លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន SpaceX មានក្តីសុបិនចង់នាំមនុស្សទៅរស់នៅលើឋានព្រះច័ន្ទនាថ្ងៃអនាគត ដោយចាប់ផ្តើមសាងសង់ទីក្រុងលើឋានព្រះច័ន្ទក្នុងរយៈពេល១០ឆ្នាំខាងមុខ តាមរយៈការបញ្ជូនរ៉ុក្កែត Starship សម្រាប់សាងសង់ទីក្រុង ។ តើក្តីសុបិនដ៏ធំធេងនេះនឹងសម្រេចគោលដៅដែរឬទេ តើលោកអ្នកចាប់អារម្មណ៍ទៅរស់នៅទីនោះឬអត់?
.jpg)
ក្រុមហ៊ុន SpaceX របស់លោក Elon Musk បានផ្លាស់ប្តូរផែនការពីការសាងសង់ទីក្រុងលើភពអង្គារ ទៅសាងសង់ទីក្រុងលើឋានព្រះច័ន្ទក្នុងរយៈពេល១០ឆ្នាំខាងមុខ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងអភិវឌ្ឍន៍រ៉ុក្កែត Starship សម្រាប់សាងសង់ទីក្រុង ។ ការផ្លាស់ប្តូរផែនការរទៅសាងសង់ទីក្រុងលើឋានព្រះច័ន្ទជំនួសភពអង្គារ ដោយសារការអភិវឌ្ឍរ៉ុក្កែត Starship យឺតយ៉ាវ និងអង្គការ NASA ត្រូវប្រើប្រាស់រ៉ុក្កែតនេះសាកល្បងនៅឋានព្រះច័ន្ទក្នុងភារកិច្ច Artemis III ។.jpg)
ការសម្រេចចិត្តរបស់ក្រុមហ៊ុន SpaceX ផ្តោតលើផែនការសាងសង់ទីក្រុងលើឋានព្រះច័ន្ទមុនសាងសង់លើភពអង្គារ ត្រូវបានចាត់ទុកជាការផ្លាស់ប្តូរដ៏សំខាន់ក្នុងផែនការរុករកអវកាសរបស់លោក Elon Musk ។
កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក Elon Musk ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន SpaceX និយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសរបស់ខ្លួនកំពុងផ្តោតលើការសាងសង់ទីក្រុងលើឋានព្រះច័ន្ទ ខណៈកន្លងមក លោកប្រកាសថា នឹងនាំមនុស្សទៅតាំងលំនៅលើភពអង្គារ ដោយប្រើប្រាស់រ៉ុក្កែត Starship ដ៏ធំក្នុងការសាងសង់ទីក្រុង ។.jpg)
តាមការបង្ហោះសារក្នុងបណ្តាញសង្គម X របស់ស្ថាបនិករូបនេះ ទីក្រុងលើឋានព្រះច័ន្ទនឹងត្រូវសាងសង់ឡើងក្នុងរយៈពេល១០ឆ្នាំទៀត ប៉ុន្តែភារកិច្ចរបស់ក្រុមហ៊ុន SpaceX នៅដដែល គឺធ្វើឱ្យមនុស្សស្គាល់ពីផ្កាយ ។
នេះមិនមែនជាលើកដំបូងទេដែលលោក Elon Musk ផ្លាស់ប្តូរផែនការរបស់ខ្លួន កន្លងមក លោកបានផ្លាស់ប្តូរការកំណត់ពេលវេលាបំពេញបេសកកម្មធ្វើទៅភពអង្គារ គឺពីដំបូង មានគម្រោងទៅភពអង្គារនៅឆ្នាំ២០១៨ បានផ្លាស់ប្តូរមកឆ្នាំ២០២២ វិញ ។ បន្ទាប់មក លោកក៏ផ្លាស់ប្តូរផែនការបញ្ជូនរ៉ុក្កែត Starship គ្មានមនុស្សបើក ចំនួន៥គ្រឿង សម្រាប់ដឹកមនុស្សយន្តផលិតដោយក្រុមហ៊ុនរថយន្ត Tesla ទៅកាន់ភពអង្គារម កឆ្នាំ២០២៦ ។

ប៉ុន្តែការអភិវឌ្ឍរ៉ុក្កែត Starship បែរជាពិបាកជាងការរំពឹងទុករបស់លោក និងបរាជ័យពេលសាងល្បងបង្ហោះជាច្រើនលើកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ។ ក្រៅពីនេះ ក្រុមហ៊ុន SpaceX ត្រូវទទួលខុសត្រូវការចុះចតរបស់រ៉ុក្កែត Starship លើឋានព្រះច័ន្ទ ដែលសំខាន់សម្រាប់ភារកិច្ច Artemis III របស់អង្គការ NASA ក្នុងគោលដៅនាំមនុស្សទៅជាន់លើឋានព្រះច័ន្ទម្តងទៀត បន្ទាប់ពីមនុស្សជាន់ឋានព្រះច័ន្ទលើកដំបូងកាលពីឆ្នាំ១៩៧២ ។.jpg)
ហេតុនេះ បញ្ហាកើតឡើងជាបន្តបន្ទាប់របស់រ៉ុក្កែត Starship នាពេលបច្ចុប្បន្ន គឺធ្វើឱ្យការបំពេញភារកិច្ច Artemis III ត្រូវពន្យារពេល ខណៈអង្គការ NASA ទើបតែប្រកាសថា នឹងពន្យារពេលភារកិច្ច Artemis III ទៅឆ្នាំ២០២៨ ៕










