Home ព័ត៌មានអន្តរជាតិ Anutin ត្រៀមលុបចោល MOU ឆ្នាំ២០០១ រវាងកម្ពុជា-ថៃ ក្រោមហេតុផលគ្មានប្រយោជន៍

Anutin ត្រៀមលុបចោល MOU ឆ្នាំ២០០១ រវាងកម្ពុជា-ថៃ ក្រោមហេតុផលគ្មានប្រយោជន៍

18
0

ប្រទេសថៃ ៖ រដ្ឋាភិបាលថៃបានជជែកពីការលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ ជាមួយកម្ពុជាយូរមកហើយ ប៉ុន្តែការជជែកមិនដាច់ស្រេចដោយសារខ្វែងគំនិតពាក់ព័ន្ធនឹងផលប្រយោជន៍របស់ MOU សម្រាប់ប្រទេសថៃ ។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃទើបឈ្នះឆ្នោតបានប្រាប់ទៅគណៈរដ្ឋមន្ត្រីឱ្យត្រៀមលុបចោល MOU ឆ្នាំ២០០១ ក្រោមហេតុផលគ្មានប្រយោជន៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju4dF0c4cxoPAJJq-l4tRReP4c8TAEb6glRD_-kyuUZuc2Hs8ygjDTAsd4eoeyUGe4Oij0Qr-zbTxpa55NyN2JQ6mCqzuCBH7T87UFAipK3kUP7_8ZhZMKJ_P7LCYTR4amNJDwpvXiazr4Q0_UsJHRvSpHa5ghFxHtisB_cYLr6r5cMekGc4YXlofjfDMY/s1280/photo_2026-02-10_13-33-02.jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News នៅថ្ងៃទី១០ ខែកុម្ភៈនេះ លោក Anutin កំពុងរង់ចាំគណៈកម្មាធិការរៀបចំការបោះឆ្នោតប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការដើម្បីបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់មក លោកនឹងប្រាប់ទៅគណៈរដ្ឋមន្ត្រីឱ្យត្រៀមលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ ជាមួយកម្ពុជា ក្រោមហេតុផលថៃមិនទទួលបានផលប្រយោជន៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2TKw_Q0-80OPMSSZsy5-SZo132Yk9OzPvSxXDWikPo0MFXq5C89-OOagGEb0Wqcrd6iTH_DkKTIhm-o5woyeQv42pkin4Wi9vaA88oxhGA13M2iw-Vul0d9U-c_XxtmIIXDwXYxYskhk9JTlzUQP78uxJsROf26kg_Br83IUxF-Dt7qHon6YpeeoGBLxJ/s1280/photo_2026-02-10_13-33-01.jpg
លោក Anutin នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សភូមិចៃថៃ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីការលុបចោល MOU ឆ្នាំ២០០១ រវាងកម្ពុជា-ថៃ ថា ប្រទេសទាំងពីរបានទាមទារអធិបតេយ្យលើតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រ ហើយថ្ងៃនេះ (ថ្ងៃទី១០ ខែកុម្ភៈ) លោកនឹងស្នើឱ្យមន្ត្រីពាក់ព័ន្ធក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីត្រៀមលុបចោល MOU ឆ្នាំ២០០១ ដោយសារវាមិនដំណើរការទៅមុខ និងគ្មានប្រយោជន៍ ។

