Home ព័ត៌មានជាតិ កម្ពុជាទា.ត់ចោលព័ត៌មានបំភ្លៃរបស់ថៃ ជុំវិញការបំ.ផ្ទុះគ្រាប់បែ.ក ៤០ម.ម នៅក្បែរមូលដ្ឋានទ័ពថៃ

កម្ពុជាទា.ត់ចោលព័ត៌មានបំភ្លៃរបស់ថៃ ជុំវិញការបំ.ផ្ទុះគ្រាប់បែ.ក ៤០ម.ម នៅក្បែរមូលដ្ឋានទ័ពថៃ

10
0

រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានបដិសេធទាំងស្រុងចំពោះការចោទរបស់ថៃថាកម្ពុជាបា.ញ់គ្រាប់បែ.ក ៤០មីលីម៉ែត្រ ធ្លាក់នៅក្បែរមូលដ្ឋានទាហានរបស់ថៃ ដោយបានធ្វើការបញ្ជាក់ថា ពុំមានករណីដូចការផ្សព្វផ្សាយបំភ្លៃរបស់សារព័ត៌មានថៃខាងលើកើតឡើងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju7kTkMklmGhElSGgJYHstC8NQKy-3xDQQ7os6fk8b9wH7d6c43X7BPzlEkEL_yJok24xXLlEBZgdroBrb7Xuii1VEj5fM9BfREbc19jQjdUJKen53BoNuU9crOvQAHQX2dZaGcURIiqpxE1oufkmdTVYA62W9_l3ozPW7BSrKe5GPP0ebDz4QXbzmjXBw/s900/photo_2026-02-05_16-44-54%20(2).jpg

យោងតាមសេចក្ដីប្រកាសព័ត៌មានពីអ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវឧត្តមសេនីយឯក ម៉ាលី សុជាតា នៅថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២៦នេះ មានបណ្តាញសារព័ត៌មានថៃមួយចំនួនបានផ្សព្វផ្សាយថា « បន្ទាន់! កងទ័ពភូមិភាគទី២ បានរកឃើញថា ភាគីម្ខាងទៀតបានបាញ់គ្រាប់បែក ៤០មីលីម៉ែត្រ ធ្លាក់នៅក្បែរមូលដ្ឋានទាហាន Phlan Hin Pet Kon។»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv3DymoyX0Is9kFY_zzmbxKDIC4AvVvBw0rtUBce4GBHbvE4dxeaOftLojZh5FgXkjitzjBrWeZK5GfZI8LyLR2SwnuvNITmiEH4S29lWgWS5lVgV2QQqI8HF1zJw4c5qj-m6xP-TeAZ8i53rvmABYmo07z7tIC3cPZPTE9LMbdtZWCZIwt7OOLC061NjF/s1024/photo_2026-02-05_16-44-54.jpg
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើការបដិសេធចោលទាំងស្រុងនូវការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃខាងលើ និងសូមអះអាងថាជាព័ត៌មានប្រឌិត ក្លែងក្លាយផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងបំភាន់ដល់សាធារណមតិ និងធ្វើឱ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានភាពតានតឹង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwaS7eDTmx44tCX36tp08iHFrgceKtPALXqNGmisrQGt9bxK7jUotkET5vsbVTbEAi_O37Pu0QjmpyhZldhyxumvFjS42wzr-g0Rw3aAq_Q6GvgQnzISUimZnal2sTO06_dyTVo0JCTXxiZDoqxXJCgFQC9PCFf-ZtK4ymrM9Rk8OJnIIJlXU7_Fk2Q6oP/s1280/photo_2026-02-05_15-32-30.jpg

យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ បានទាក់ទងសាកសួរ និងផ្តល់ព័ត៌មានគ្នា ដើម្បីបញ្ជាក់ការពិតរួចហើយ គឺមិនមានស្ថានការណ៍កើតឡើងដូចការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrEq5QRvgHqVCIhya4V_bGKWMuanyYwRzlCIXX9euUwGsuk-DICtRX_6MXlHySitUcZ14cS4VvDX2PEfclSCTt5e8ttCPCrzAdgczqNXw0IisixA-NVm_GOJfW1Er5YWBkA2_Zgln4W5cog5hib2NPZmQIZ2kRSOarqRSIu2I0p5mfSYNm-igk8J3pSEkU/s1280/photo_2026-02-05_15-32-31%20(2).jpg
ជាមួយគ្នានេះក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ជាពិសេសការប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl8SQYsYF6n1_Btpvo5UThOyktCCmEa3I2MyhRpb3ep9ndTU_Rn9LwSzQJFduKlghe8evugMpsGRyDF0PPk-d6laWBOUgfJkPZt-bm7LTpD2fPm6UdCWMo-wrBjin0WE7iBr9oe6sXIiwHr_4EI7HCwF5RwgeI0QDBDHu9B7UNMWMYvYt_hyzB1DTc6HhC/s1280/photo_2026-02-05_15-32-31.jpg
ដូចគ្នានេះដែរ ក្រសួងការពារជាតិ បានធ្វើការអំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ សូមកុំចែករំលែកនូវព័ត៌មានក្លែងក្លាយដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃខាងលើ ដោយតាមដាន និងទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធរបស់យើង។