មិនមាត់ៗ អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 ស្រាប់តែបង្ហោះវីដេអូពី Content Catwalk ជាមួយនឹងបុរសសង្ហាម្នាក់ក្នុងឈុតប្រពៃណីខ្មែរដើម្បីប្រម៉ូតវិស័យទេសចរណ៍និងវប្បធម៌ដ៏ល្អផូរផង់របស់ប្រទេសកម្ពុជា។
.png)
អ្នកមួយចំនួនបានចាប់អារម្មណ៍ អ៊ិន លក្ខិណា និងបុរសជាជនបរទេសម្នាក់ តាំងពីបង្ហោះវីដេអូខ្លីៗក្នុងឈុតប្រពៃណីខ្មែររហូតមានការចោទសួរថាអ្នកទាំងពីរថតរូបភាព Pre Wedding ឬយ៉ាងណា។ តាមការចែករំលែកវីដេអូ កំលោះសង្ហា Waddah ថែមទាំងចាប់បង្វិល លក្ខិណា ក្នុងឈុតប្រពៃណីយ៉ាងស្រស់ស្អាតជាមួយនឹងទីកន្លែងល្បីៗនៅក្នុងរាជធានីភ្នំពេញ។ នេះជំរុញឱ្យមហាជនសង្ស័យកាន់តែខ្លាំង។

យ៉ាងណាមិញនៅថ្ងៃទី៨ ខែកុម្ភៈ អ៊ិន លក្ខិណា បានបង្ហោះវីដេអូដ៏គួរឱ្យចាប់អារម្មណ៍ដែលនិយាយអំពីវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា ស្ថិតនៅរាជធានីភ្នំពេញជាមួយនឹង Hamza ធ្វើឱ្យមានភាពទាក់ទាញយ៉ាងខ្លាំង។ វីដេអូប្រម៉ូតវិស័យទេសចរណ៍និងវប្បធម៌នេះបានបង្ហាញពីមនុស្សពីរនាក់មានជាតិសាសន៍ខុសគ្នាប៉ុន្តែនៅតែទទួលបានស្វាគមន៍យ៉ាងកក់ក្តៅពីប្រទេសដែលសម្បូរទៅដោយវប្បធម៌នោះគឺព្រះរាជាណាចក្រកម្ពុជា។

ចុងបញ្ចប់នៃវីដេអូបានបង្ហាញថាវីដេអូនេះគឺជា Episode ទី១ ដែលបង្ហាញពីទីក្រុងភ្នំពេញដែលទំនងថា លក្ខិណា អាចនឹងបន្តផ្សព្វផ្សាយវិស័យទេសចរណ៍និងវប្បធម៌នៅខេត្តដទៃទៀត។ វីដេអូរបស់ លក្ខិណា និង Hamza ក្នុងឈុតប្រពៃណីខ្មែរពី Content Catwalk នេះទទួលបានមតិកោតសរសើរជាច្រើន ប៉ុន្តែទស្សនិកជនជាជនជាតិថៃមួយចំនួនមិនពេញចិត្តនោះទេ ដោយសារតែសំលៀកបំពាក់ប្រពៃណីដ៏ស្រស់ស្អាតរបស់ខ្មែរដែល លក្ខិណា បានគ្រង។
គួរឱ្យដឹងថាបច្ចុប្បន្ន អ៊ិន លក្ខិណា ជាបវរកញ្ញាល្បីម្នាក់កំពុងទទួលបានប្រជាប្រិយភាពហើយក៏មានអ្នកគាំទ្រនៅប្រទេសវៀតណាមយ៉ាងច្រើននិងជាបវរកញ្ញាខ្មែរដំបូងដែលចុះកុងត្រានៅប្រទេសនេះដូចគ្នា។ រយៈពេលចុងក្រោយនេះក៏មានពាក្យចចាមអារ៉ាមថា អ៊ិន លក្ខិណា គ្រោងចូលរួមកម្មវិធីប្រកួតបវរកញ្ញាម្តងទៀត៕