ឆ្លើយតបនឹងសំណួរបស់អ្នកសារព័ត៌មានសួរថា តើគណៈរដ្ឋមន្ត្រីថៃមានសិទ្ធិលុប MOU ឆ្នាំ២០០១ ដែរឬទេ? លោក Anutin ថា គ្រប់យ៉ាងអនុវត្តតាមច្បាប់ លោកកំណត់ឱ្យក្រសួងការបរទេស និងក្រសួងការពារជាតិ សិក្សារួមគ្នាពីនីតិវិធីនៃការលុប MOU ឆ្នាំ២០០១ ដោយផ្តោតលើផលប្រយោជន៍ជាតិជាចម្បង ។ ពេលនេះ លោកកំពុងរង់ចាំគណៈកម្មាធិការរៀបចំការបោះឆ្នោតប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ ទើបបង្កើតរដ្ឋាភិបាលថ្មីស្របច្បាប់ និងស្របតាមឆន្ទៈពលរដ្ឋ ដោយគណៈរដ្ឋមន្ត្រីបច្ចុប្បន្នអាចបំពេញតួនាទីតាមធម្មតា រហូតដល់មានការបង្កើតគណៈរដ្ឋមន្ត្រីថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF_kCneCPw5ueR3nMraZrsfrDkFSR3uiwFxCDFDGdbWWRBLd7VvH-yuYZuKj2QwoogtDsInJVHWXdiAUSHyQeC7CjDPYZNwR0U6gCavV-JB6hddK7exvKurUso4HFPgu394LxOQy01bAK8EXbOBkcvca1Wwx15ztB44cO2i-O6Rdcbaf9fy220vOvuUpDI/s1280/photo_2026-02-10_13-33-00.jpg

គួរបញ្ជាក់ថា លោក Anutin បានជំរុញឱ្យរដ្ឋាភិបាលថៃធ្វើប្រជាមតិមួយដើម្បីលុបចោលអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ តាំងពីខែកញ្ញា ឆ្នាំ២០២៥ មកម៉្លេះ ហើយត្រូវបានពលរដ្ឋថៃគាំទ្រ ។

ទោះយ៉ាងណា ថៃមិនអាចលុប MOU ជាឯកតោភាគីបានទេ ពីព្រោះវាជាសន្ធិសញ្ញាអន្តរជាតិ ហើយកម្ពុជាអាចបដិសេធការលុបបានដើម្បីការពារសុពលភាព MOU ។ ការមិនអនុវត្ត MOU ចាត់ទុកជាការបំពាន ប្រសិនបើថៃលុប កម្ពុជាអាចប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្តឹងតុលាការអន្តរជាតិ (ICJ) ដែលធ្វើឱ្យប៉ះពាល់ទំនុកចិត្តរបស់ថៃលើឆាកអន្តរជាតិ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkrBpbdB4vGTdGd_6cXuxX-1-sqAIrSvP8ai5HGJBpBZ4Eadnkc3zwf-Q1RrI5PJLGN9hiaXRDKCQ71mF8oZ5eTFVcaLYaSRjvt0FTZoeH32yO7nMd1tJIwsGlH4hlFIxYCBFv9P6TzyiNpfCqM3dyjKmX4w1B3VmvVQos4cbb-wQs_FED24aVcVgx5x8F/s1280/photo_2026-02-10_13-33-00%20(2).jpg

    គណបក្សភូមិចៃថៃរបស់លោក Anutin ត្រូវបានពលរដ្ឋថៃនៅទូទាំងប្រទេសបោះឆ្នោតគាំទ្រឱ្យទទួលបានអាសនៈច្រើនក្នុងរដ្ឋសភា ពីព្រោះលោកប្រកាសគោលនយោបាយផ្តាច់ទំនាក់ទំនងការទូតជាមួយកម្ពុជា ដោយបិទព្រំដែនផ្លូវគោកទាំងអស់តាមសំណូមពរពលរដ្ឋ ។ លោកគាំទ្រកងទ័ពយ៉ាងពេញទំហឹងឱ្យធ្វើសង្គ្រាមឈ្លានពានដណ្តើមទឹកដីកម្ពុជានៅជាប់ព្រំដែនថៃ ដើម្បីស្តារប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ ដោយជំរុញស្មារតីស្នេហាជាតិបែបជ្រុលនិយម លោកគ្មានជម្រើសផ្សេងក្រៅពីបង្កសង្គ្រាមឈ្លានពានកម្ពុជាទេ ៕