Home តារាជាតិ វណ្ណថាន បញ្ចេញថ្វីដៃយ៉ាងអស្ចារ្យក្នុងពិធីមង្គលការដែលកំពុងល្បីថាសាមញ្ញ

វណ្ណថាន បញ្ចេញថ្វីដៃយ៉ាងអស្ចារ្យក្នុងពិធីមង្គលការដែលកំពុងល្បីថាសាមញ្ញ

14
0

ថ្មីៗនេះពិធីមង្គលការរបស់កូនកំលោះ សុខ សេរីឧត្តម និងកូនក្រមុំ លី សូវុនដារីតា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែកម្មវិធីទាំងមូលប្រព្រឹត្តទៅយ៉ាងសាមញ្ញប៉ុន្តែមិនធម្មតា។ នៅក្នុងពិធីមង្គលនេះគេក៏ឃើញវត្តមានតារាចម្រៀង វណ្ណថាន ចូលរួមក្នុងវង់តន្រ្តីផងដែរជាពិសេសទទួលបានការសរសើរពីសម្តេចពុកទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiS-IIuRRGBx6NtFD1PU3xo1hGAmfOEVxi4mz0jHzDot7JYWxGCIxNQxOLaDQ6YE_RyLyG8szGHVCXB3dmhuL2D8iPulcgFs19VvJwqxUYk1oEm7rdkR1FqVNiFfrOcW2N7v_JekyGxdAW5CTjr-lizZIwhpy9eKKHcJpFPT8I79RSh1Nq4-hYFql1rLgR/s2048/image_2026-02-21_09-05-11.png
ជឿជាក់ថាទស្សនិកជនអាចនឹងបានឃើញភាគច្រើននៅពេលពិធីមង្គលការរបស់ត្រកូលអភិជនតែងតែប្រព្រឹត្តទៅយ៉ាងអធិកអធមអមដោយផ្កាស្រស់តុបតែងលម្អយ៉ាងស្រស់ស្អាតប៉ុន្តែថ្មីៗនេះពិធីមង្គលការបែបសាមញ្ញៗកំពុងតែអង្រួនបេះដូងទស្សនិកជនដូចគ្នា។ ក្នុងពិធីទាំងមូលគេឃើញការរៀបចំតុបតែងលម្អយ៉ាងសាមញ្ញបំផុតតាមបែបប្រពៃណីខ្មែរមិនឆើតឆាយឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghEtr9uNtl1Vg54cdSnDSXp93ASCgZFFCpGgVvGBSQ2VBBTrvvOFTFyLEtsaXgah4GSTYhUNLpbZVFLP12XPoUIE2ny898gvtIm65qCkJD8hKK-6AdNAg_TwNKUGnheA7qENfrFbL8BEqGVWJIueqbIDczRH7iKbOmN3PP5imGpe9jFPoNaUxKpdQJPCxs/s2048/image_2026-02-21_08-36-57.png
ងាកទៅកាន់កូនក្រមុំវិញការតុបតែងខ្លួនរៀបចំយ៉ាងធម្មជាតិបំផុតដែលស្ទើរតែមិនធ្លាប់ឃើញពីមុនឡើយ។ គួរឱ្យដឹងថា កូនកំលោះគឺជាកូនប្រុសរបស់ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ទន់ ឯកសូហ្វី ចំណែកឯកូនក្រមុំគឺជាកូនស្រីរបស់លោកឧកញ៉ាសៅ សេងហាក់ សហព័ន្ធខ្មែរកីឡាហាប់គីដូ និងលោកជំទាវរស់ តារ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh21PIgZDOoe0WSr8vQl9sCPrSG1zD29ld7ra-qFf6fOT0Ifw-p9u2tgWg4inSiaVvSFiNkJ7pt54Q7-aeqSqu4uuJg-09vUD5ZYUKN8w1xFpj0UVaR15zC6gt5UczyhM3RpxUnbkb4uY0NkSbsptsKjbG5BdCEuZqKJ7W7DyhednEq56NJDAqaJYENSGBZ/s2048/image_2026-02-21_09-05-10.png

នៅក្នុងពិធីមង្គលនេះរំលេចទៅដោយសិល្បករ សិល្បការិនីជាច្រើនរូបហើយអ្វីដែលប្លែកជាងសព្វមួយដងគឺមានវត្តមានរបស់តារាចម្រៀង វណ្ណថាន។ មានចំណេះជំនាញពូកែខាងឧបករណ៍ភ្លេងខ្មែរជាច្រើនមុខ វណ្ណថាន បានបញ្ចេញស្នាដៃរបស់ខ្លួនដោយលេងឧបករណ៍ដូចជា ខ្លុយ ស្គរទឹក រនាត និងឃឹម ដោយរួមផ្សំជាមួយនឹងអ្នកប្រគំភ្លេងជាច្រើនទៀត។ ទេពកោសល្យរបស់តារាចម្រៀង វណ្ណថាន ក៏ទទួលបានការសរសើរពីថ្នាក់ដឹកនាំកំពូលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGnVpnNRBfyqxypIh9FyIDhUvG1Ycl98ncKgvNIwXOEBCAni9dxRvwIRBk3gFllhteDqwHmbaaG6EG98Utbc15PkZXpxNCRjI064Z09QZg-BhUcsGemTOMzatrOx0AfsU9O5gmtKvweGoqf4MXbuF1JSfAfq5D3pyf3QXKice-_h-ErzVeoaInK8LH8Thi/s2048/image_2026-02-21_09-05-12.png

គួរបញ្ជាក់ផងដែរថាតារាចម្រៀង វណ្ណថាន គឺចេះលេងឧបករណ៍ភ្លេងជិត៣០បានយ៉ាងស្ទាត់ជំនាញហើយទទួលបានការស្ញែងសរសើរយ៉ាងខ្លាំងទាំងអ្នកគាំទ្រក្នុងស្រុកនិងក្រៅស្រុក៕