Home តារាជាតិ ទស្សនិកជនពេញចិត្តពាក្យសម្តីរបស់ ឱក សុគន្ធកញ្ញា និយាយពីការរស់នៅជាខ្លួនឯង

ទស្សនិកជនពេញចិត្តពាក្យសម្តីរបស់ ឱក សុគន្ធកញ្ញា និយាយពីការរស់នៅជាខ្លួនឯង

19
0

ពាក្យសម្តីរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា លើកឡើងពីការរស់នៅជាខ្លួនឯងប្រកប ដោយភាពត្រឹមត្រូវកំពុងត្រូវបានទស្សនិកជនសរសើរជាច្រើនព្រមទាំងនិយាយថាមួយម៉ាត់ៗរបស់តាចម្រៀងរូបនេះពិតជាមានអត្ថន័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZve7_sQBsI2oG-EBUrWJqyX8k9v6BeEWQ_NREzdmgBHRYFJPCKtNLKTGFITKPkBmovr_nh5iB6lj8de_bBXzZ9SUXSXnKf-vYq2G_j6PL9nc3vs5PwwIvWAIkXbN2kUwSC_ThbthcthkUaU-gNNe0vkZw5M8o1MZkOYXK-neJicUo8vaINicJtu45m3Kf/s2048/image_2026-02-09_09-40-27%20(2).png
កាលពីពេលថ្មីៗនេះនៅក្នុងកម្មវិធីប្រគំតន្រ្តីដើម្បីសប្បុរសធម៌បន្ទាប់ពីបកស្រាយបទចម្រៀងរួចតារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវបាន MC ក្នុងកម្មវិធីសរសើរថាតារាចម្រៀងរូបនេះទទួលបានការស្រលាញ់ចូលចិត្តមិនថាទាំងនៅលើឆាកឬក្រោយឆាកនោះទេ។ តារាចម្រៀងរូបនេះបាននិយាយទៅកាន់សាធារណជនដែរថានេះមិនមែនជាការរៀបចំអត្តចរិតអ្វីនោះទេ តែជារបត់នៃការផ្លាស់ប្តូរមិនមែនជាការប្រឹងសម្តែងដើម្បីឱ្យបានល្អ ឬប្រឹងសម្តែងធ្វើជាមនុស្សផ្សេងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-6wL2juny1i1TcmEIfVvmFDyegoOfaJrtAVGmra7cKs8g4j4jHIULJLm1XyLYNhs603vX92DAdq-YbUY_JJ7GVdTtq1_5R99BE_ggcgCn4lvyKqXex5kVX7xK3QGWsUQEZ3996dLUV8xObTs4nxZrSAGusysKkDZBwPKJyjc0I7M80CIFn_KG0CVESzCO/s1440/image_2026-02-09_09-40-27.png

តារាចម្រៀង ឱក សុគន្ធកញ្ញា ថានោះជាការរស់នៅជាខ្លួនឯងហ៊ានបង្ហាញទៅកាន់ទស្សនិកជន ប្រសិនជាលាក់ទុកយូរខែឆ្នាំថ្ងៃណាមួយដែលមានការពិបាកចិត្តប្រាកដជាទាញយើងចុះទៅ។ អ្នកនាងបានពន្យល់ទៀតថា ការរស់នៅជាខ្លួនឯងមិនមែនការរស់នៅដោយមិនល្អនោះទេ ពីព្រោះមិនប្រាកដថាយើងកើតមកមានចរិតល្អស្រាប់នោះទេ ប៉ុន្តែយើងត្រូវលត់ដំចិត្តខ្លួនឯង។ តារាចម្រៀង ឱក សុគន្ធកញ្ញា ថានៅក្នុងចិត្តមនុស្សម្នាក់ៗតែងតែមានចិត្តចង់បាន លោភលន់ រឿងអាក្រក់ចូលមកដែរ ដូច្នេះត្រូវចេះបែងចែកល្អ អាក្រក់ សខ្មៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbuhrg3wfdnnQO0yC1EOitk6SyglldGj1fDWv4rEIjwzHr2cMdcbJLfWVuJVuIakv0zIhfimO-nG9VwqFi6kNidB4gFAbkkz2Ao67l2DcDNBV51UnwUGENQ0e4YTy_7Q4iWIuhyq5_cof68di6mhsvxNQlU4nXnaZ1LRXUBZXUPqzwO5XEXCVvrLGGUkCU/s1920/image_2026-02-09_09-40-29.png

ជាមួយគ្នានេះ អ្នកនាង ឱក សុគន្ធកញ្ញា បន្តជំរុញលើកទឹកចិត្តឱ្យអ្នកគាំទ្ររស់នៅជាខ្លួនឯង ហ៊ានចាប់ក្តីស្រមៃ ដែលជាក្តីស្រមៃមួយមិនប៉ះពាល់អ្នកដទៃ មិនបំពានអ្នកណា ជាអំពើសុចរិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdT78iPoNQSVluUvhJdU47uAIH5Cq6LnOq1g6DIfBVCBM9_sTO5z6TtqDY0FTgz1s6Bf0ofQUj2YHDrt754fWr8YThjvJ1hoO35T8G1nFsd3ymoQOaXw6-H2wWTI06Kv8pdpe-yV27xTbedaefmQULp_z1DL1afWlwx3c5G4zUKSaNBoDAIHRQrOQuQNei/s1201/image_2026-02-09_09-40-30.png

គួរបញ្ជាក់ផងដែរ ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងដែលសាងភាពល្បីល្បាញមកជាច្រើនឆ្នាំក្នុងសង្គមសិល្បៈពុំសូវមានរឿងអាស្រូវមិនល្អនោះទេដែលអាចឈរជើងបានយ៉ាងរឹងមាំ អាចថាជាបុគ្គលគំរូម្នាក់នៅក្នុងអាជីពសិល្បៈ។ ងាកមកកាន់ជីវិតឯកជន តារាចម្រៀងរូបនេះតែងតែបង្ហាញពីភាពរីករាយ ចុះសម្រុងជាមួយនឹងគ្រួសារ ផ្តល់សេចក្តីស្រលាញ់មកកាន់កូនៗនិងស្វាមី៕