ្យដែលព្រះតាមថែររក្សានោះទេ។ ជាក់ស្ដែង ដូចជា សុន្ឋិ លីមថងគុល នេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែបុគ្គលជ្រុលនិយមរូបនេះ នៅតែចិញ្ចឹមចិត្តចង់បានទឹកដីខ្មែរ និងថែមពង្វក់ក្មេងៗថៃជំនាន់ក្រោយឲ្យស្គាល់តែពីប្រវត្តិសាស្រ្តក្លែងក្លាយថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf4guPprk0mQpM4zYiSNj2_-L4p3kZJ12agxSs0Fr20V4-B_PWWLr7pzij3nM1SW8z7t8YkyoiIbxA1bGTYcSBOLXsl7zHoKKv9xJRwWoUC2grVNDAimMu4FSelfvxbMIf86YAz5Z6wBtYU1rgbdC81G5ypLE5hLph_OQ8dzOvzQx6eB4awkhb_gaBKzug/s1280/photo_2026-02-20_16-06-40%20(2).jpg

មិនតែប៉ុណ្ណោះនៅមុនពេលមានការប៉ះទង្គិចគ្នាជាលើកទី២ កាលពីឆ្នាំ២០២៥ មេក្លោងដឹកនាំក្រុមបាតុករបង្កចលាចលរូបនេះ បានប្រកាសនៅកណ្ដាលចំណោមហ្វូងមនុស្សរាប់សែននាក់ថា ប្រសិនបើខ្លួនមានសិទ្ធិអំណាចដឹកនាំប្រទេស នោះខ្លួននឹងចំណាយពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណើដើម្បីវាយយកកម្ពុជាឲ្យដល់ទីក្រុងភ្នំពេញតែម្ដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSWdcunzwgF_QSxXKiv4lfdWiTAJOCIRffMM_kgEn-z93px3T1HXHMK43kiF9F5KMHRhkNSLSa-c7N2jveXEZyCv1RMBtI54rxw7BSPehxBPbyk3U2PNz7NuAgeQT6TQSxLAE4LFrzx1OoFJaDJ6MR1gD9rHoe39BAtV3LKPVpWteX__KHtZQtmUGYYaTz/s800/photo_2026-02-20_16-06-40%20(4).jpg
តែទោះជាយ៉ាងណា ការណ៍នេះវាមិនអាចក្លាយមកជាការពិតបានទេ ហើយវានឹងនៅតែស្ថិតក្នុងការស្រមើស្រមៃរបស់លោក ព្រោះបើគិតមកទល់ពេលនេះលោកកំពុងសម្រាកព្យាបាលក្បាលនៅមន្ទីរពេទ្យនៅឡើយ៕