Home ព័ត៌មានជាតិ មកដឹងពីវិធីងាយៗដើម្បីការពារកូនតូចពីការបំពុ.លខ្យល់

មកដឹងពីវិធីងាយៗដើម្បីការពារកូនតូចពីការបំពុ.លខ្យល់

12
0

សូមកុំមើលស្រាលបញ្ហានេះឲ្យសោះ! ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កម្ពុជាក៏ដូចជាប្រទេសក្នុងតំបន់ ជាពិសេសនៅរាជធានីភ្នំពេញ មានករណីប្រែប្រួលគុណភាពខ្យល់ដែលអាចមានឥទ្ធិពលយ៉ាងខ្លាំង ដល់គុណភាពខ្យល់ និងសុខភាពរបស់ប្រជាជនគ្រប់វ័យ ។ មូលហេតុនេះហើយទើបការយល់ដឹងអំពីរបៀបការពារខ្លួនគឺជារឿងដែលចាំបាច់បំផុត បើទោះជាការបំពុលមិនទាន់ឈានដល់កម្រិតប្រកាសអាសន្នក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0koRvw2tBmuIccwuAcmN06iUewWubpQo-Q1gQ7ZSsRix2NjdW8y_xMxn-9V5n8Qwjwu5T8Bv_Y4PIurOJdb9paqFr0zDcxzLbAbQzT7anX1c5cQDwgEyIqqIKc-CX6yatUpgcaomT23Gu8DJNf_ROY8HAfIHbjXYBrSAIBAwEWFzfb144jTfvnJnohtM1/s1254/photo_2026-02-13_13-37-41.jpg
យោងតាមផេកផ្លូវការរបស់ UNICEF Cambodia នៅថ្ងៃទី១២ ខែកុម្ភៈនេះបានបង្ហាញថា ការបំពុលខ្យល់អាចបង្កគ្រោះថ្នាក់ខ្លាំង ជាពិសេសសម្រាប់កុមារតូចៗដែលមិនទាន់មានសមត្ថភាពការពារខ្លួនដោយខ្លួនឯង។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថា គុណភាពខ្យល់មិនសូវល្អ នេះគឺជាវិធីសាស្ត្រសាមញ្ញៗមួយចំនួន ដែលអាចជួយការពារក្មេងតូចៗពីការបំពុលខ្យល់បានតាមរយៈ៖
១. អំឡុងពេលដែលមានការបំពុលខ្យល់ខ្ពស់ សូមឱ្យកុមារនៅក្នុងផ្ទះ និងកាត់បន្ថយការលេង ឬធ្វើសកម្មភាពដែលហត់នឿយខ្លាំងនៅខាងក្រៅ។
២. ប្រសិនបើចាំបាច់ត្រូវចេញក្រៅ សូមពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងជិតល្អ។
៣. ពង្រឹងសុខភាពកូនរបស់អ្នក តាមរយៈរបបអាហារដែលមានសារធាតុចិញ្ចឹមសម្បូរទៅដោយ វីតាមីន។
៤. តាមដានគុណភាពខ្យល់ជាប្រចាំ តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន
ជាមួយនឹងការចែករំលែកពីវិធីសាមញ្ញៗដើម្បីការពារសុខភាពកុមារដូចខាងលើនេះ អង្គការ UNECEF បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន នឹងជួយឱ្យសួតរបស់កូនតូចៗមានសុខភាពល្អ និងរឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Ep1SmQ_d2IY0B1BahrQc4H_H3PGnAKlT5GAO4LqihPfxmMJgU6uuo81phGXNZoahQNEPuJE8vNc526LqjRCNbJ1U187QHa_P6hW5PnPYLOt4PHQ8YZRn-wLzDbFosi4DHYC-Ux_ZyBLBDSPzkBtNohTtIXTpTELyXPGqVxslKDbW5pHWvLeHGRsw6msd/s1280/photo_2026-02-13_13-37-42.jpg

ដោយឡែកបើតាមការជូនដំណឹងរបស់ក្រសួងបរិស្ថាននៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ គុណភាពខ្យល់នៅកម្ពុជា មានកំហាប់ភាល្អិតនិចល PM2.5 គិតជាមធ្យម តូចជាងកម្រិតស្តង់ដា ៥០មីក្រូក្រាម ក្នុងមួយម៉ែត្រគូបខ្យល់ (µg/m3) និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ ដូចនេះ កម្ពុជាមិនទាន់មានកម្រិតការបំពុលខ្យល់ ដល់កម្រិតប្រកាសអាសន្ន និងកំណត់ឱ្យមានវិធានការសុខភាពសាធារណៈនៅឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU9RIUYH_Umog_nR9V2TRLfcusYf8MDJEMlaBdXkGlgl8fMQLLInW040JRwbKeJVWZlkqbe7_BIUkJCVHXsAinw7rNzqursWfx-x_WXhglgrGCPzF-16zI6JQo99WWPNKdAYoxFPiAfUX8Z1MGVJDjCU0jJFHvwlvgezcw3s14xPfrRepDSAwJNZgOHrSd/s1280/photo_2026-02-12_15-10-59%20(2).jpg
សូមបញ្ចាក់ថា ប្រភពសំខាន់ៗនៃការកើតមានការប្រែប្រគុណភាពខ្យល់នោះ គឺមកពីការបង្កឡើងដោយការកើនឡើងនៃឧស្ម័នផ្សែងពីយានយន្ត សកម្មភាពឧស្សាហកម្ម ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹង ប្លាស្ទិកនៅតាមទីសាធារណៈ និងតាមលំនៅដ្ឋាន និងពីប្រភពផ្សេងៗទៀត ក្នុងលក្ខខណ្ឌអាកាសធាតុបែបនេះ បានធ្វើឱ្យសារធាតុ បំពុលដែលបានបញ្ចេញទាំងនេះ នៅវិលវល់ក្នុងស្រទាប់បរិយាកាសខាងក្រោម និងកើនឡើង បន្តិចម្តងៗ បង្កើតជាការបំពុលខ្យល់។ កត្តានេះកើតឡើងដោយសកម្មភាពរបស់មនុស្ស ដែលបានធ្វើឱ្យសារធាតុពុល ឬ សមាសធាតុផ្សេងៗ ប្រមូលផ្តុំ និងកើនឡើងបន្តិចៗ នៅស្រទាប់បរិយាកាសខាងក្រោម ហើយក៏បង្កើតបានជាអ័ព្ទដែលយើងមើលឃើញ៕