លាន បញ្ចនីត តារាចម្រៀងក្នុងទ្រនំសាន់ដេបានបង្ហោះសារយ៉ាងក្តៅគគុកដោយលោកខំនិយាយសួរសុខទុក្ខមុនទៅកាន់ភាគីម្ខាងទៀតប៉ុន្តែបែរជាទទួលបានពាក្យមកវិញថា «ចង់ Diss មែន?»។ បញ្ចានីត ថាមានឈ្មោះល្បីក្នុងវិស័យនេះហើយកុំគិតថាមានតែឯងខណៈបញ្ចានីត ថាកាលមុនលោកក៏ឡូយដែរ ហើយឡូយខ្លាំងជាងនេះទៀតផង។

ធ្លាប់សាងភាពល្បីល្បាញ លាន បញ្ចានីត បានស្ងប់ស្ងាត់ពីជីវិតសិល្បៈមួយរយៈបន្ទាប់ពីមានរឿងអាស្រូវឯកជនបន្ទាប់ពីមាននារីម្នាក់ចេញមកបង្ហោះចោទប្រកាន់តារាប្រុសរូបនេះធ្វើរឿងមិនសមរម្យ។ ទោះយ៉ាងណា ភាពស្ងប់ស្ងាត់របស់បញ្ចានីត បានធ្វើឱ្យមានការចាប់អារម្មណ៍បន្ទាប់ពីប៉ះពារសម្តីជាមួយនឹង ហ្សេដេស ហើយបានចេញបទចម្រៀង Diss Track ជាមួយនឹង Goofy ខណៈចុងក្រោយនេះ បញ្ចានីត បានបង្ហាញខ្លួនទៅតាមការប្រគំតន្រ្តីមួយចំនួនផងដែរ។
ទោះយ៉ាងណា ម្ចាស់បទ «ចេញឱ្យឆ្ងាយ» ស្រាប់តែចេញមកបង្ហោះសារយ៉ាងក្តៅគគុកទៅកាន់មនុស្សក្នុងវិស័យសិល្បៈបន្ទាប់ពីរូបគេខំសួរសុខទុក្ខមុនហើយបែរជាពោលពាក្យគ្មានមនោសញ្ចេតនាមកវិញ។ នៅថ្ងៃទី១៧ ខែកុម្ភៈ លាន បញ្ចានីត បានបង្ហោះថា «ចង់ធ្វើមិត្តក៏បានសត្រូវក៏បានអត់ចេះខ្លាចទេ ទោះដើរយឹតជាងបន្តិចតែមិនដែលចង់បោះបង់ចោលទេ ជួបវាខំនិយាយជាមួយវាសួរសុខទុក្ខចុងក្រោយថាឯងចង់ Diss ? ឆ្កួតមែន? បើថាមានតម្លៃមានឈ្មោះល្បីក្នុង INDUSTRY នេះហើយ កុំខំធ្វើមានតែឯង កាលមុនអញក៏ធ្លាប់ឡូយជាង ហើយឡូយខ្លាំងទៀតហ៍ ដឹងអត់អាឡប់»។
ការបង្ហោះសារដែលមិនបញ្ចេញឈ្មោះនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍និងចង់ដឹងថាតើសិល្បកររូបនោះជានរណាដែលមិនរាប់អានតារាចម្រៀង លាន បញ្ចានីត បែបនេះ៕










